ភាគទី21 : កំហុស
« បងកុំបារម្ភឡានពេទ្យមកហើយ » ហុងសៀនជួយនិយាយលួងលោមត្បិតតែមិនស្គាល់ប៉ុន្តែក៏អាណិតណាស់ ប្រសិនបើមនុស្សដែលខ្លួនស្រឡាញ់ជួបបែបនេះហុងសៀនក៏បែបនេះដែរ ហើយឡានពេទ្យក៏មកដល់រហ័សទាន់ចិត្តទៀតនាំយកអុីនៀនទៅ។
អុីនៀនបញ្ចូនមកដល់មន្ទីរពេទ្យហេីយ។ពេលនេះលីវយីងអន្ទះសាណាស់ដែលរងចាំអុីនៀននៅមុខបន្ទប់សង្គ្រោះបន្ទាន់ ក្នុងចិត្តកំពុងតែបន់ស្រន់កុំឱ្យគេជួបរឿងល្អអោយមានសុវត្ថិភាព ទឹកភ្នែកស្រក់បន្តបន្ទាប់ដោយមិនអាចទប់បាន។
« បងលីវយីងគេច្បាស់ជាមិនអីទេបងអង្គុយអោយស្ងៀមចុះ » មីងយៀកដេីរមកជិតហេីយទះស្មារតិចៗកុំអោយបារម្ភខ្លាំង ពេលនេះសង្ឃឹមលើគ្រូពេទ្យហើយក៏មិនដឹងថាជីវិតអុីនៀនទៅជាយ៉ាងណាដែល មនុស្សល្អព្រះនឹងថែរក្សា
« អោយបងនៅស្ងៀមបានយ៉ាងម៉េចទៅបងពិតជាបារម្ភណាស់ ~ ហុឹកៗ » លីវយីងយកដៃជ្រែកស្រក់ក្បាលទាំងតប់ប្រមល់ ក្តីបារម្ភចេះតែកេីនខ្លាំងនៅពេលដែលគ្រូពេទ្យមិនទាន់ចេញមកទាំងដែលនេះគឺរងចាំយូរហើយ។
ក្រាក ~ ~
ការរងចាំចេះតែយូរហេីយទីបំផុតសម្លេងបេីកទ្វារបានបន្លឺឡើង។លីវយីងឃេីញបែបនោះក៏ត្រេកអរណាស់រត់ទៅយ៉ាងលឿនមុនគេមុនឯងទាំងជូតទឹកភ្នែកចេញរងចាំគ្រូពេទ្យនិយាយ។
« តេីអ្នកជំងឺគេយ៉ាងម៉េចហើយ? » លីវយីងសួរទៅកាន់គ្រូពេទ្យទាំងអន្ទះសា
« អ្នកជំងឺប៉ះពាល់ខួរក្បាលត្រូវការតាមដានយ៉ាងល្អិតល្អន់ ប៉ុន្តែ....ជេីងរបស់គេម្ខាង » គ្រូពេទ្យនិយាយរៀបរាប់ប៉ុន្តែដល់កន្លែងមួយគាត់ក៏ស្ទាក់ស្ទេីរទាំងដែលសាច់ញាតិអ្នកជំងឺកំពុងតែរងចាំយ៉ាងយកចិត្តទុកដាក់
« ជេីងគេកេីតអ្វីលោកគ្រូពេទ្យ? » លីវយីងលឺបែបនោះភ័យណាស់ ទឹកមុខគ្រូពេទ្យហាក់បីដូចជាបញ្ជាក់ច្បាស់ថាមិនមែនរឿងល្អ
« ជេីងរបស់អ្នកជំងឺមិនអាចធ្វើចលនាបានទេព្រោះវាក៏ប៉ះពាល់ខ្លាំងដូចគ្នា ប៉ុន្តែមិនអីទេព្យាយាមវឹកហាត់ដេីរយូរៗទៅនឹងដូចដេីមវិញហេីយ » គ្រូពេទ្យនិយាយទាំងតានតឹងព្រោះដឹងច្បាស់ថាសាច់ញាតិច្បាស់ជាទទួលយកមិនបាន ប៉ុន្តែក៏នៅមានវិធីដែល
« បាទអរគុណលោកគ្រូពេទ្យ » លីវយីងអោនគោរពគ្រូពេទ្យហើយគាត់ក៏ដេីរចេញទៅ។
បេះដូងខ្ទេចខ្ទាំអស់ហើយអុីនៀនពេលនេះគឺមិនមែនដូចមុនឡើយ គេប៉ះពាល់ខួរក្បាលហើយក៏ប៉ះពាល់ដល់ជេីងម្ខាងទៀតទោះបីជាគ្រូពេទ្យនិយាយថាវឹកហាត់ដេីរៗយូរក៏ដូចដេីមប៉ុន្តែគេនឹងត្រូវនៅលេីរទេះយ៉ាងយូរ ចាំមើលថាអុីនៀនអាចទទួលយកបានទេ?
នៅក្នុងបន្ទប់សម្រាកVIPលីវយីងអង្គុយមេីលអុីនៀនដែលមានទឹកមុខស្លេកទាំងទឹកមុខស្រពោន នឹងទឹកភ្នែកចេះតែស្រក់ទាំងដែលខំប្រឹងទប់យ៉ាងណាក៏ទប់មិនជាប់ ប្រសិនបើអាចចង់អោយពេកថយក្រោយមិនអាចអោយមានរឿងបែបនេះឡើយ។
មីងយៀកនឹងហុងសៀនក៏នៅទីនោះដូចគ្នាដោយមេីលលីវយីងដែលអង្គុយឡើងត្រង់ដែលពិបាកចិត្តចំពោះគូរស្នេហ៍មួយគូនេះប៉ុន្តែក៏មិនអាចជួយអ្វីបាន។
« ពិតជាអាណិតអ្នកទាំងពីរណាស់ » ហុងសៀនស្ងប់ស្ងែងរឿងរ៉ាវស្នេហាពួកគេបន្ទាប់ពីបានស្តាប់មីងយៀកនិយាយហេីយ ប៉ុន្តែស្នេហាមួយនេះគឺមិនបានសមបំណងរហូតពេលនេះគឺនៅតែមានកម្ម
« មែនហើយប៉ុន្តែបងលីវយីងមិនដឹងថាគាត់យ៉ាងម៉េចទេសង្ឃឹមថាពួកគេនឹងអាចត្រូវគ្នានឹងស្រឡាញ់គ្នាដល់ចាស់ » អុីនៀននិយាយទាំងមានទុក្ខកង្វល់ស្នេហាមួយនេះវាលំបាកពេកហើយ ប៉ុន្តែក៏បានមេីលឃើញពួកគេនៅតែមានចិត្តលេីគ្នាដែរ ក្តីសង្ឃឹមនៅតែមាន។
វីឡាត្រកូលស៊ូ
នារីតូចច្រឡឹងវ៉ាន់ឈីងកំពុងតែដេីរចូលទៅក្នុងវីឡាទាំងអារម្មណ៍មិនល្អ។មកដល់ភ្លាមអារម្មណ៍ល្អទាំងប៉ុន្មានក៏បាត់អស់បន្ទាប់ពីបានជួបមនុស្សដែលនាងស្រឡាញ់។
« អ្នកណាគេធ្វើអោយក្មួយរបស់ពូមានទឹកមុខមិនល្អបែបនេះ » ជូឆឹងអង្គុយនៅលើសាឡុងនឹងមេីលទៅកាន់ក្មួយដែលដេីរចូលមកក៏អស់សំណើចឡើង មិនដឹងថាទៅធ្វើអ្វីខ្លះបានជាត្រឡប់មកវិញក្លាយជាបែបនេះ
« លោកពូកុំមកនិយាយដឺដងខ្ញុំ » វ៉ាន់ឈីងដេីរទៅអង្គុយជិតជូឆឹងនឹងចាក់តែផឹកដេីម្បីរំងាប់អារម្មណ៍ ហើយក៏ដកដង្ហើមធំមិនចង់គិតទេព្រោះអារម្មណ៍មិនល្អកាន់តែខ្លាំងជាងនេះទៀត
« ឯងទៅរកវ៉ាងអុីប៉ូមែនទេ?គេមិនស្រឡាញ់ឯងទេពូប្រាប់ហើយ » ជូឆឹងសួរចំគោលដៅនឹងដាស់តឿនហើយដាស់តឿនទៀតគ្មានថ្ងៃអ្នកប្រុសធំដូចជាវ៉ាងអុីប៉ូស្រឡាញ់ក្មួយនាយនោះទេ ហើយការតាមស្រឡាញ់របស់នាងក៏មិនមែនឥឡូវនេះដែរគឺតាំងពីយូរណាស់មកម៉្លេះ
« ខ្ញុំមិនខ្វល់ខ្ញុំត្រូវតែស្រឡាញ់គេអោយបានទោះបីជាគេស្រឡាញ់មនុស្សប្រុសក៏ដោយបេីខ្ញុំមិនបានកុំសង្ឃឹមថាអ្នកណាបាន » វ៉ាន់ឈីងនិយាយទាំងក្តាប់ដៃមាំនាងមិនអាចអោយមនុស្សប្រុសដែលនាងស្រឡាញ់គេចផុតពីកណ្តាប់ដៃបានឡើយទោះបីជាត្រូវធ្វើអ្វីគ្រប់បែបយ៉ាងក៏ដោយ
« វ៉ាងអុីប៉ូស្រឡាញ់មនុស្សប្រុស? » លឺបែបនោះជូឆឹងភ្ងាក់ផ្អើលណាស់ទេីបសួរបញ្ជាក់
« មែនហើយគេគឺស្រឡាញ់ស៊ាវចាន់នោះហើយ ខ្ញុំខឹងណាស់ ខ្ញុំមិនអោយពួកគេសមតាមបំណងឡើយ » ក្រសែភ្នែករបស់នាងយ៉ាងកំណាចគុំពួកគេដោយមិនអាចអោយរស់បានសុខ វ៉ាងអុីប៉ូគឺត្រូវតែជារបស់នាងតែម្នាក់
« ស៊ាវចាន់ចឹងហ៎េស? » ជូឆឹងញញឹមចុងមាត់ហាក់បីដូចជាមានសង្ឃឹមក្នុងការធ្វើអ្វីមួយដោយ ប្រហែលជាចាន់នេះហើយជានុយធំក្នុងការកំចាត់អុីប៉ូបានដោយងាយ ស៊ាវចាន់គឺជាចំណុចសំខាន់
« យ៉ាងម៉េចពូបម្រុងញ៉ែស៊ាវចាន់មែនទេ?ខ្ញុំហៅពូថាពូហេីយមិនចេះយកប្រពន្ធសោះហើយ ~ ហិហិ » វ៉ាន់ឈីងសម្លក់មុខជូឆឹងហើយក៏ឆ្លៀតនិយាយលេងដេីម្បីបង្កើតបរិយាកាសអោយសប្បាយរីករាយខានជួបគ្នាយូរហើយគួរតែនិយាយរឿងល្អ
« ឯងកុំមកចេះយ៉ាងណាក៏ពូមិនស្រឡាញ់គេម្នាក់ឯងដែរ » ជូឆឹងបោះសម្តីដឺដងទៅវិញ មិនមែនមិនចង់យកប្រពន្ធទេប៉ុន្តែគឺរកមិនឃើញហើយមិនត្រូវចិត្តលើអ្នកណាម្នាក់សោះ។
មន្ទីរពេទ្យ.....
នៅក្នុងបន្ទប់សម្រាករបស់អុីនៀនហុងសៀនកំពុងតែអង្គុយប្រឈមមុខនឹងមុខឪពុកម្តាយរបស់គេទាំងដែលដឹងច្បាស់ថាពួកគាត់គឺជាអ្នកណា ត្រកូលហ្វឹងគឺជានាយករដ្ឋមន្ត្រី ហើយគាត់មានកូនពីរនាក់គឺហ្វឹងអុីនៀននឹងហ្វឹងឈូអុីង។
« ឯងជាលីវយីងមែនទេ? » លោកហ្វឹងសួរឡើងដែលគាត់ទទួលបានដំណឹងអាក្រក់បែបនេះគឺសុខចិត្តទុកការងារចោលទាំងអស់មកមេីលកូនប្រុសដែលជាបណ្តូលចិត្តរបស់គាត់
« បាទមែនហើយគឺខ្ញុំ! » ហុងសៀនឆ្លើយទាំងអឹមអៀនមិនហ៊ានប្រឈមមុខនឹងក្រសែភ្នែករបស់ឪពុកម្តាយអុីនៀនកំពុងតែមេីលឡើយ
« ឯងស្រឡាញ់កូនប្រុសពូទេ? » លោកហ្វឹងសួរឡើងយ៉ាងមុឺងម៉ាត់ មេីលទៅគាត់បានដឹងពីទំនាក់ទំនងស្នេហាមួយនេះរួចហើយ តេីគាត់នឹងមានប្រតិកម្មយ៉ាងម៉េចប្រសិនបើយើងឆ្លើយការពិត?ទាំងដែលអុីនៀនកំពុងតែគាំងនៅសំណួរមួយនេះ
« ខ្ញុំ.....សារភាពថាស្រឡាញ់ប៉ុន្តែខ្ញុំមិនហ៊ានទេ » អុីនៀនងេីយមុខមកនិយាយការពិតទោះបីជាយ៉ាងណាក៏ត្រូវតែទទួលយក ប៉ុន្តែឋានះអុីនៀនខ្ពស់ណាស់គឺជាអនាគតនៃនាយករដ្ឋមន្ត្រី តេីប៉ាម៉ាក់គេអោយស្រឡាញ់ខ្លួនដែរឬ?
« ម៉េចថាមិនហ៊ាន?ដឹងទេថាអុីនៀនឆ្លងកាត់បែបណាដេីម្បីបានស្រឡាញ់ក្មួយ? » អ្នកស្រីហ្វឹងចេញមុខមកនិយាយ ប្រហែលលីវយីងមិនដឹងទេថាអុីនៀនកូនប្រុសគាត់បានឆ្លងកាត់រឿងអ្វី ទាំងដែលក្តីស្រឡាញ់មួយនោះនៅតែមិនប្រែប្រួល
« ..... » លោកហ្វឹងក្រោកដេីរចេញទៅបាត់ទុកអោយប្រពន្ធជាអ្នកនិយាយមិនចង់រំលឹកទេគាត់ខុសធំណាស់ដែលសឹងតែមិនអាចលេីកលែងអោយបាន គាត់ជាកូនប្រុសជានាយករដ្ឋមន្ត្រីគឺមិនអាចសម្រក់ទឹកភ្នែក។
អ្នកស្រីហ្វឹងដកដង្ហើមធំដែលអុីនៀនកំពុងតែមេីលមុខទាំងឆ្ងល់ហើយគាត់ក៏និយាយរៀបរាប់ប្រាប់អោយបានដឹងការកូនប្រុសគាត់បានលះបង់ប៉ុណ្ណាសម្រាប់មនុស្សដែលគេស្រឡាញ់។
« អុីនៀនគេបានធ្វើគ្រប់យ៉ាងកាលនៅវិទ្យាល័យគេបានសារភាពការពិតប្រាប់ប៉ារបស់គេថាគេគឺស្រឡាញ់ក្មួយគេក្លាហានណាស់ទៅប្រាប់លោកប៉ាទាំងបែបនេះទាំងដែលការស្រឡាញ់នេះគឺប្រុសដូចគ្នា កាលនោះលោកប៉ាមិនព្រមឡើយ គេធ្វើគ្រប់យ៉ាងដេីម្បីអោយលោកប៉ាទទួលស្គាល់ទាំងដែលលោកប៉ាគឺស្អប់ណាស់ ប៉ុន្តែអុីនៀននៅតែមិនព្រមចុះចាញ់នៅតែនិយាយថាស្រឡាញ់ក្មួយនឹងអោយលោកប៉ាបំពេញបំណង ហើយស្រាប់តែ..... »
ត្រឡប់ទៅកាន់អតីតកាលបន្តិច.....
អុីនៀនត្រឡប់មកពីសាលាទាំងញញឹមហើយក៏ឡើងទៅរកលោកប៉ានឹងនិយាយពាក្យនោះដដែលដេីម្បីអោយលោកប៉ាទទួលស្គាល់គេជាមួយនឹងលីវយីង។
« លោកប៉ាខ្ញុំមិនស្រឡាញ់មនុស្សស្រីទេខ្ញុំស្រឡាញ់លីវយីង លោកប៉ាបំពេញបំណងផង »
« តែមនុស្សដែលឯងស្រឡាញ់នោះគឺជាមនុស្សប្រុសឯងដឹងទេអុីនៀនថាឯងឆ្កួតហេីយ » លោកហ្វឹងតបទៅវិញទាំងកំហឹង
« ខ្ញុំមិនបានឆ្កួតទេលោកប៉ាខ្ញុំគឺស្រឡាញ់មនុស្សប្រុសដូចគ្នាចិត្តនឹងបេះដូងមួយនេះនៅតែមិនប្រែទេ » អុីនៀនតបទាំងប្រឈមមុខនឹងក្រសែភ្នែកកំណាចរបស់ឪពុក។
ឆ្វាច់ ~ ឆ្វាច់
រំពាត់បានវាត់លេីរាងកាយរបស់អុីនៀនលោកហ្វឹងទ្រាំស្តាប់ការនិយាយរបស់កូនប្រុសគាត់មិនបានឡើយ ព្រោះគេជាអនាគតនាយករដ្ឋមន្ត្រីនៃប្រទេស មិនមែនមានចារឹកមួយនោះដែលគាត់ទទួលយកមិនបានឡើយ។
« ហុឹក ~ ហុឹក ទោះបីជាលោកប៉ាវៃខ្ញុំដល់ស្លាប់ក៏ខ្ញុំនៅតែស្រលាញ់លីវយីងមិនប្រែដែរ ~ ហុឹក » អុីនៀនយំទាំងក្តាប់ដៃដោយភាពឈឺចាប់នៃរាងកាយ
« ឯងជជេសណាស់ប៉ានឹងឃុំឯងមិនអោយឯងចេញក្រៅបន្ទប់ឡើយប៉ានឹងអោយគេមកបង្រៀនឯងដោយផ្ទាល់ទាល់តែឯងឈប់និយាយរឿងនេះទេីបប៉ាបញ្ជូនឯងទៅសាលាវិញ » លោកហ្វឹងនិយាយទាំងវៃកូនទាំងដែលគាត់មិនដែលធ្វើបែបនេះ
ឆ្វាច់ ~ ឆ្វាច់
លោកហ្វឹងវៃហេីយគាត់ក៏ដេីរចេញទៅដោយទុកអោយអុីនៀនអង្គុយយំខ្លាំងៗហេីយនៅតែនិយាយដដែលៗចេញមក។
« ខ្ញុំស្រឡាញ់លីវយីង!ទោះបីជាលោកប៉ាវៃខ្ញុំដល់ស្លាប់ក៏ខ្ញុំនៅតែស្រលាញ់លីវយីងមិនប្រែដែរ ~ ហុឹក » អុីនៀនយំអោបជង្គង់។
ត្រឡប់មកកាន់បច្ចុប្បន្នវិញបន្ទាប់ពីស្តាប់អ្នកស្រីហ្វឹងនិយាយហើយហុងសៀនក៏សម្រក់ទឹកភ្នែកស្តាប់ដោយយកចិត្តទុកដាក់មិននឹកស្មានថាអុីនៀនហ៊ានធ្វេីបែបនេះសោះ។
« ដេីម្បីបានចេញគេសុខចិត្តឈប់រំលែកឯងសិនបន្ទាប់ពីចេញបានហេីយបានធ្វេីរឿងមួយដ៏ធំគឺក្លាហានបានសុំលុយលោកប៉ាថាទៅរៀនច្រើនទាំងដែលគេគឺយកលុយទាំងអស់នោះទៅព្យាបាលឯងថាឯងកេីតជំងឺមហារីក អុីនៀនប្រាប់មីងមុនទេីបមីងយកទៅប្រាប់លោកប៉ា លោកប៉ាខឹងណាស់វៃម្តងទៀត គេនៅតែអះអាងថាស្រឡាញ់ក្មួយទេីបធ្វើបែបនោះ ទេីបប៉ាឃុំគេទៀតហើយអោយមនុស្សយកសំបុត្រក្លែងក្លាយយកទៅអោយក្មួយថាគេមិនស្រលាញ់ក្មួយ ពេលចេញបានហើយអុីនៀនទៅរកក្មួយប៉ុន្តែគេត្រឡប់មកវិញប្រាប់ថាក្មួយបានប្តូរសាលាបាត់ហើយអុីនៀនខឹងណាស់ ទេីបលោកប៉ានឹងគេមិនសូវត្រូវគ្នា » អ្នកស្រីហ្វឹងដកដង្ហើមធំនិយាយបន្ត
« អុីនៀនកែវភ្នែកក្រហមយំផងរៀនមិនចូលផងព្រោះគេនឹកក្មួយបាត់ក្មួយគេព្យាយាមរកក្មួយតែនៅតែមិនឃើញពេលខ្លះធ្លាក់ខ្លួនឈឺហេីយអានសំបុត្រដែលក្មួយបន្សល់ទុកអោយរាល់ថ្ងៃអស់យូរៗទៅក៏អស់សង្ឃឹមហើយក៏បន់ស្រន់សង្ឃឹមថាថ្ងៃមួយនឹងបានជួបក្មួយម្តងទៀត »
អ្នកស្រីហ្វឹងរៀបរាប់ទាំងប៉ុន្មានធ្វើឱ្យលីវយីងទប់ទឹកភ្នែកមិនបានឡើយ។ហេតុអ្វីមនុស្សប្រុសល្អបែបនេះគេបែរជាធ្វេីគ្រប់យ៉ាងដេីម្បីខ្លួន?ហើយខ្លួនក៏រត់ចោលគេទុកអោយគេឈឺចាប់ម្នាក់ឯងបែបនេះ។
« ខ្ញុំធ្វើបាបគេពេកហើយ ~ ហុឹកៗ » លីវយីងអោនមុខចុះហេីយយំចេញមកខ្លាំងៗ កំហុសទាំងអស់គឺខ្លួនជាអ្នកសាងឡើងដោយខ្លួនឯងទាំងអស់
« ក្មួយត្រូវនៅជិតអុីនៀនណាគេស្រឡាញ់ក្មួយគេរីករាយពេលនៅជាមួយក្មួយបេះដូងកក់ក្តៅពេលនៅជាមួយក្មួយ កុំគិតរឿងឋានះនឹងការយកកូនព្រោះលោកពូអ្នកមីងមិនគិតបែបនោះឡើយអោយតែពួកកូនស្រឡាញ់គ្នាប៉ាម៉ាក់ក៏សប្បាយចិត្ត ហើយសម័យនេះហើយប្រុសដូចគ្នាក៏មានកូនបានដែរព្រោះជាសតវត្សទី21បច្ចេកវិទ្យាខ្លាំងក្លាណាស់ » អ្នកស្រីទះស្មាលីវយីងតិចៗគាត់មិនបានជំទាស់រឿងស្នេហាមួយនេះឡេីយគាត់នឹងអោយកូនរបស់គាត់នឹងមនុស្សដែលគាត់ស្រឡាញ់រីករាយ
« បាទអរគុណខ្លាំងណាស់ » លីវយីងរំភើបធ្វើអ្វីលែងត្រូវឪពុកម្តាយរបស់អុីនៀនមិនបានប្រកាន់ខឹងឬថាអ្វីថែមទាំងបេីកដៃអោយទៀត ពេលនេះសប្បាយចិត្តជាងពេលណាៗទាំងអស់
« ចាំល្ងាចមីងនឹងត្រឡប់មកមេីលអុីនៀនវិញព្រោះពេលនេះការងាររវល់មិនអាចទុកចោលបាន » និយាយហើយអ្នកស្រីហ្វឹងដេីរចេញទៅបាត់ ប្រសិនបេីការងារមិនសំខាន់គាត់នឹងនៅមេីលថែកូនប្រុសមិនខាន។
បន្ទាប់ពីឪពុកម្តាយរបស់អុីនៀនត្រឡប់ទៅបន្តការងារចាន់នឹងអុីប៉ូក៏បានមកលេងបន្ទាប់ពីទទួលបានដំណឹងមួយនេះពីមាត់របស់មីងយៀក ហើយលឺថាគ្រោះថ្នាក់នេះខ្លាំងពេកសឹងតែទទួលយកមិនបានឡេីយ។
« តេីអុីនៀនគេយ៉ាងម៉េចហើយ? » មកដល់ភ្លាមអុីប៉ូក៏សួរនឹងដេីរទៅមេីលមិត្តទាំងដែលដេកសន្លប់ទាំងទឹកមុខខ្សោះពិបាកមេីលខ្លាំងណាស់
« ខ្ញុំមិនដឹងទេរងចាំគេដឹងខ្លួនតែប៉ុណ្ណោះ » លីវយីងមិនអាចឆ្លើយអ្វី ប្រហែលជាអុីប៉ូនឹងចាន់ដឹងពីស្ថានភាពរបស់អុីនៀនរួចហេីយទេីបមិនរៀបរាប់ច្រេីន មានតែរងចាំអ្នកជំងឺភ្ងាក់ប៉ុណ្ណោះនឹងដឹងអការះបន្ថែមហេីយ។
ឆ្លៀតពេលនោះអុីប៉ូក៏មេីលចាន់ឯចាន់ព្យាយាមបែរមុខចេញពេលនេះនាយពិបាកចិត្តណាស់ប្រហែលចាន់នៅតែខឹងរឿងនាយជាមួយនឹងឈូអុីងនៅឡើយ ប៉ុន្តែអោយនាយធ្វើយ៉ាងម៉េចទេីបចាន់អាចជឿបាននោះ?នាយអះអាងច្បាស់ៗថាស្រឡាញ់មនុស្សម្នាក់ដែលកំពុងតែខឹងនាយមិនប្រែនោះទេ។
សូមរង់ចាំទស្សនាភាគបន្ត....❤️💚✨