抖阴社区

?????35

3.2K 86 0
                                    

នៅភូមិគ្រិះនេះណា ក៏សុខសប្បាយមិនដែរមានបញ្ហាអ្វីអោយមករំខានទៀតនោះទេ ក៏មានតិចតួចដែរតែជាបញ្ហាផ្ទាល់ខ្លួនរបស់កម្លោះៗដែរគេសុទ្ធតែអាចដោះស្រាយខ្លួនឯងបាន ទើបមិនរាប់បញ្ចូលនោះទេ។ ថ្ងៃនេះអ្នកប្រុសតូចជើងល្អក៏ទំនេរ មកបបួលក្មួយលេងបាល់ទាត់អោយឮសម្លេងសើចក្អាកក្អាយពេញទីធ្លាភូមិគ្រិះតែម្ដង។

«ដណ្ដើមពូអោយបានមក ពូនិងនាំទៅដើរលេង»ជុងហ្គុក រត់បណ្ដើរបាល់តិចៗ ព្រោះកំពុងលេងជាមួយក្មួយមិនគួរលេងបែបមនុស្សចាស់នោះទេ។

«ពូហ្គុកទំនេរឬ?»ជីហ៊ុនសួរឡើង ព្រោះគេរវល់និងការងារខាននាំខ្លួនទៅដើរលេងយូរណាស់ហើយ។

«ទំនេរណាស់ ទំនេរពេញមួយថ្ងៃតែម្ដង»ជុងហ្គុក

«ពូមិនទៅជួបអូនរបស់ពូទេឬ?»ជីហ៊ុន

«មកលេងបន្តរមក កុំរវល់រឿងមនុស្សចាស់»ជុងហ្គុកបន្លប់អាល្អិតទៅនិយាយរឿងផ្សេងវិញ ព្រោះមិនចង់អោយក្មួយដឹងឮរឿងរបស់ខ្លួនខ្លាចគ្នាយកគម្រូតាម 🌚

«ពូគុកឃើញមានស្រីច្រើនហូរហែរ មិនចង់រៀប
ការទេឬ?នេះអ៊ំយ៉ុងមានអាអូនអោយខ្ញុំមួយហើយណា»ជីហ៊ុននៅបន្តរឈរនិយាយដដែរ មិនព្រមរត់មកលេងបាល់ជាមួយគេនោះទេ ព្រោះចង់និយាយរឿងខ្លួនអោយចប់ហាមមិនអោយអ្នកណាមកបន្លប់បានឡើយ។

«ពូនៅក្មេង ពូមិនទាន់ត្រូវការប្រពន្ធទេ មើលអ៊ំយ៉ុនរបស់ក្មួយទៅអាយុក្បែរ30ហើយណា មិនចម្លែកទេដែរគាត់មានអាអូនអោយជីហ៊ុនមុនពូ»ជុងហ្គុក

«ម៉ាក់មីងយ៉ុនប្រាប់ថាអាអូនជាកូនស្រីណា ខ្ញុំនិងបានប្អូនស្រីមកលេងជាមួយហើយមិនត្រូវការពូគុកទៀតទេ»ជីហ៊ុនឈរនិយាយជាមួយលោកពូដូចមនុស្សចាស់ ថែមទាំងនិយាយថាមិនត្រូវការគេទៀតផងនៀក បានថ្មីចោលចាស់ហើយតើហ។

«គិតចង់មកធ្វើបក្សប្រឆាំងឬ? ពេលអាអូនរបស់អ៊ំយ៉ុនកើតមកពេលណា និងបានក្លាយជាសំណព្វចិត្តរបស់ពូហើយមិនត្រូវការជីហ៊ុនទៀតទេ។ ហើយពូនិងយកអាអូនមកលេងជាមួយមិនអោយអ្នកខ្លះបានប៉ះនោះទេ ហាសហា»ជុងហ្គុកនិយាយបណ្ដើរសើចបណ្ដើរដូចជាសប្បាយអរណាស់ នេះកំពុងនិយាយជាមួយក្មេង4ខួបសុទ្ធសាទ ចេះប្រកែកយកចាញ់ឈ្នះទៅកើត។

???????????????????????2Where stories live. Discover now