抖阴社区

?????25

3K 79 0
                                    

    ស្របពេលធ្វើដំណើរត្រឡប់មកពីមើលកន្លែងកើតបញ្ហាវិញ អ្នកកម្លោះក៏ឈរនៅផ្នែកចំហៀងពីទូក ដាច់ដោយឡែកពីកូនចៅព្រោះចង់ស្រូបយកខ្យល់អាកាសផង ទើបមិនដឹងថាមានអ្នកកេះកៃកាំភ្លើងចាំតម្រង់គេរួចជាស្រេច។

«ឯងមិននៅរស់លើលោកនេះទៀតទេ»

ផាំង!!!!!!!!!!!

       គ្រាន់តែសម្លេងកាំភ្លើងដែរមិនដឹងឮចេញពីទីណាមកមិនដឹងបន្លឺឡើងភ្លាម វេននិងកូនចៅរបស់គេផ្សេងទៀតក៏រហ័សងាកទៅមើល តែសុំទោសគ្រប់យ៉ាងវាហួសពេលអស់ទៅហើយ... រាងកាយរបស់គេមិនបានដួលនៅលើកាប៉ាល់តែស្រាប់តែធ្លាក់
ចូលទៅក្នុងទឹកសមុទ្រយ៉ាងជ្រៅជាមួយគ្រាប់កាំភ្លើងដែរហោះតម្រង់ចំចង្វាក់បេះដូងរបស់គេរួចជាស្រេច។

«ឈប់កាប៉ាល់អោយលឿនទៅ!!!»វេនស្រែក
សម្លុតអ្នកដែរបើកមួយទំហឹង ព្រោះក្នុងចិត្តកំពុងបារម្ភពីចាហ្វាយខ្លួនស្ទើរស្លាប់ នេះកាប៉ាល់បរក្នុងល្បឿនលឿនខ្លាំងណាស់ គេស្រាប់តែធ្លាក់ទៅភ្លាមៗមិនដឹងជានៅចំកន្លែងណា ទម្រាំតែកប៉ាល់ឈប់ក៏បាត់គេពីផ្ទៃទឹកឈឹង រលកធំៗបោកបក់ទៅមកតើមានអ្នកណាអាចរកគេឃើញទៅ?បើកំពុងផែនៅឆ្ងាយឃើញតែកម្ពស់អាគារបែបនេះ??????

«ឆាប់ចុះទៅរកចាហ្វាយទៅ អ្នកផ្សេងខលរកក្រុមសង្រ្គោះអោយមកជួយរក ហើយកុំអោយដំណឹងនេះលិចឡើងចលាចលអោយសោះ»វេន និយាយបណ្ដើររត់ទៅរកបង្កាន់ដៃបណ្ដើរមុននិងហក់ចូលទៅក្នុងទឹក ទាំងមិនខ្វល់ខ្វាយពីអ្វីទាំងអស់សំខាន់គឺរកចាហ្វាយរបស់គេអោយឃើញ ទោះត្រូវជ្រមូចរកដល់ស្លាប់ក៏ដោយ។

       ពេលនេះកូនចៅរបស់គេកំពុងជ្រួលច្របល់មិនថានៅលើគោកឬនៅលើទឹក ព្រោះវីរវក់និងបារម្ភដែរជ្រមូជរករាងកាយគេដែរធ្លាក់ទៅមិនឃើញ ។15នាទីកន្លងផុតទៅហើយ ប្រសិនបើនៅតែរកគេមិនឃើញទៀត គេគ្មានសង្ឃឹមនៅរស់នោះទេព្រោះចំណុចដែរគេត្រូវគ្រាប់ជាផ្នែកបេះដូង ចំណុចសំខាន់បំផុតនៃរាងកាយហើយថែមទាំងត្រាំទឹកប្រៃយូរខ្លាំងដល់ថ្នាក់នេះទោះមិនស្លាប់ដោយសារត្រូវគ្រាប់កាភ្លើង ក៏ស្លាប់ដោយសារលង់ទឹកដែរ។

???????????????????????2Where stories live. Discover now