«សងឬអត់?»យ៉ុងហ្គីងាកមុខមករកនាងវិញ មិនប្រាកដថាងាកមកសួរបញ្ជាក់ ឬងាកមកគម្រាមទេនេះបើមុខក្រម៉ូវដូចទារនំម្ដាយមិនបាន។
«ជុប ជុប ជុប ជុប» ហាយ៉ុនសើចក្រវីក្បាលតែក៏លើកដៃទៅក្រសោបមុខគេជាប់ មុននិងលោ៎ បបូរមាត់ទៅថើបថ្ពាល់សងខាងរបស់គេ ទំាងមាត់ ច្រមុះ ត្របកភ្នែក ចញ្ចើម ថ្ងាស មិនអោយសល់ឡើយ។
«សឺតតតត» ក្រោយពីនាងថើបរួចគេក៏ឱនមុខទៅថើបថ្ងាសនាងមួយដង្ហើម ព្រោះខ្នាញ់ខ្លាំងណាស់។
«តោះទៅមូជទឹកទៅ» ហាយ៉ុនបន្លឺឡើង ព្រមទាំងលើកដៃទៅតោងកររបស់គេទៀតផង ធ្វើអោយគេអត់ឆ្ងល់មិនបានមិចក៏នៅសុខៗបបួលគេទៅមូជទឹក??
«មិចក៏បបួល?»យ៉ុងហ្គី
«ឈឺ! ដើរមិនរួច» ហាយ៉ុនឆ្លើយសំណួររបស់គេទាំងងាកមុខគេចចេញហួសទៅមើលអ្វីផ្សេងព្រោះ មានអារមណ្ម៍ថាខ្មាស តែនាងឈឺពិតមែន ឈឺតាំងពីក្រោកមកម្ល៉េះ នេះពេញមួយយប់បើមិនអោយឈឺវាដូចជាចម្លែកពេក។
«ឈឺត្រង់ណា? សុំស្ទាបបន្តិច» យ៉ុងហ្គីមិននិយាយតែមាត់ តែគេលូកដៃទៅស្ទាបពិតមែន ទើបត្រូវរាងតូចវៃដើមដៃឮសូរតែផាច់។
«ទៅមូជទឹកទៅ ខ្ញុំក្ដៅស្អុះណាស់»ហាយ៉ុនរុញច្រានទ្រូងគេអោយក្រោកចេញពីលើខ្លួន ហើយក៏ត្រូវគេចាប់បីយកទៅបន្ទប់ទឹកបាត់។
[1ម៉ោងក្រោយមក]
ក្រោយពីមូជទឹកសម្អាតខ្លួននិងស្លៀកពាក់រួចរាល់ ពួកគេក៏រៀបចំរបស់របរតិចតួចដើម្បីជិះឡានត្រឡប់ទៅវិញ ។ និយាយតាមត្រង់ទៅចុះទោះគេម៉ាត់ សោះកក្រោះតែចង់ប្រាប់ថាកាយវិការវាផ្អែមអោយរលួយតែម្ដង។
«ចាហ្វាយទៅធ្វើការតែម្ដង ឬទៅផ្ទះ?»វេន
«ទៅផ្ទះ»យ៉ុងហ្គីតបហើយវេនក៏បើកឡានសម្ដៅទៅផ្ទះបន្តរ ចំណាយពេលក៏ប្រហែល2ម៉ោងដដែរទើបដល់គោលដៅ ព្រោះផ្លូវឆ្ងាយហើយមានភ្លើងស្តុបច្រើនអីបែបនេះ។
++++++
[Yoongi vila]
ឡានទំនើបពណ៍ខ្មៅរបស់អ្នកកម្លោះបើកមកចតនៅមុខភូមិគ្រិះដ៏ធំស្កឹមស្កៃកណ្ដាលទីធ្លា ព្រោះអ្នកកម្លោះចង់ចូលទៅសម្រាកនៅផ្ទះធំ កាលបើស្មារនេះម៉ោងប្រហែលជាជិត5ទៅហើយ។
«ចាហ្វាយគេងនៅផ្ទះធំមែនទេ?»យ៉ុងហ្គី
«អឺ!»យ៉ុងហ្គី
«បាទអញ្ចឹងចាំខ្ញុំយកឡានទៅទុកសិន»វេនងក់ក្បាលឆ្លើយតបហើយក៏បើកឡានទៅចតនៅឯចំណត ឯគេក៏នាំរាងតូចចូលទៅខាងក្នុងតែម្ដង។
«ខ្យល់បក់ពីទិសខាងណាទៀតហើយ ទើបបងមកដល់ផ្ទះធំ?»ថេយ៉ុងសួរឡើងកាលបើបងគេថ្ងៃនេះមកផ្ទះធំ ព្រោះតាំងពីមានរាងតូចមកគេនៅសង្ងំតែផ្ទះខាងក្រោយ។
«បក់ពីផ្សែងឆេះក្រុមហ៊ុនឯងទេដឹង?»យ៉ុងហ្គី
«មាត់បងចង្រៃបានគ្រប់ពេល »ថេយ៉ុង
«ពេលនៅជិតអូន មិនឃើញសម្ដីគ្រោធគ្រាធអញ្ចឹងផង»ជុងហ្គុកបន្ថែមទាំងដែរគេមិនដែរជួបនាងតូចសោះ ឃើញថាប្រុសៗគេនិយាយគ្នាហើយ គ្រីសស៊ីដែរនៅក្នុងនោះដែរក៏ក្រោកមកបបួលនាងទៅនិយាយគ្នាលេងនៅខាងក្រៅ ទុកពេលអោយបងប្អូនគេបាននិយាយគ្នា។
«ហាយ៉ុនតោះទៅនិយាយគ្នាលេងនៅខាងក្រៅទៅ»គ្រីសស៊ី
«ចាស»ហាយ៉ុនងក់ក្បាលយល់ព្រមហើយក៏ដើរចេញទៅបាត់ ធ្វើអោយបងប្អូនអ្នកកម្លោះរហ័សជម្រើនឡើងមក។
«ច្បាស់លាស់ហើយឬ?»ជីមីន
«ស្អីឯង?»យ៉ុងហ្គី
«គាត់សួរថាបងច្បាស់លាស់ហើយឬ?»ជុងហ្គុក
«រឿងរបស់យើង»យ៉ុងហ្គីឆ្លើយបែបមិនខ្វល់ព្រោះគេមិនចង់ឆ្លើយស្រាប់។
«ស្រីមិនកើតកុំយកស្អិតពេក បើមានស្រីល្អហើយក៏ថែទំាខ្លះទៅ ព្រោះសម័យឥឡូវពិបាករកស្រីល្អណាស់»ជីន
«យើងចេះគិតគូរខ្លួនឯងហើយ»យ៉ុងហ្គី
«បងប្រុសល្អ!ខ្ញុំអោយមេដៃមួយ។តែចង់ប្រាប់ថាបងក៏មានប្អូនប្រុសម្នាក់នេះនៅចាំជួយដែរណា»ជុងហ្គុកធ្វើជានិយាយយកល្អសំញែងដូចខ្លួនស្រឡាញ់បងប្រុសណាស់យ៉ាងអញ្ចឹង។
«នៅចាំសើចចម្អកច្រើនជាង»ហូស៊ុក
«ចាំមើលទៅជីវិតស្នេហារបស់បងប្រុសទី2របស់ខ្ញុំវាដំណើរការទៅល្អបែបណា»ថេយ៉ុង
«ជីវិតយើងមិនមែនសាច់រឿងកុនទេ»យ៉ុងហ្គី
«ខ្ញុំផ្ដាំម្ដងទៀត កុំធ្វើអោយអូនខូចចិត្តបើមិនចង់ខូចចិត្តខ្លួនឯងនៅពេលក្រោយ»ជីមីន
To be continued 🌚🔥

YOU ARE READING
???????????????????????2
Fanfiction??????????????????????????????????????????????????????? ? ?????????? ???????????????????????? ?????????????????????????????????????????? ????????????????????? ??????????????????????????????????????
?????18
Start from the beginning