抖阴社区

?????19

3.6K 96 0
                                    

[អាហារពេលយប់]

     ទម្រាំនិយាយគ្នាអស់ចិត្ត ពេលនេះក៏ដល់ម៉ោងអាហារពេលល្ងាចល្មម។ គ្រប់គ្នាមកអង្គុយជួបជុំគ្នានៅតុអាហារវែងក្នុងផ្ទះបាយ ដោយមានម្ហូបជាច្រើនបបូរនៅលើនោះ។

«តោះឆាប់ញ៉ំាទៅទាន់នៅក្ដៅៗ»ណាមជុននិយាយឡើងនៅពេលម្ហូបក៏រៀបដាក់នៅលើតុរួចអស់ ហើយអ្នកបម្រើក៏ស្រវ៉ាតដួសបាយមកដាក់ក្នុងចានរបស់ពួកគេម្ដងមួយៗ។

     ការស្រស់ស្រូបអាហារពេលល្ងាចក៏ដំណើរទៅយ៉ាងរលូន គ្រប់គ្នាហាក់សម្របខ្លួនបានយ៉ាងល្អជាពិសេសគឺនាងតូចហាយ៉ុននេះឯង។ អ្នកកម្លោះផ្សេងក៏និយាយគ្នាមានភាគស្និតស្នាលជាមួយនាងជាងមុន ហើយក៏បានស្គាល់នាងកាន់តែច្បាស់ទើបត្រូវធ្វើអោយអាប្អូនពៅកំហូចក្ដក់មាត់គិតចេញពីវិធីសប្បាយៗលេងជាមួយបងប្រុសរបស់គេជាច្រើន។

«ជីហ៊ុនចាំនៅផ្ទះខ្ញុំប្រហែលសុំអនុញ្ញាតទៅមុនហើយ»គ្រីសស៊ីនិយាយឡើងក្រោយពីបញ្ចប់ការញ៉ំាអាហារជួបជុំបងប្អូន ព្រោះទុកជីហ៊ុនអោយនៅជាមួយម៉ែដោះ2,3ម៉ោងហើយមិនដឹងយ៉ាងមិចយ៉ាងម៉ានោះទេ។

«មិនអីទេ ទៅចុះ»ជីន

«ចុះបងទៅឥឡូវជាមួយអូនឬអត់?»គ្រីសស៊ីងាកមកសួរអ្នកកម្លោះមុខមានមន្ដស្នេហ៍ឯណេះវិញ ឮប្រពន្ធចង់ទៅផ្ទះមិនគិតអឺអើអ្វីបន្តិចសោះ។

«បងក៏ទៅជាមួយនិងហើយ»ជីមីន

«អញ្ចឹងឆាប់មកៗ អូនខ្លាចកូនរក»គ្រីសស៊ីថាហើយគេក៏ងើបដើរទៅជាមួយ ដោយលាអ្នកនៅក្នុងតុដែរមិនទាន់ងើបគូទនៅឡើយ។

«ជីនHyung ខ្ញុំឮថាបងចង់ទៅគ្រប់គ្រងមន្ទីរពេទ្យនៅឯអូស្រ្តាលីមែនទេ?»ថេយ៉ុង

«អឺ ចង់ទៅកាន់អោយបានមួយឆ្នាំ ពីរ »ជីន

«ហើយហេតុអីទើបចង់ទៅ?»ជុងហ្គុក

«គ្មានហេតុផលទេ យើងចង់ប្ដូរបរិយាកាសខ្លះ»ជីន

«ប្រយ័ត្នតែទៅ មកវិញជាប់ស្រីអូស្រ្តាលីមកផ្ទះជាមួយចុះ?»ហូស៊ុក

«គ្មានផ្លូវទេ គ្មានដាច់ខាត»ជីននិយាយទាំងលើកដៃខ្វែងបញ្ជាក់ប្រាប់ថាគេមិនចូលចិត្ត ព្រោះគេរកពេលអោយខ្លួនឯងមិនចង់បានផង។

???????????????????????2Where stories live. Discover now