ក្រោយពីលីលីនាំហាយ៉ុនមកផ្ទះហើយ នាងក៏ទៅមូជទឹកសម្អាតខ្លួនក្រោមការមើលថែរបស់លោកយាយជំនួសដោយអ្នកកម្លោះម្នាក់នោះ បន្ទាប់ពីមូជទឹករួចរាល់នាងក៏គិតថានិងចុះមកបន្ទប់ទទួលភ្ញៀវដើម្បីអង្គុយមើលទូរទស្សព្រោះគ្មានអ្វីអោយធ្វើ ណាលោកយាយក៏ទៅសម្អាតខ្លួនបាត់ទៀត។
[អំពើឃាតកម្មការលបបាញ់សម្លាប់អគ្គនាយកក្រុមហ៊ុនផលិតកប៉ាល់ខ្នាតធំលោកមីនយ៉ុងហ្គី បង្ករអោយមានការភ្ញាក់ផ្អើលខ្លាំងណាស់នាព្រឹកម៉ោង9:27នាទីនេះ រហូតមកដល់ពេលនេះនៅមិនទាន់រកឃើញរាងកាយរបស់លោកនៅឡើយទេ ទោះមានការជ្រុំជ្រែងរុករកពីកម្លាំងកងទ័ពជើងទឹកយ៉ាងពេញទំហឹងក៏ដោយក៏ពួកគេមិនមានតម្រុយអ្វីមកបញ្ជាក់បន្តិចសោះថាលោកនៅមានជីវិត អ្នកខ្លះសន្នមត្យថាគាត់អាចនិងមិនមានជីវិតនៅរស់ឡើយព្រោះចំណុចត្រូវគ្រាប់ជាផ្នែកបេះដូង ស្របជាមួយរយៈពេលដែរបាត់ខ្លួនគឺកន្លងទៅប្រហែល10ម៉ោងទៅហើយ។]
នារីអ្នកកាសែតម្នាក់កំពុងឈរនិយាយរៀបរាប់នៅលើកញ្ចក់ទូរទស្សន៍ដែរមានឆ្លុះបញ្ចាំងសកម្មភាពរបស់អ្នករុករកយ៉ាងមមារញឹក ពេលឮបែបនេះហើយហាយ៉ុនស្រាប់ថែថប់ទ្រូងណែនរកពាក្យអ្វីមកនិយាយមិនចេញ ទឹកភ្នែកនាងចាប់ផ្ដើមហូរស្រក់មកដូចទឹកបាក់ទំនប់រហូតស្រវាំងរកមើលអ្វីមិនឃើញ
«មិនពិតទេ បងមិនអីទេ!! បងកំពុងធ្វើការនៅឡុងដុង» ហាយ៉ុនងើបឈរ រួចដើរទៅអោយកាន់តែជិតទូរទស្សន៍ មុននិងឈរយំម្នាក់ឯងទាំងលើកដៃដាក់លើកញ្ចក់គេចុះផ្សាយ ព្រោះពេលនេះនាងហេងហាងរកថាមិនត្រូវពិតមែន មិនដឹងថាខ្លួនចង់ធ្វើអីឬត្រូវធ្វើអ្វីអោយប្រាកដ ចិត្តចង់ទៅរកគេតែមិនដឹងទៅរកនៅទីណា ទាំងបារម្ភ ទាំងឃើញមុខថាគេពេលនេះយ៉ាងមិចហើយ?ហេតុគ្រប់គ្នាលាក់រឿងធំបែបនេះជាមួយនាង?
«អ្នកនាងហាយ៉ុន!!!» លីលី ដែរទើបដើរចេញពីផ្ទះបាយមកឃើញក៏ភ័យស្លន់ស្លោប្រញ៉ាប់រត់ចូលទៅរករាងតូច គ្រាន់តែរត់ទៅភ្លាមរាងតូចស្រាប់តែទន់ជង្គង់ចូលទៅក្នុងរង្វង់ដៃអ្នកបម្រើស្រីតែម្ដង។
«ព័ត៌មាននេះមិនពិតទេ មែនទេហឹកហឹក..ខ្ញុំទើបតែជួបគេព្រឹកមិញទេ គេមិនអីទេត្រូវទេ?»ហាយ៉ុនងើបមុខមកសួរអ្នកម្ខាងទៀត តែគ្មានការឆ្លើយតបព្រោះឃើញសភាពរបស់នាងពេលនេះ ក៏ពិបាកនិងដោះសារពិតមែន!!!!

YOU ARE READING
???????????????????????2
Fanfiction??????????????????????????????????????????????????????? ? ?????????? ???????????????????????? ?????????????????????????????????????????? ????????????????????? ??????????????????????????????????????