«ខ្ញុំសួរថាមិនពិតទេមែនទេ?សុំអង្វរឆ្លើយនិងខ្ញុំបន្តិចមកហឹកហឹក »សម្លេងរបស់នាងស្រាប់តែខ្សោយទៅៗ ភ្នែកនាងសន្សឹមបិទជិតរហូតសន្លប់ស្មារតីទើបអ្នកត្រកងស្លន់ស្លោរស្រែកហៅគេអោយមកជួយមើល។
«អ្នកនាងហាយ៉ុន !!!អ្នកនាង!!!មានអ្នកណានៅទេ?អ្នកនាងហាយ៉ុនសន្លប់ហើយ»លីលីលើកដៃគោះនាងតិចៗមុននិងងាកស្រែកហៅអ្នកបម្រើនៅផ្ទះបាយអោយមកជួយ គ្រាន់តែសម្រែករបស់នាងក៏អាចអោយឮផ្អើលពេញផ្ទះ ទើបគ្រប់គ្នារត់មកមើលរួមមានលោកយាយរបស់ហាយ៉ុនផងដែរ។
«ហាយ៉ុនកើតអី» រាងវ័យចំណាស់សួរឡើង ពេលមកដល់ក៏ឃើញចៅស្រីសន្លប់ស្តូងស្ដឹងមុននិងអោយគេលើកនាងឡើងទៅបន្ទប់ដើម្បីសម្រាក
«លោកយាយនេះប្រេងខ្យល់»លីលីហុចដបប្រេងខ្យល់អោយទៅលោកយាយហើយគាត់ក៏ទទួលយកមកដាក់នៅក្បែរច្រមុះនាងដើម្បីអោយហិតតិចៗ។
«ហេតុអីនៅសុខៗ ហាយ៉ុនស្រាប់តែស្លប់បែបនេះ?»លោកយាយ
«គឺព័ត៌មានរបស់អ្នកប្រុស អ្នកគ្រប់គ្នាព្យាយាមលាក់បាំងមិនចង់អោយអ្នកនាងដឹង ព្រោះគាត់កំពុងមានផ្ទៃពោះនិងសុខភាពខ្សោយខ្លាំងណាស់ ហើយពេលនេះក៏ដឹងទាល់តែបាន»លីលី
«ហឹមម ហើយពេលនេះគាត់យ៉ាងមិចហើយ?»
«នៅមិនទាន់បានដំណឹងទេលោកយាយ »លីលីតបទៅវ័យចំណាស់ជាមួយរឹកពាររមទម្យបែបគោរព ហើយក៏ងាកទៅមើលអ្នកដែរគេងស្ដូកស្ដឹងនៅលើគ្រែ ព្រោះអត់និងអាណិតមិនបានដែរនាងទើបមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ហើយ ជាពិេសសគឺខឹងនិងយ៉ុងហ្គីដែរឱបថើបស្រីផ្សេង ហើយត្រូវគ្នាបានមិនដល់24ម៉ោងស្រួលបួលផងពេលនេះក៏មានបញ្ហាបាត់ខ្លួនគេដល់ពេលនេះ។
សម្លេងសម្រឹបជើងដើរមកដូចនាំមនុស្ស10,20 អ្នកធ្វើអោយអ្នកនៅក្នុងបន្ទប់អត់ងាកទៅទន្ទឹងរងចាំមើលថាជាអ្នកណាមិនបាន ហើយពេលលិចមុខរបស់ពួកគេឡើងមកក៏អស់ចម្ងល់តែម្ដង។
«ហាយ៉ុនមានដួលទៅប៉ះនិងអីឬអត់?»ជីន
«អត់ទេ ខ្ញុំជាអ្នកទ្រគាត់ជាប់»លីលី
ជីនដែរមានងារជាគ្រូពេទ្យក៏ប្រញ៉ាប់សួរឡើងមុននិងដើរទៅជិតនាងដើម្បីស្ទង់ជីបចរ ក្រោមក្រសែភ្នែកអ្នកដែរដើរមកជាមួយ ព្រោះចង់ដឹងពីអាការៈរបស់នាងដូចគ្នា។
«នាងខ្សោយខ្លាំងណាស់ កម្លុងពេលនាងគ្មានកម្លាំងកំហែងនិងស្មារតីមិនសូវនឹងនរ គួរណាធ្វើរបស់ពូវអោយនាងញ៉ំារាល់ថ្ងៃនិងគ្រប់ពេល ព្រោះនាងនិងមិនមែននៅខ្លួនមួយទៀតនោះទេ»ជីន
«ចាស យាយនិងធ្វើ»
«ខ្ញំថាយប់ជ្រៅហើយលោកយាយទៅសម្រាកចុះ នៅទីនេះចាំអោយលីលីនិងអ្នកបម្រើនៅមើលថែចុះ ព្រោះបើលោកយាយឈឺម្នាក់ទៀតនិងយ៉ាប់មិនខានទេ» ជីនលើកនាឡិកាដៃមកមើលម៉ោង ហើយក៏ឃើញថាម៉ោងជិត11ទៅហើយណាគាត់ទើបជារមិនទាន់បានស្រួលបួល គាត់ក៏ត្រូវការគេងអោយបានគ្រប់គ្រាន់ដូចគ្នា ទើបក្នុងនាមគេជាគ្រូពេទ្យគេក៏ត្រូវមើលថែសុខភាពនិងផ្ដល់យោបល់អោយបែបនេះ។
«ក៏បាន លីលីខ្ញុំផ្ញើរចៅស្រីផងណា»លោកយាយ
«ចាសលោកយាយ»លីលី
«នាំគាត់ទៅសម្រាកនៅបន្ទប់ហាយ៉ុនចាស់ទៅ»ជីមីនឈរជ្រែងហោប៉ៅសឹម ងាកទៅប្រាប់អ្នកបម្រើម្នាក់ទៀតអោយជួយមើលការខុសត្រូវគាត់ ព្រោះចូលមកដល់ទីនេះហើយ មិនអោយពួកគេពិបាកនោះទេ។
«ខ្ញុំអាណិតក្មួយ !»ថេយ៉ុង
«វាស្អីឯង?និយាយធ្វើដូចយ៉ុងហ្គីហ្យុងស្លាប់បាត់
យ៉ាងអញ្ចឹង»ណាមជុន«ខ្ញុំគ្រាន់តែអាណិតមិនបានប្រាប់ថាយ៉ុងហ្គីហ្យុងស្លាប់ឯណា??ហើយមិនគិតទេហេហថាមិចបានជារកគាត់មិនឃើញបែបនេះ?»ថេយ៉ុងងាកទៅនិយាយទាំងចញ្ចើម ព្រោះគេឆ្ងល់ខ្លាំងណាស់ម្ដិចក៏មានតែគេដែរបារម្ភពីយ៉ុងហ្គី?ហើយអ្នកផ្សេងគ្មានអ្នកខ្វល់ទេឬ????
«ថ្នាក់លើកមុនដល់ក្រឡាប់ឡានយ៉ុងហ្គីហ្យុងនៅអង្គុយលេងក្នុងក្លឹបបាន ត្រឹមបាញ់ប៉ុណ្ណេះឯងគិតថាគាត់រត់យករួចខ្លួនមិនបានឬ?»ហូស៊ុក
«មិចក៏ជឿជាក់ម្ល៉េះ?កាលក្រឡាប់ឡានគឺនៅលើគោក អាចរត់ចេញឬលោតចុះបាន តែនេះកណ្ដាលសមុទ្យ!!!ទៅរត់ទៅណាបាន?ខ្ញុំសួរតាមត្រង់ទៅចុះមានអ្វីដែរខ្ញុំមិនដឹងដែរទេ?»ថេយ៉ុង ទទូចទាំងមុខស្អុយប៉ែព្រោះគេឆ្ងល់ពិតមែនណា នេះម្នាក់ៗដូចលេងសើចនិងគេណាស់ ទាំងគេបារម្ភពីបងប្រុសស្ទើរស្លាប់។
«គ្មានអ្នកណាទៅដឹងអ្វីទេ តែត្រង់នេះវាប្រាប់ខ្ញុំ»ជុងហ្គុកតបនិងគេមុននិងយកដៃមកចង្អុលដើមទ្រូងខាងឆ្វេង ។
«គិតមើលអោយច្បាស់ទៅមើល»ណាមជុនបន្ថែមមួយឃ្លាទៀត ព្រោះដែរនិយាយគឺអារម្មណ៍!!!
to be continued 💗

YOU ARE READING
???????????????????????2
Fanfiction??????????????????????????????????????????????????????? ? ?????????? ???????????????????????? ?????????????????????????????????????????? ????????????????????? ??????????????????????????????????????
?????28
Start from the beginning