抖阴社区

                                    

«គ្មានទេ ពូរវល់ធ្វើការគ្មានពេលមើលថែអាអូនទេ ទុកអោយជីហ៊ុនជាអ្នកមើលថែវិញ»ជីហ៊ុន

«ភ្នាល់គ្នាដែរទេយើងនៀក?»ជុងហ្គុក

«ប៉ាជីហ៊ុនប្រាប់ថា មិនអោយចាញ់អ្នកណាទេ ពូពូចង់ភ្នាល់អីក៏ភ្នាល់មក»ជីហ៊ុនបន្លឺសម្លេងស្រួយស្រេសបែបកូនក្មេងរបស់ខ្លួន ហើយនៅព្យាយាមធ្វើកាយវិការតាមជុងហ្គុកទៀត នេះអត់មិនបាននិងចាប់យកមកក្រញិចនៅក្នុងពោះពិតមែន។

«ភ្នាល់ទៅបើអាអូនស្រឡាញ់ពូជាង ជីហ៊ុនត្រូវមកធ្វើសរសៃរអោយពូពេលចេញពីធ្វើការរាល់ថ្ងៃមិនអោយខានទេ តែបើអាអូនស្រឡាញ់ជីហ៊ុនជាងពូនិងទិញរបស់លេងថ្មីៗអោយសន្ធឹកសន្ធាប់»ជុងហ្គុក

«មិនយករបស់លេងទេ »ជីហ៊ុន

«awww អញ្ចឹងចង់បានអី?»ជុងហ្គុក

«បើអាអូនស្រឡាញ់ខ្ញុំជាង ពូត្រូវនាំខ្ញុំទៅលេងក្រុមហ៊ុនរបស់ពូ ហើយក៏រោងចក្រផលិតឡានរបស់ពូដូចគ្នា»ជីហ៊ុនលើកដៃមកជ្រែងចង្កេះ ព្រោះអ្នកខាងមុខក៏ជ្រែងចង្កេះដូចគ្នា នេះចង់យ៉ាងមិចអោយប្រាកដទេ។

«តែកន្លែងនោះជាកន្លែងមនុស្សចាស់ ជីហ៊ុនចង់ទៅធ្វើអី?មិនឃើញមានកន្លែងក្មេងលេងសប្បាយត្រង់ណាទេ»ជុងហ្គុក

«ខ្ញុំចង់ទៅឃើញថាគេធ្វើឡានយ៉ាងមិច ចង់ដឹងថាពូគុកធ្វើការយ៉ាងមិចនិងហើយ »ជីហ៊ុន

«ចារិកខ្វល់ខ្វាយនិងរឿងមនុស្សចាស់មិនសមវ័យនេះកាត់ទៅរកប៉ាឬម៉ាក់នៀក???»ជុងហ្គុកដើរទៅលើកគេមកពរ ព្រោះអាល្អិតនេះចារិកចាស់ទុំគួរអោយខ្នាញ់ណាស់ ។

«កាត់ទៅទាំងពីរនិង ប៉ាជីហ៊ុនពូកែតាំងពីនៅកម្លោះមកម្ល៉េះ»ជីហ៊ុន

«អូហូយយ កើតមុនពូឬអត់នៀកទើបនិយាយដឹងច្បាស់ដល់ថ្នាក់នេះ?»ជុងហ្គុក

«ម៉ាក់ៗប្រាប់បែបនេះ »ជីហ៊ុន

«ក៏បានពូយល់ព្រម សម្រេចថាភ្នាល់គ្នាបែប
និងហើយណា»ជុងហ្គុក ងក់ក្បាលជាមួយនិងក្មួយប្រុស មុននិងពរគេចូលមកក្នងភូមិគ្រិះដែរមានអ៊ំៗរបស់គេនៅអង្គុយនិយាយគ្នាលេងនៅទីនោះស្រាប់។

«លេងហត់ដែរទេកូន?»ជីមីនលាដៃទទួលកូនប្រុសដែរសម្រូតខ្លួនចុះពីលោកពូរបស់គេមក ព្រោះយ៉ាងណាគេស្រឡាញ់ប៉ាគេស្ទើរស្លាប់។

«មិនហត់ទេ ព្រោះលេងបានតែបន្តិច»ជីហ៊ុនក្រវីក្បាលដាក់អ្នកជាឪពុក ហើយអ៊ំៗ ពូៗរបស់គេក៏អង្គុយមើលទាំងខ្នាញ់។

«កូនរបស់បងមិនចង់បានរបស់លេងទេ តែបែរជាចង់ទៅមើលកន្លែងការងាររបស់ខ្ញុំទៅវិញ»ជុងហ្គុក

«ចូលចិត្តឡានឬ?»ជីន

«អត់ទេ តែចូលចិត្តមើលអ៊ំនិងប៉ាធ្វើការងារ»ជីហ៊ុន

«ហើយចង់ធ្វើដូចដែរឬ?»ណាមជុន

«បាទ»ជីហ៊ុនងក់ក្បាលសម្លឹងមើលទៅមុខអ៊ំរបស់គេ ជាមួយកែវភ្នែកមានពន្លឺព្រោះគេចូលចិត្តពិតមែន ណាមកពីនៅក្មេងពេក ទើបគ្មានអ្នកណានាំគេអោយទៅប្រឡូករឿងជំនួញអីបែបនេះ។

«ទំនេរពីរៀនពេលណាចាំអ៊ំនាំទៅមើលលេងចុះណា»ណាមជុន

«អរគុណណាស់» ជីហ៊ុនលើកដៃសំពះដាក់អ៊ំរបស់គេ ធ្វើអោយឪពុកដែរកំពុងមើលនេះមានមោទនភាពពេញទំហឹងហើយ។

«ប្អូនជិតកើតហើយ ត្រូវជួយបង្រៀនប្អូនអោយធ្វើរឿងល្អៗជាមួយគ្នាណា»ហូស៊ុក

«បាទ»ជីហ៊ុន

«ទៅមូជទឹកចេញទៅ និងបានមកញ៉ំាបាយពេលល្ងាចវិញ»ថេយ៉ុង

«បាទ! ពូគុកជូនខ្ញុំទៅបានដែរទេ?»ជីហ៊ុន

«ប្រាកដជាបាន ហួយយក្មួយគួរអោយស្អប់យ៉ាង
នេះមិនជូនទៅមិចនិងបាន?»ជុងហ្គុក

«មិនបាច់ទេ ជីហ៊ុនទៅជាមួយពូថេយ៍វិញ»

អាល្អិតនេះធ្វើជាងរងង៉ក់ពេលឮលោកពូហៅខ្លួនថាជាក្មួយសម្អប់ ទើបរត់ទៅរកអ្នកអង្គុយលើសាឡុងម្ខាងទៀតអោយលើកពរគេទៅ។

«ពូថាលេង ៗ មកវិញមកណាក្មួយសម្លាញ់»ជុងហ្គុក

«តោះពូថេយ៍ យើងទៅៗ»ជីហ៊ុន

«បានៗ ចាំពូមូជទឹកអោយណាក្មួយសម្លាញ់»ថេយ៉ុងបានដៃក៏ឌឺដងអាប្អូនពៅវិញបន្តិច ហើយក៏នាំជីហ៊ុនទៅផ្ទះមូជទឹកអោយស្អាតបាត កាលបើលេងបាល់ជាមួយជុងហ្គុកឡើងបែកញើសឃឃុស។


To be continued 💗
Like album ម្នាក់មួយផងណា

???????????????????????2Where stories live. Discover now