«ហឹមម ទឹក»
កំពុងអង្គុយសុខៗសម្លេងស្រាលៗបែបមិនសូវឮក៏បន្លឺឡើងហោះកាត់ត្រចៀករបស់គេ យ៉ុងហ្គីរហ័សរត់ទៅរកអ្នកដែរគេងនៅលើគ្រែដើម្បីផ្ទៀងស្ដាប់អោយបានច្បាស់ជាងនេះ ព្រោះអម្បិញមិញគេនៅឆ្ងាយពេក។
«អូននិយាយថាមិច?»យ៉ុងហ្គី
«ទឹក »ហាយ៉ុនបើកភ្នែកឡើងបន្លឺមកកាន់គេ ក្រោយពីសន្លប់មករាប់ម៉ោង ពេលនេះនាងស្រេកទឹកស្ទើរដាច់ខ្យល់ស្លាប់ទៅហើយ។
«នេះ ញ៉ំាទៅ» ក្រោយពេលគេស្ដាប់បានហើយទើបងាកទៅចាក់ទឹកដែរមាននៅក្បែរខ្លួនស្រាប់យកមកអោយនាង ដោយដៃម្ខាងកាន់បញ្ចុកនាង ឯម្ខាងទៀតក៏ជួយលើកខ្នងនាងឡើងបន្តិចដើម្បីកុំអោយឈ្លក់។
«បានធូរខ្លះឬនៅ?»យ៉ុងហ្គីដកកែវទឹកចេញមកវិញពេលឃើញនាងញ៉ំារួច ហើយក៏ដាក់គូទអង្គុយលើកៅអីក្បែរគ្រែដើម្បីសួរនាំនាង។
«ហឹមមម»ហាយ៉ុនងក់ក្បាលតិចៗ ហើយដាក់ក្បាលកើយនិងខ្នើយវិញដោយងាកទៅមើលបង្អួចដែរចំហរអោយឃើញទេសភាពទីក្រុងជំនួសដោយមុខរបស់គេវិញ ព្រោះកាន់តែសម្លឹងមើលមុខគេនាងកាន់តែអន់ចិត្ត ។យល់ល្អកាត់ចិត្តពីគេអោយហើយនៅពេលនេះ វាគ្រាន់បើជាងដែរកាន់តែធ្វើអោយខ្លួនឯងលង់ជ្រៅទៅ ព្រោះគេអាចគ្រាន់តែមកមើលជការគួរសម មិនបានប្រាកដប្រជា ឬចាត់ទុកនាងក្នុងឋានៈជាអ្វីឡើយ។
«មានឈឺត្រង់ណាឬអត់??»យ៉ុងហ្គី
«មិនឈឺទេ»
ពាក្យសម្ដីសោះអង្កើយរបស់នាងធ្វើអោយគេនៅមិនស្ងប់ មិនចង់អោយនាងនិយាយមិនមើលមុខគេបែបនេះ រិតតែមិនចង់អោយនាងប្រងើយ
កន្តើយដាក់។«បងសុំទោស»យ៉ុងហ្គីដាច់ចិត្តនិយាយឡើង ពាក្យដែរគេមិនដែរប្រើជាមួយអ្នកណាពីមុនមកសោះ រិតតែមិនដែរប្រើជាមួយនិងមនុស្សស្រី។
«សុំទោស?រឿងអី?»ហាយ៉ុន
«បងជាដើមហេតុដែរធ្វើអោយអូនមកគេងនៅត្រង់នេះ»យ៉ុងហ្គី
«រឿងនេះមែនទេ? មិនអីទេខ្ញុំស្លាក់ស្លើតខ្លួនឯង»ហាយ៉ុន

YOU ARE READING
???????????????????????2
Fanfiction??????????????????????????????????????????????????????? ? ?????????? ???????????????????????? ?????????????????????????????????????????? ????????????????????? ??????????????????????????????????????
?????23
Start from the beginning