抖阴社区

                                    

«គិតៗទៅខ្ញុំក៏សរសើរបងម្យ៉ាង ដែរមានមន្ទីរពេទ្យដល់ទៅ2ប្រទេសនៅអាចឆ្លងទៅឆ្លងមកបាន ហើយថែមហាងអាហាររាប់សិបកន្លែង ប្រទេសណាមានក្រុមហ៊ុនខ្ញុំប្រទេសនោះមានហាងម្ហូបបងដែរ ខ្ញុំឆ្ងល់ពិតមែនណាបងកាន់កាប់បានយ៉ាងមិច?»ហូស៊ុក

«មានអ្វីទៅពិបាក?សម័យនេះមានលុយក៏យកទៅផលិតលុយទៅ យើងមិនមែនទៅធ្វើខ្លួនឯងគ្រប់កន្លែងឯណា?»ជីន

«ហើយដែរបងប្រមូលលុយមកនេះ មិនគិតចង់បានអ្នកមើលថែខ្លះទេឬយ៉ាងមិច?»ណាមជុន

«ឯងទៅសួរគាត់បានយ៉ាងមិច? សូម្បីតែអ្នកអនាម័យនៅពេទ្យក៏គាត់នៅអៀន មុខនេះណា10ឆ្នាំទៀតមិនដឹងយ៉ាងមិចផង»យ៉ុងហ្គី

«10ក៏10ទៅ សម្រស់យើងនៅវ័យក្មេងយើងមិនខ្វល់ទេ»ជីន

«បងនិយាយបែបនេះហាយ៉ុនគេស្ដាប់ជ្រេញស្លាប់ហើយ»ជុងហ្គុក

«ជារឿងពិតមែនទេហាយ៉ុន?»ជីនងាកមកសួររាងតូចដែរស្ងាត់មាត់ឈឹងឯណេះ ព្រោះនាងគិតតែពីសើចកាលបើសន្ទនាបងប្អូនរបស់គេនេះវាគួរអោយចង់សើចពិតមែន។

«ចាស»ហាយ៉ុនងក់ក្បាល ទាំងនៅទប់សើចតិចៗឯអ្នកផ្សេងក៏កើតទុកមិនសុខចិត្តព្រោះនិយាយមិនដែរឈ្នះបងប្រុសរបស់គេម្នាក់នេះនោះទេ។

«អញ្ចឹងមកទាយទៅអ្នកណាការប្រពន្ធក្រោយគេ?»ថេយ៉ុងអោបដើមដៃដាក់នៅលើទ្រូង សួរឡើងទាំងភាពជឿជាក់ព្រោះគេដឹងច្បាស់ណាស់ថាប្រាកដជាគេជាមិនខាន។

«ខ្ញុំ»ជុងហ្គុក

«ខ្ញុំ»ហូស៊ុក

«យើង»ណាមជុន

«មិនបាច់ដណ្ដើមគ្នានៅលីវទេ ព្រោះអ្នកការមុនគេគឺជាបង»យ៉ុងហ្គីនិយាយកាត់ឡើងនៅយកទៅចុចចំជីនដើម្បីបញ្ជាក់ទៀតផង ធ្វើអោយអ្នកផ្សេងផ្ទុះសំណើចសើចកិល។

«ហាសហា យ៉ុងហ្គីhyungមាត់ទិព្វណាស់ ទោះបងមិនចង់បានក៏ត្រូវតែបានដែរ»ជុងហ្គុកសើចផងគោះតុផង ដូចជាអស់សំណើចខ្លាំងណាស់អញ្ចឹង។

«យើងមាត់ទិព្វពិតឬ??»យ៉ុងហ្គី

«មែនហើយ »ជុងហ្គុក

«អញ្ចឹងយើងក៏ចាត់ទុកថាឯងជាអ្នកបន្ទាប់» យ៉ុងហ្គីដកដៃពីចង្អុលជីន មកជាជុងហ្គុកម្ដងធ្វើអោយអ្នកគ្រប់គ្នាអត់សើចមិនបានពេលឃើញទឹកមុខភ្លើៗរបស់គេ ។

    មិនបាច់ឆ្ងល់ថាហេតុអីពួកគេប្រកែកគ្នានោះទេ ព្រោះម្នាក់ៗនេះណាួងហែងភាពនៅលីវបំផុត ម្នាក់ខ្លាចណាស់ស្នេហាមិនហ៊ានសូម្បីដើរជិតមនុស្សស្រី ឯម្នាក់ទៀតខ្លាចណាស់ពេលមានប្រពន្ធកូនតែបែរជាបណ្ដើរស្រីញុកគូទ អោយគេរាប់ក៏គេមិនចាំដែរថាស្រីណាខ្លះដែរគេធ្លាប់បណ្ដើរ។

        ក្រោយពីបញ្ចប់ការសន្ទនាដ៏សែនរញ៉េរញៃនេះហើយ យ៉ុងហ្គីក៏នាំនាងតូចត្រឡប់មកផ្ទះសម្រាកវិញព្រោះប្រហែលជាឈឺក្បាលណាស់ ពេលមកអង្គុយស្ដាប់បងប្អូនកំពូលវ៉ល់របស់គេមកនិយាយគ្នាបែបនេះ។

«ទៅសម្អាតខ្លួនហើយចូលគេងមុនទៅ ខ្ញុំមានការងារត្រូវបង្ហើយ»យ៉ុងហ្គីបន្លឺឡើងពេលបានមកដល់ក្នុងបន្ទប់របស់ខ្លួនវិញ ហើយក៏ដាក់គូទអង្គុយនៅលើកៅអីធ្វើការក្បែរចុងគ្រែ។

«ចាស»ហាយ៉ុនងក់ក្បាលឆ្លើយតបនិងគេ ហើយក៏ដើរចូលទៅក្នុងបន្ទប់ទឹកដើម្បីសម្អាតខ្លួន ពេលរួចរាល់ហើយក៏ចេញមកវិញឡើងលើគ្រែសង្ងំគេង ដោយមានអ្នកកម្លោះនៅអង្គុយធ្វើការក្បែរ។

តិក តិក តិក

    សម្លេងទ្រនិចនាឡិកាចេះតែបន្លឺឡើង ម៉ោងក៏កាន់តែយប់ជ្រៅ គេអង្គុយមុខកុំព្យូរទ័រយូរហើយតែនៅមិនទាន់រួចនៅឡើយ ទើបធ្វើអោយអ្នកដែរគេងមិនលក់នៅសុខៗក៏ងើបអង្គុយឡើងដូចមនុស្សមមើរពីដំណេក។

«ពេលណាទើបហើយ?»ហាយ៉ុនចុះពីលើគ្រែ ដើរមកឈរទន្ទឹមនិងគេមើលឆ្លុះទៅកុំព្យូទ័រ ក៏ធ្វើអោយគេកើតឆ្ងល់ឡើងមក នេះ1ម៉ោងជាងហើយនាងនៅមិនទាន់គេងទៀតឬ?ហើយមកពាក់ព៍ន្ធអីនិងគេ?

«ហើយមិចមិនគេង?»យ៉ុងហ្គីងាកទៅសួរនាង ទាំងដៃនៅចុចឃីបត វាយអក្សរនៅឡើយ។

«គេងមិនលក់»ហាយ៉ុន

«ជិតរួចហើយ» យ៉ុងហ្គីថាហើយក៏ទាញនាងអោយមកអង្គុយនៅលើភ្លៅ ធ្វើការបណ្ដើរ មាននាងនៅគេងកើយទ្រូងបណ្ដើរទើបគេសម្រេចទុកការងារធ្វើបន្តរនៅថ្ងៃស្អែកតែម្ដង ។

«ឈប់ធ្វើហើយ?»ហាយ៉ុន

«ឈប់ហើយ» យ៉ុងហ្គីលូកដៃទៅបិទកុំព្យូទ័រហើយក៏លើកនាងបីមកដាក់នៅលើពូកដើម្បីគេងវិញ ដោយមានគេមកគេងទន្ទឹមដូចគ្នា។

«គេងទៅ» យ៉ុងហ្គីលូកដៃទៅបិទភ្លើងម្ដងទៀត
ហើយក៏ទាញនាងមកឱបជាប់ ព្រោះមិនគិតបិទភ្នែកគេងអោយឆាប់គិតតែពីសម្លឹងមុខរបស់គេ។

«ហឹមម»ហាយ៉ុនងក់ក្បាលហើយក៏រុលទៅឱបគេបន្ថែមទើបសង្ងំគេងជាមួយគេលង់លក់ទល់ភ្លឺ។

+++++

To be continued 💗

???????????????????????2Where stories live. Discover now