«ហើយមកឈរនេះចង់យ៉ាងមិច? ចង់អោយហិតមាត់ឬ?»យ៉ុងហ្គីនិយាយទៅកាន់រាងតូចកន្តឿដែរឈរធ្វើដូចជាមាឌខ្លួនឯងប៉ុនដំរីយ៉ាងអញ្ចឹង ចង់យ៉ាងមិចនេះ????
«ក៏មកអោយហិតពិតមែន»ហាយ៉ុនច្រត់ដៃជ្រេងចង្កេះ ថ្ងៃនេះនាងតាំងចិត្តហើយថាមិនខ្លាចគេនោះទេ គេជាមនុស្សធម្មតាហើយនាងក៏ដូចគ្នា។
«មកអោយហិតយ៉ាងមិច?កុំផ្លុំខ្យល់មកអោយហិតអោយសោះ»យ៉ុងហ្គីខិតខ្លួនទៅក្រោយថែមទាំងយកម្រាមដៃមេនិងចង្អុលមកបិទចុងច្រមុះកុំអោយនាងភ្លុំខ្យល់ដាក់ទៀតផង តែថានាងប្រហែលជាឆ្លាតជាងទេដឹង?
«គឺបែបនេះ ......អឹបប»ហាយ៉ុនថាហើយក៏ឡើងច្រត់ចង្គង់លើពូកមុននិងទាញមុខគេមកថើបបបូរមាត់ទន់ៗ ថែមទាំងលូកអណ្ដាតចូលទៅក្នុងក្រអូមមាត់របស់គេទៀតផង ធ្វើអោយគេភ្ញាក់ផ្អើលមិនតិចទេនេះទៅចេះបែបនិងមកពីណា????ហើយគេនិងបានសង្គ្រប់នាងអោយសន្លប់នៅលើគ្រែ3យប់3ថ្ងៃតែម្ដង។
«កុំសូម្បីតែគិត ហាសហាសស»ហាយ៉ុនរហ័សដកខ្លួនមុនពេលដែរគេលូកដៃមកក្រសោបនាងធ្វើដូចជាឮអ្វីដែរគេនិយាយនៅក្នុងចិត្តយ៉ាងអញ្ចឹង មុននិងដាក់មេប្រូចរត់ចូលទៅក្នុងបន្ទប់ទឹកបាត់។
«ស្រីជើងល្អ ចាំមើលទៅSeoulវិញនិងដឹងគ្នាមិនខាន»យ៉ុងហ្គីចាំមាត់ ខឹងនាងចង់ដាចមសរសៃរឈាមខួរក្បាលស្លាប់ ពេលដែរនៅសុខៗមកដាស់អារម្មណ៍គេហើយក៏រត់យករួចខ្លួន ចាំមើលនិងសរុបបញ្ជីរអោយធ្ងន់ដៃមិនខាន។
++++++
ក្រោយពីមូជទឹកសម្អាតខ្លួនរួចពួកគេក៏មកអង្គុយញ៉ំាអាហារពេលព្រឹកជាមួយគ្នាដដែរព្រោះថ្ងៃនេះត្រូវទៅវិញហើយ យ៉ុងហ្គីមានការងាររវល់ត្រូវដោះស្រាយច្រើន។
«អ្នកប្រុសវ៉ាលីខ្ញុំដាក់នៅគូទឡានរួចហើយ»អ៊ំយ៉ាន
«បាទ ពួកខ្ញុំក៏រួចដូចគ្នា ។អញ្ចឹងខ្ញុំទៅវិញសិនហើយ ព្រោះការងារនៅseoulរវល់ច្រើន»យ៉ុងហ្គី
«បាទ សូមអោយធ្វើដំណើរដោយសុវត្ថិភាព»អ៊ំយ៉ាន
«អ្នកប្រុសបើទំនេរ ឧស្សាហ៍នាំអ្នកនាងមកលេងផងណា»ភរិយាអ៊ំយ៉ានក៏ដើរមកជូនដំណើរដូចគ្នាថែមទាំងផ្ដាំផ្ញើរអោយយកនាងល្អិតនេះមកជាមួយទៀតផង ព្រោះទៅគាត់ដូចជាមាននិស្ស័យជាមួយណាស់។

YOU ARE READING
???????????????????????2
Fanfiction??????????????????????????????????????????????????????? ? ?????????? ???????????????????????? ?????????????????????????????????????????? ????????????????????? ??????????????????????????????????????
???10
Start from the beginning