抖阴社区

                                    

«ខ្ញុំស្មានថាលោកខកម៉ោងធ្វើការ»ហាយ៉ុន

«ដេកវិញទៅ កុំរំខានខ្ញុំ»អ្នកកម្លោះមិននិយាយតែមាត់ តែដៃក៏លូកទៅទាញដៃរាងតូចអោយដេកទន្ទឹមខ្លួនវិញ សឹមក្រសោបចង្កេះនាងជាប់មិនអោយរើខ្លួនទៅណារួច។

     អ្នកដែរត្រូវគេទាញអោយមកគេងវិញក៏សង្ងំស្ងៀមព្រោះខ្លាចរំខានគេភ្ញាក់ ពេលឱនឃើញថាភួយរាងធ្លាក់សំយ៉េះពីដើមទ្រូងនាងក៏លូកដៃទៅទាញអោយឡើងមកត្រឹមស្មារវិញ ហើយក៏សង្ងំគេងលង់លក់ម្ដងទៀតជាមួយនិងគេ។

++++
[ម៉ោង9កន្លះ]

សម្លេងទឹកផ្កាឈូកធ្លាក់បន្លឺឡើងសសៀរៗក្បែរត្រចៀកធ្វើអោយអ្នកមិនទាន់ភ្ញាក់ពីដំណេកត្រូវបើកភ្នែកឡើងម្ដងទៀត ស្របពេលដែរទ្វារបន្ទប់ទឹកក៏បើកឡើងមកល្មម។

រាងកាយសរក្បុស ក្បាលពោះរាបស្មើរនិងមានសាច់ដុំតិចៗដែរភ្ជាប់ជាមួយដំណក់ទឹកក៏បង្ហាញឡើងធ្វើអោយអ្នកដេកនៅលើគ្រែស្វាងចែស ស្របពេលអ្នកកម្លោះមានតែកន្សែងរុំមួយកំណាត់ក្រោមតែប៉ុណ្ណោះ។

«នាងរោគចិត្ត ឬចង់បានមួយទឹកពីរទៀត?»យ៉ុងហ្គីអត់សួរមិនបាននៅពេលឃើញនាងអង្គុយសម្លឹងមើលខ្លួនប្រាណគេមិនដាក់ភ្នែកបែបនេះ ដូចចង់ព្រឺសម្បុរ!

«អឺ..អឺ...គឺអត់ទេ ចា..ចាំខ្ញុំទៅមូជទឹក»រាងតូចឆ្លេឆ្លានិយាយតដិតជាប់គ្នាហើយក៏រត់ចូលទៅក្នុងបន្ទប់ទឹកបាត់ ។

«មោឃៗទេ តែគ្រាន់ឯងប្រហែសខ្លួនបន្តិចមិនបាន»យ៉ុងហ្គីក្ដោបរាងកាយរបស់ខ្លួនដើរទៅរកបន្ទប់ផ្លាស់ខោអាវបណ្ដើរ រអ៊ូបណ្ដើរធ្វើដូចជាហួងហែងខ្លូនឯងសម្បើមណាស់។

ឈូ!!!!

ទឹកផ្កាឈូកត្រជាក់ថ្លាស្រក់ចុះមកស្រោចស្រង់ខ្លួនប្រាណរបស់រាងតូច ធ្វើអោយតំណក់ទឹកសន្សើមដក់ជាប់នៅលើស្បែកសរខ្ចីម៉ត់រលោងដូចសំឡីរបស់នាង ពេលដុះខ្លួននិងសាប៊ូក្រអូបៗហើយនាងក៏រុំកន្សែងដើរចេញពីបន្ទប់មកវិញ ក៏ឃើញថាអ្នកកម្លោះស្លៀកពាក់ខោអាវរងចាំរួចជាស្រេច។

«យ៉ុន!!» សម្លេងប្រហើរតិចៗរបស់នាង បែរជាទាញកន្រ្តាក់បេះដូងអ្នកម្ខាងទៀតអោយលោតញាប់រហូតដល់គេត្រូវលើកដៃមកស្ទាបតិចៗ ។

???????????????????????2Where stories live. Discover now