«កូនខ្ញុំយ៉ាងមិចហើយដុកទ័រ?»យ៉ុងហ្គី
«គឺពេលនេះពួកគេមានសុវត្ថិភាពហើយ គ្រាន់តែអ្នកម៉ាក់មានសុខភាពខ្សោយត្រូវការអាហារបំប៉ននិងការមើលថែអោយបានដិតដល់បំផុត បន្តិចទៀតពួកយើងនិងនាំអ្នកជម្ងឺទៅសម្រាកនៅបន្ទប់ViP សូមពួកលោករកចាំបន្តិចសិនចុះ។»ដុកទ័រ
«អរគុណហើយលោកដុកទ័រ»យ៉ុងហ្គីដកដង្ហើមធូរទ្រូងខ្សាក ដូចដកបន្លាចេញពីទ្រូង ពេលនេះគេសប្បាយចិត្តស្ទើរស្លាប់ព្រោះកូនរបស់គេមិនបានកើតអ្វី នៅមានរាងតូចម្នាក់ទៀត។
«ជាទួនាទីពួកយើងស្រាប់ទៅហើយ។ អញ្ចឹងខ្ញុំសិនលាទៅបន្តរធុរៈសិនហើយ»ដុកទ័រ
«បាទ អរគុណហើយដុកទ័រលី» ជីនដាក់ដៃលើស្មាររបស់មិត្តរួមការងារទាំងសប្បាយចិត្ត ព្រោះគេក៏សប្បាយចិត្តដែរគ្រប់យ៉ាងវាទៅដោយរលូន និងមិនមានបញ្ហាអ្វីគួរអោយព្រួយចិត្ត។
[បន្ទប់សម្រាកVIP]
ក្រោយពីរៀបចំរួចរាល់ហើយ រាងកាយរបស់ហាយ៉ុនត្រូវបានគេនាំអោយមកសម្រាកនៅបន្ទប់វីអាយភី បំពាក់ដោយគ្រឿងទំនើបទាន់សម័យងាយស្រួលសម្រាប់មើលថែ ព្រោះអគ្គនាយកផលិតកប៉ាល់ខ្នាតលោកជាអ្នកចំណាយទោះមួយយប់រាប់រយលានក៏ដោយ។ ក្រោយពីកើតហេតុការណ៍ចរាចរណ៍នេះរួច ពេលនេះព័ត៍មានស្ទើរគ្រប់ប៉ុសបានចេញពីផ្សាយ មិនថាក្នុងវិទ្យុឬកាសែត គ្រប់រូបភាពដែរមហាសេដ្ឋីរូបស្រស់នេះត្រកងមនុស្សស្រីជាប់នៅក្នុងរង្វង់ដៃ បណ្ដាលអោយមានការភ្ញាក់ផ្អើលនិងជជែកវែកញែកគ្នាជាច្រើន ។
«ពួកឯងទៅសម្រាកចុះ នៅទីនេះយើងមើលថែ
បាន »យ៉ុងហ្គីនិយាយទៅកាន់ប្អូនៗរបស់គេដែរនាំគ្នាមកមើលតាំងពីរសៀល ព្រោះពេលនេះយប់ជ្រៅដែរហើយ ទើបមិនចង់រំខាន។«ក៏បាន តែបងចង់ញ៉ំាអ្វីទេ?ខ្ញុំទៅទិញអោយសិន»ជុងហ្គុក
«មិនបាច់ទេ ទៅផ្ទះប្រាប់លីលីអោយយកខោអាវនិងរបស់របរប្រើប្រាស់ចាំបាច់ខ្លះមកអោយយើងមក»យ៉ុងហ្គី
«អញ្ចឹងពួកខ្ញុំទៅសិនហើយ ពេលព្រឹកទំនេរខ្ញុំនិងឆ្លៀតចូលមកមើល»ថេយ៉ុង
«ហឹមមម»យ៉ុងហ្គីងក់ក្បាលហើយបងប្អូនរបស់គេក៏ត្រឡប់ទៅផ្ទះវិញអស់ នៅសល់តែជីនដែរថ្ងៃនេះជាវេនរបស់គេយាម ទើបគេនៅអង្គុយកំដរជាមួយអ្នកកម្លោះសិន។
«ថ្មិចភ្នែកៗ កម្លោះព្រានដូចឯងក៏ត្រូវមកធ្វើជាប៉ារបស់គេបាត់ហើយ»ជីនអង្គុយលើសាឡុង
និយាយជាមួយនិងយ៉ុងហ្គី ព្រោះវាលឿនពិតមែនគេមិនគឹតថាគេនិងមានក្មួយម្នាក់ទៀតនោះទេ ។«ខ្ញុំក៏មិនដឹងដូចគ្នា ទើបតែថ្ងៃមុនសោះពេលនេះក្លាយជាប៉ារបស់គេបាត់»យ៉ុងហ្គី
«អបអរសាទរផងវើយ»ជីន
«ហិស ខ្ញុំមិនដឹងថាហាយ៉ុនខឹងខ្ញុំដល់ថ្នាក់ណានោះទេ»យ៉ុងហ្គីក្រវីក្បាលឡើង គេសប្បាយចិត្តពិតមែនគេរកថាមិនត្រូវតែម្ដង តែគេបារម្ភថានាងតូចនិងមិនលើកលែងទោសអោយគេ នេះសភាពនាងបែបនេះគឺដោយសារតែគេ។
«ហាយ៉ុនជាមនុស្សស្រីចិត្តទន់ នាងខឹងមិនបាន
យូរទេ ណាបើនាងដឹងថាមានកូនជាមួយឯងហើយ នាងច្បាស់ជាសប្បាយចិត្ត»ជីន«ក៏សង្ឃឹមថាបែបនោះ»យ៉ុងហ្គី
«យើងទៅមើលអ្នកជម្ងឺសិនហើយ នៅសម្រាកអោយបានស្រួលសិនចុះ»ជីន គោះស្មារអ្នកកម្លោះតិចៗមុននិងដើរចេញទៅពិនិត្យអ្នកជម្ងឺ ហើយអ្នកកម្លោះក៏រហ័សដើរទៅដាក់គូទអង្គុយលើកៅអីក្បែរគ្រែរបស់ហាយ៉ុន។
«ល្អជាងនេះបើអូនងើបមកស្ដីថាអោយបង»
to be continued 💗

YOU ARE READING
???????????????????????2
Fanfiction??????????????????????????????????????????????????????? ? ?????????? ???????????????????????? ?????????????????????????????????????????? ????????????????????? ??????????????????????????????????????