抖阴社区

                                    

[Yoongi scene]

    មកដល់ក្នុងបន្ទប់វិញភ្លាមពួកគេក៏ផ្លាស់សម្លៀកបំពាក់ចេញ ហើយឡើងមកលើគ្រែគេងដែរមានយ៉ុនហ្វីដានៅចន្លោះកណ្ដាល ។ យ៉ុនហ្គីនិងហាយ៉ុនក៏ញ៉ោះយ៉ុនហ្វីលេងអោយសើចកក្អឹកគងរំពងពេញផ្អៃបន្ទប់ រហូតដល់នាងល្អិតងងុយទើបគេងលក់បាត់ទៅ។

«មិនគេងទេឬ?»យ៉ុនហ្គីដើរមកឱបងចង្កេះភរិយាពីក្រោយ ព្រោះពេលកូនគេងលក់នាងក៏ដើរមកក្បែរបង្អួចដើម្បីមើលទេសភាព ឃើញបែបនេះហើយទើបគេងើបមកតាម។

«គេងមិនលក់ »ហាយ៉ុន

«ហេតុអី?»យ៉ុនហ្គី

«សប្បាយចិត្តពេកទេដឹង?»ហាយ៉ុន

«រឿងអី?»យ៉ុនហ្គីដាក់ចង្ការនៅលើស្មាររបស់នាង ជាមួយនិងពាក្យសួរផ្អែមល្ហែម ទន់ស្រាលដូចសំឡីដែរប្រហែលមានតែនាងប៉ុណ្ណោះដែរមានសំណាងបានស្ដាប់ឮ។

«អូនចង់អោយមានពេលវេលាបែបនេះអោយច្រើនៗ»ហាយ៉ុន

«បងក៏ដូចគ្នា »យ៉ុងហ្គី

«មិនគិតទេណា ថាអូនបានមកដល់ត្រឹមនេះ»ហាយ៉ុនផ្អែកក្បាលលើដើមទ្រូងអ្នកដែរក្រសោបពីក្រោយ ហើយក៏លើកដៃដាក់លើដៃរបស់គេ ភ្នែកនាងសម្លឹងទៅឆ្ងាយវាដូចជាជីវិតនាងដែរដើរមកដល់ចំណុចនេះថ្នាក់នាងក៏នឹកស្មានមិនដល់។

«អូនជាចំណែកធំខ្លាំងណាស់ ដែរចូលមកក្នុងជីវិតបង។បោះចោលអោយអស់រឿងកាលពីមុនដែរអូនធ្លាប់ឆ្លងមកព្រោះបងនៅទីនេះ ចាំធ្វើជាស្វាមីដ៏ល្អរបស់អូន»យ៉ុនហ្គី

«អូនសំណាងណាស់ ក៏មិនគិតខុសដែរបានបងជាស្វាមី។»ហាយ៉ុន

«អូនបង្កើតយ៉ុនហ្វីដាអោយបង អូននិងកូនជាជីវិតបងដឹងទេ? ពីមុនបងមិនចូលចិត្តមនុស្សម្នាច្រើន មិនចូលចិត្តភាពផែមល្អែម មិនជឿលើរឿងស្នេហា មិនចូលចិត្តទៅផ្ទះព្រោះវាជាកន្លែងកណ្ដោចកណ្ដែងបំផុតសម្រាប់បង តែពេលនេះបងប្រែមកធ្វើគ្រប់ចំណុចទាំងនេះព្រោះតែអូន ។ អូនធ្វើអោយផ្ទះយើងក្លាយជាកន្លែងដែរមានភាពកក់ក្ដៅនិងសុភមង្គលបំផុតដឹងដែរទេ? »សម្ដីរបស់គេតែប៉ុន្មានឃ្លាក៏អាចធ្វើអោយអ្នកនៅក្នុងរង្វង់ដៃស្រក់ទឹកភ្នែកបាន នាងរំភើប នាងសប្បាយចិត្តដែរមានគេចូលមកក្នុងជីវិត ។ គេនិយាយបែបនេះតែការពិតជាគេទេដែរចូលមកបំភ្លឺផ្លូវជីវិតរបស់នាង ។ គេអោយគ្រប់យ៉ាងមកអោយនាងដោយមិនបាច់សុំ ។នាងទទួលបានរបស់ជាច្រើនដែរមនុស្សគ្រប់គ្នាប្រាថ្នានៅក្នុងពេលតែមួុយមិនថាសុភមង្គល លុយ ពេជ្រ ផ្ទះ របស់ដែរមានតម្លៃថ្លៃកប់ពពយ៉ាងណាក៏ដោយ។ កើតយ៉ុនហ្វីហើយកាលពីជិតមួយឆ្នាំមុនពួកគេក៏រៀបការរួចដូចគ្នា ទោះគេមើលទៅសោះកក្រោះដាក់អ្នកដទៃតែសម្រាប់នាងគេជាបុរសដែរពូកែ់ថ្នាក់ថ្នម និងផ្អែមល្ហែមបំផុត មិនថាកាយវិការ ការនិយាយស្ដី គ្រប់យ៉ាងដែរគេអោយនាងគឺចេញពីក្ដីស្រឡាញ់។ គេមិនដែរស្រែក មិនដែរគំហគ មិនដែរក្បត់នាងម្ដងណាឡើយតាំងពីគេដឹងថានាងមានយ៉ុនហ្វីដារួច គួរអោយច្រណែនដែរទេបើជីវិតនាងវាសំណាងដល់ថ្នាក់នេះ?

«កុំទៅណាចោលអូនឮទេ? អូនមានតែបងនិងកូនម្នាក់គត់ អូនក្លាចថាមានគេមកដណ្ដើមបងចេញទៅ អូនចង់អោយជីវិតយើងតទៅមានតែរឿងល្អៗបែបនេះរហូត អូនចង់ឃើញកូនធំធាត់ជាមួយបង ចង់នៅមើលកូនសាងអនាគតជាមួយបង ក៏ចង់អោយបងនៅក្បែរបែបនេះ មិនថាជាតិណាសូមអោយអូនបានជួបបងគ្រប់ៗជាតិ» ហាយ៉ុនបង្វែរខ្លួនលើកដៃក្រសោបមុខរបស់គេមុននិងនិយាយឡើងនាងសប្បាយចិត្តរហូតស្រក់ទឹកភ្នែកអោយគេឃើញ ជាទឹកភ្នែកដែរនាងស្រក់មកជាមួយតែក្ដីត្រេកអរតែប៉ុណ្ណោះ។

«បងមិនទៅណាចោលអូនទេ ព្រោះអូនជាជីវិត ជាដង្ហើម និងជាម្ចាស់ស្នេហ៍របស់បងតែម្នាក់គត់»យ៉ុនហ្គី

«អូនស្រឡាញ់បង »

«បងក៏ស្រឡាញ់អូនដូចគ្នា ម្ចាស់ស្នេហ៍របស់បង» យ៉ុនហ្គីថាហើយក៏ឱនទៅផ្ដិតស្នាមថើបលើមាត់ស្រទន់របស់នាង ....ក្នុងបន្ទប់មានតែភាពស្ងប់ស្ងាត់តែពោរពេញដោយក្ដីសុខ និងពន្លឺស្នេហាដែរគូរស្នេហ៍មួយគូរនេះមានអោយគ្នាយ៉ាងស្អិតរមួត ។

     ជីវិតស្នេហារបស់យើងគឺបែបនេះ មានកំសត់ខ្លះ និងក្ដីសុខខ្លះ បើកាន់ដៃគ្នាដើរឆ្លងផុតនោះអ្នកនិងបានស្គាល់ពិតថាក្ដីសុខក្នុងជីវិតវាមានពិតមែន។មានភរិយា មានស្វាមីល្អ ជារឿងតែមួយគត់ដែរអាចបំពេញចន្លោះគ្រួសារអោយពេញលេញ។ព្រហ្មលិខិតជាអ្នកកំណត់ពួកគេអោយមកធ្វើជាម្ចាស់ស្នេហ៍អោយគ្នា ដូចច្នេះរឿង «ម្ចាស់ស្នេហ៍»សនម្មតថាចប់ដោយបរិបូណ៌!!!!!

     អរគុណសម្រាប់ការតាមដានកន្លងមក 🙇🏻‍♀️💗

++
មានពាក្យអ្វីផ្ដាំផ្ញើរអ្នកសរសេរមួយនេះដែរទេ?

???????????????????????2Where stories live. Discover now