抖阴社区

                                    

«បងមិនបានមានអ្វីនិងហ្សាហ្វីននៅក្នុងofficeទេ»យ៉ុងហ្គីនិយាយឡើង ព្រោះចង់ប្រាប់នាងអោយដឹង គេមិនចង់អោយនាងនៅខឹងក្រោដនិងគេ។

«........»

«បងខុសដែរលង់ខ្លួនទៅតាមនាង តែនិងមិនអោយមានរឿងបែបនេះកើតឡើងទៀតនោះទេ។»យ៉ុងហ្គីបន្តរនិយាយបើទោះបីអ្នកម្ខាងទៀតមិនឆ្លើយក៏ដោយ

«ខ្ញុំមានសិទ្ធទទួលពាក្យសុំទោសទាំងនេះដែរមានទេ?»ហាយ៉ុន

«មាន ! ព្រោះអូនជាម៉ាក់កូនរបស់បង»យ៉ុងហ្គី

«កូន?»ហាយ៉ុនងាកមកសម្លឹងគេស្ទើរបាក់ករ ពេលឮពាក្យកូនរបូតចេញពីមាត់របស់គេយ៉ាងផុយដល់ថ្នាក់នេះ មិនច្បាស់ថានាងកំពុងមាន ឬនាងនិងមាននៅពេលអនាគត?

«យើងក៏មានកូនមកពីរខែហើយ»យ៉ុងហ្គី

«កុំកុហកខ្ញុំ រឿងនេះមិនល្អលេងទេ»ហាយ៉ុន

«ក៏មើលពោះខ្លួនឯងទៅថាមានធំជាងមុនដែរឬអត់?ឬគិតថាដុះក្បាលពោះ???»យ៉ុងហ្គី

«មានកូនពិតមែន? ហឹក ហឹក» ហាយ៉ុនឱនលូកដៃអង្អែលពោះមុននិងពេបមាត់យំឡើងមក ពេលដឹងថាខ្លួនកំពុងក្លាយជាម្ដាយរបស់គេជាលើកដំបូង ។នាងមិនបានយំដោយសារស្ដាយក្រោយ តែយំព្រោះរំភើបខ្លាំងណាស់ កន្លងមកនាងមានតែខ្លួនមួយនិងលោកយាយ តែពេលនេះក៏មានសាច់ឈាមបង្កើតរបស់ខ្លួនឯងហើយ នាងនិងមានកូនហើយពិតទេ?ហើយប៉ារបស់កូនជាគេ!!!!!!!

«ពិតហើយដែរយើងកំពុងក្លាយជាប៉ាម៉ាក់របស់គេ»យ៉ុងហ្គីទាញនាងមកឱបជាប់ទ្រូង នៅពេលឃើញនាងយំឡើងមកបែបនេះ បើអាចគេក៏ចង់យំដូចគ្នា ព្រោះអារម្មណ៍ដែរនិងក្លាយជាប៉ាម៉ាក់គេនេះណា វារំភើបខ្លាំងណាស់។

«ហើយចុះពេល....»ហាយ៉ុនមិនទាន់បានបញ្ចប់
ប្រយោគផងគេក៏និយាយឡើងកាត់។

«ពេទ្យថាអូននិងកូនមានសុវត្ថិភាព»យ៉ុងហ្គីថា
ហើយនាងក៏ងក់ក្បាលតិចៗបែបថាយល់ហើយ មុននិងលើកដៃមកអង្អែលពោះវិញថ្នមៗ ឃើញបែបនេះហើយគេក៏ដាក់ដៃរបស់គេទៅលើប្រអប់ដៃរបស់នាងដែរកំពុងអង្អែលពោះទៅមក ទើបនាងអត់មិនបាននិងងាកទៅសម្លឹងមុខរបស់គេ។

«ឃ្លានឬអត់??»

«ហឹមម»ហាយ៉ុនងក់ក្បាល ហើយគេក៏ងើបទៅយកចានបបរដែរទិញមកទុកតាំងពីព្រឹក ទើបដើរទៅកំដៅរមួយភ្លែតហើយក៏កាន់យកមកអោយនាងវិញ។

«អង្គុយទៅចាំបងបញ្ចុក»យ៉ុងហ្គី

«ខ្ញុំញ៉ំាខ្លួនឯងបាន»ហាយ៉ុន

«មិនបាច់! អង្គុយអោយស្ងៀមៗទៅ»យ៉ុងហ្គីដាក់គូទអង្គុយលើកៅអីក្បែរនាងដដែរ ហើយក៏លើកស្លាបព្រាដួសបបរយកមកភ្លុំមុននិង
លើកទៅដាក់នៅក្បែរមាត់របស់នាង។

«ឆាប់ញ៉ំាទៅ តិចកូនឃ្លាន?»យ៉ុងហ្គីនិយាយចប់ភ្លាមនាងក៏ព្រមហារមាត់ញ៉ំាបបរដែរគេដួសមក ពីមួយស្លាបព្រាទៅពីរស្លាប់ព្រារ រហូតដល់ជិតអស់ទើបនិងរអ៊ូឡើងព្រោះឆ្អែតឡើងចង់បែកពោះទៅហើយ។

«ឈប់ញ៉ំាហើយ»ហាយ៉ុន

«ហេតុអី?នៅតែបន្តិចទៀតទេ»យ៉ុងហ្គី

តុក តុក តុក

កំពុងនិយាយគ្នាសុខៗ សម្លេងគោះទ្វារក៏បន្លឺឡើងទើបធ្វើអោយរាងក្រាស់ជាអ្នកដើរទៅបើកមើល។

«ខ្ញុំនាំមនុស្សដែរចាហ្វាយអោយនាំមកហើយទៀត»វេន ដែរនៅឈរមុខទ្វារក៏បន្លឺឡើងទើបគេងក់ក្បាលហើយនាំរាងវ័យចំណាស់មនុស្សចូល
មក។

«ហាយ៉ុន!!!!!!»

To be continued 💗🥰

???????????????????????2Where stories live. Discover now