++++++
[ថ្ងៃថ្មី]ព្រឹកព្រលឹមស្រាងៗ បន្លឺសម្លេងចាបយំចេចចាចនៅក្បែរមាត់បង្អួច ផ្ទៃដីចាប់ភ្លើស្រឡះព្រោះតែរស្មីព្រះអាទិត្យដែរកំពុងរៀបខ្លួននិងបញ្ចេញពន្លឺ រាងកាយអ្នកកម្លោះនិងនាងតូចនៅគេងឱបគ្នាស្អិតរមួតនៅឡើយ ព្រោះប្រហែលមកពីគេងយប់ជ្រៅទើបមកទ្រម៉ក់ពេលព្រឹកបែបនេះ។
«អ្ហឹមមម» សម្លេងបន្លឺចេញពីបំពង់កររបស់អ្នកណាមិនដឹងបន្លឺឡើងមក ម្ចាស់សម្លេងក៏រហ័សបើកភ្នែកឡើងមកយឺតៗ ព្រោះចាញ់និងពន្លឺថ្ងៃដែរចាំងមកចំផ្ទៃមុខរបស់ខ្លួនពេល ក៏អត់មិនបាននិងក្ដៅក្រហាយតិចតួច។
«ម៉ោងទើបតែ8ទេ?» យ៉ុងហ្គីសម្លឹងមើលទៅនាឡិកា មុននិងជ្រួញចញ្ចើមឡើងមកនេះមិនមែនម៉ោង11ឯណា ហេតុអីថ្ងៃឆាប់រះចាំងមកដល់កណ្ដាលបន្ទប់បែបនេះ???
«កាត់ដំណេកណាស់» គេងើបចេញពីលើពូក
ដោយដកដៃរបស់ហាយ៉ុនចេញពីខ្លួនថ្នមៗ ព្រោះខ្លាចថានាងភ្ញាក់ មុននិងនាំខ្លួនដើរចូលទៅបន្ទប់ទឹកដើម្បីសម្អាតខ្លួនបាត់។[15នាទីក្រោយមក]
ក្រោយពីសម្អាតខ្លួនរួច ច្បាស់ណាស់ថាគេនិងចេញមកវិញ ជាមួយនិងកន្សែងរុំមួយកំណាត់ក្រោម ភ្ជាប់ដោយដំណក់ទឹកសើមៗនៅជោគជាំពាសពេញខ្លួនប្រាណសរខ្ចីរបស់គេ។
«អ្ហឹមម» ហាយ៉ុនក្រហឹមនៅដើមករ ពេលត្រូវពន្លឺថ្ងៃមករំខាន ឯអ្នកកម្លោះកាលបើឃើញបែបនេះហើយក៏រហ័សដើរទៅបិទវាំងនន តែពេលងាកមកវិញនាងក៏ភ្ញាក់ឡើងមកល្មម។
«ភ្ញាក់ហើយឬ?»យ៉ុងហ្គីបន្លឺសម្លេងស្រទន់ មុននិងដើរវាងទៅដាក់គូទអង្គុយក្បែរនាងដូចកាលពីយប់មិញដដែរ។
«ភ្ញាក់ហើយ»ហាយ៉ុនងក់ក្បាលឆ្លើយនិងគេជាមួយទឹកមុខស្រស់បំព្រងតែម្ដង ហើយគេក៏ឱនផ្ដិតស្នាមថើបនៅលើថ្ងាសរបស់នាងមួយខ្សឺត សឹមនាំនាងអោយទៅមូជទឹកសម្អាតខ្លួនចេញអោយស្រស់ស្រាយនិងគេ។
«បងក៏មិនទៅធ្វើការពិតមែន?»សម្លេងនាងតូចបន្លឺឡើងម្ដងទៀត ក្រោយពេលចេញពីបន្ទប់ទឹករួចមកអង្គុយនៅទល់មុខទូរសម្អាង ដោយមានយ៉ុងហ្គីនៅកាន់កូនកន្សែងចាំជូតសក់ដែរសើមអោយ

YOU ARE READING
???????????????????????2
Fanfiction??????????????????????????????????????????????????????? ? ?????????? ???????????????????????? ?????????????????????????????????????????? ????????????????????? ??????????????????????????????????????
?????33
Start from the beginning