_ Newday
« អ្នកប្រុស..ទៅសម្រាកទៅទុកខ្ញុំជាអ្នកធ្វើជួនវិញ » នាងតូចលីសាក៏រហ័សរត់ចូលមករកថេយ៍ជាប្រញាប់ បន្ទាប់ពីឃើញគេកំពុងបកសំបកផ្លែប៉ោមទាំងទឹកមុខមិនសូវជាស្រួលប៉ុន្មានទេស្លេកតាំងពីព្រឹកចុះមកក្រោមម្លេះហើយលឺថាយប់មិញគេងបានតែ4ម៉ោងផង ដល់ព្រឹកឡើងមកធ្វើការទៀតអញ្ចឹងមិនហ៊ានទុកចិត្តទេខ្លាចតែធ្វើៗដួលសន្លប់អីទៅគិតយ៉ាងមិច?
« អឹម..អរគុណនាងហើយ » មិនចង់នឹងប្រកែកព្រោះខ្លួនមិនស្រួលពិតមែនក៏ដើរមកអង្គុយនៅលើកៅអីទាញយកកែវទឹកដោះគោដែរលីសាចាក់ទុកឲ្យគេមិញនោះមកញ៉ាំវិញ យប់មិញត្រូវថ្មហើយនៅដល់ម៉ោងពាក់កណ្តាលអាធ្រាតឯណោះទើបបានគេងពិតជាអស់កម្លាំងណាស់ហើយក៏ស្អប់ជុងហ្គុកខ្លះៗដែលបង្ខំគេដល់ថ្នាក់នឹង
« ពេលណាអ្នកម៉ាក់មកវិញ..ខ្ញុំឆាប់បានសុំគាត់លែងលះនឹងជុងហ្គុក » ដាក់កែវចុះថេយ៍ក៏និយាយគិតចាប់ពីគេរៀបការមកម៉ាក់ប៉ាក្មេកគេក៏មិននៅជាមួយដូចគ្នាគឺពួកគាត់ទៅរស់នៅប្រទេសក្រៅវិញ ។
« ហត់ណាស់..ហត់នឹងធ្វើជាប្រពន្ធគេត្រូវគេធ្វើបាបអញ្ចឹង.. » នឹកដល់ត្រង់នេះរាងតូចក៏ចាប់ផ្តើមរលីងរលោងទឹកភ្នែកទៀតហើយ រាល់ថ្ងៃចេះមានលីសាម្នាក់នៅចាំស្តាប់រឿងរ៉ាវរបស់គេ នៅកំដរថេយ៍គ្រប់ពេលដែរពិបាកចិត្តបើមិនមាននាងប្រហែលរត់ចោលជុងហ្គុកបាត់ហើយ មិនទ្រាំនៅឲ្យវេតនាខ្លួនទេឈឺទាំងយប់ទាំងថ្ងៃបង្ខំផងអីផង ផ្អែមបានមួយឆាវចរិកចាស់ក៏ត្រឡប់មកវិញ
« លោកម្ចាស់គាត់មិនងាយទេ បើចង់លែងលះជាមួយគាត់ពិតមែនទាល់តែអ្នកប្រុសធ្វើចិត្តឲ្យធំសិន..ចាំខ្ញុំរកដំណោះស្រាយឲ្យ »
« ជាអ្វីទៅ?នាងប្រាប់ខ្ញុំបានទេ? »
« អ្នកប្រុសហ៊ានប្រថុយទេ?ទាល់តែអ្នកប្រុសទៅលួចឬធ្វើឲ្យរបស់ដែរគាត់ស្រឡាញ់បំផុតនោះខ្ទិចខ្ទីអស់..ព្រោះគាត់ជាមនុស្សស្រឡាញ់របស់ខ្លាំងណាស់ជាពិសេសគឺនាឡិកា..ឡាន..របស់ដែរគាត់ប្រើរាល់ថ្ងៃ សាក់ធ្វើឲ្យវាខូចទៅគាត់ប្រាកដជាខឹងអ្នកប្រុសហើយព្រមលែងលះហើយ » នាងដឹងដោយសារនាងជាមួយជុងហ្គុកយូរជាងថេយ៍ ។ ស្តាប់នាងនិយាយចប់រាងតូចក៏នឹកឃើញដល់សៀវភៅកំណត់ហេតុរបស់នាយមួយក្បាលឃើញស្រឡាញ់ណាស់ទៅណាក៏យកទៅតាមដែរបើមកផ្ទះដាក់សុទ្ធតែទូចាក់សោរទៀតមិនឲ្យគេអាចទេ
« តែអ្នកប្រុសត្រូវច្បាស់ណា ថាមិនបានស្រឡាញ់គាត់..បើអ្នកប្រុសធ្វើវាភាគរយខ្ពស់ណាស់ដែរលោកម្ចាស់គាត់ស្អប់អ្នកប្រុស តែបើអ្នកប្រុសតស៊ូនៅជាមួយគាត់ ខ្ញុំជឿថាថ្ងៃណាមួយគាត់នឹងច្បាស់លាស់ជាមួយអ្នកប្រុសស្រឡាញ់តែអ្នកប្រុសម្នាក់ »
« ឲ្យខ្ញុំទ្រាំនៅយ៉ាងមិចទៀតទៅ..? »
« អ្នកប្រុសកុំអាលអស់សង្ឈឹមដរាបណាមានខ្ញុំនៅជាមួយអ្នកប្រុសនឹងមិនឯកការទេ..»
« ... » រាងតូចមិនតបប៉ុន្តែក៏ស្ងាត់រីឯខួរក្បាលក៏សញ្ចឹងគិតពីសម្តីដែរលីសានិយាយមកទាំងអស់នោះឡើងវិញ ចិត្តមួយចង់នៅចិត្តមួយចង់ចេញ ដឹងថាខ្លួនឯងស្រឡាញ់នាយមែនតែចិត្តមួយទៀតមិនចង់នៅឲ្យគេធ្វើបាបទេ
« លោកម្ចាស់ទោះគាត់បែបនឹងមែន ប៉ុន្តែគាត់ជាមនុស្សកក់ក្តៅទេ ហើយចិត្តក៏ល្អដែរឲ្យតែដល់ថ្ងៃកំណើតគាត់រាល់ឆ្នាំគាត់តែងតែយកលុយមួយចំនួនទៅជួយមណ្ឌលចាស់ជរា ខ្លះក៏ជួយកសាងសាលាអីចឹងទៅ គាត់មិនកំណាញ់ទេ..មនុស្សគាត់ទោះយ៉ាប់រឿងស្រីនឹងបន្តិចតែកក់ក្តៅទេខ្ញុំនៅជាមួយគាត់យូរហើយ.. » នាងនិយាយរួចថែមទងញញឹមឡើងទៅកាន់រាងតូចថែមទៀត គេមិនបន្លើសទេវាជាការពិតជុងហ្គុកចិត្តទូលាយទេប់បផមិនចឹងមិនមែនលើកមុននាំគេដើរផ្សារអស់ឡើងរាប់លានដុល្លារទេ
« គេចិត្តល្អ ប៉ុន្តែ.. »
« គាត់ចិត្តល្អប៉ុន្តែចរិកមិនសូវល្អទេមែនទេ? » (ដៀមដាមចាហ្វាយខ្លួនឯង👽)
« ... » កំពុងតែនិយាយគ្នាសុខៗជុងហ្គុកក៏ស្រាប់តែដើរចុះមកក្រោម ដៃមានកាន់ទូរស័ព្ទនៅក្នុងដៃដើរមកដាក់ខ្លួនអង្គុយនៅលើសាឡុង ហើយក៏ងើបមុខឡើងសម្លឹងមើលកាយតូចដែរនៅអង្គុយនៅក្បែរនោះថែមទាំងបកដៃហៅគេឲ្យមកជិត
មិនបង្អង់យូរទេថេយ៍ក៏ក្រោកចេញពីកៅអីដើរទៅរកនាយ មកដល់កន្លែកជុងហ្គុកក៏ចាប់ទាញរាងកាយគេជាប់ឲ្យមកអង្គុយនៅលើភ្លៅខ្លួនប្រើដៃទាំងគូរស៊កចូលមកអោបចង្កេះរាងតូចជាប់នឹងខ្លួនទម្លាក់បបូរមាត់លើថ្ពាល់គេមួយខ្សឺតថើបបង្អុសមកកញ្ចឹង.កបន្តិចទើបនិយាយឡើង
« ថ្ងៃនេះបងទំនេរ អូនចង់ដើរលេងទេ? » រាងតូចក៏ស្ងៀមអង្គុយគិត កាលពីប៉ុន្មានថ្ងៃមុនគេបានសុំឲ្យជុងហ្គុកជួនទៅដើរប៉ុន្តែនាយរវល់មិនបានជួនទៅឥឡូវនេះគេទំនេរបែរជាថេយ៍មិនចង់ទៅវិញ
« អត់ទេ..អូនអត់ស្រួលខ្លួន » សម្តីខ្លីៗបង្ហាញតាមរយះទឹកមុខឲ្យនាយដឹងបានយ៉ាងច្បាស់ឲ្យនាយដឹង រកតែដើរក៏មិនចង់កើតផងទម្រាំឲ្យគេទៅដើរលេងអញ្ចឹងទៀតគ្មានអារម្មណ៍ទេ
« នៅឈឺទៀតហ្ហេ៎?.. » រាងតូចក៏ងក់ក្បាល កន្លះយប់ជាងហេតុអីដែរថាមិនឈឺនោះ?
« យប់មិញបងធ្វើបាបអូន..គួរឲ្យស្អប់ណាស់.. » នឹកឃើញដល់ត្រង់នេះថេយ៍ក៏ពេបមាត់ឡើងអោនមុខចុះបន្តិចលើកដៃមកគោះដើមទ្រូងនាយមួយដៃ ចំណែកជុងហ្គុកលឺអញ្ចឹងក៏សើចលើកដៃស៊កចូលសក់គេញីលេងតិចៗ
« បងធ្វើស្រឡាញ់តើ មកពីអូនធ្វើឲ្យបងទ្រាំមិនបានធ្វើអី..? »
« បងមានដឹងអត់ ប៉ុន្មានថ្ងៃនេះបងប្រងើយ
កន្តើយដាក់អូនណាស់..អូនខំគិតថាបងប្រហែលជាត្រឡប់ទៅស្អប់អូនដូចកាលមុនទៀតហើយ.. »
« ពុទ្ធោអើយ..ក្មេងតូចរបស់បងហេតុអីក៏អូនគិតអញ្ចឹងbabe?បងមិចនឹងអាចទៅស្អប់អូនបាននោះបើរាល់ថ្ងៃស្រឡាញ់ចង់លេបចូលពោះទៅហើយ? » ស្តាប់តែសម្តីក៏អាចដឹងបានដែរថានាយស្រឡាញ់គេប៉ុណ្ណា មិនដូចអ្វីដែលដេហ៍គិតនោះទេគ្រាន់តែមួយរយះនេះរវល់ការងារ
« តែបង..មានស្រី »
« អូនត្រូវចាំណា ពេលនេះបងមានគ្រួសារហើយបងមិនមែននៅតែឯងដូចកាលមុនទៀតទេធ្វើអីក៏បងគិតដល់មុខមាត់ប្រពន្ធបងដែរ..បងមិនដូចមុនទៀតទេ ហើយណាមួយ..សម្រាប់បងស្រីប្រៀបដូចជាមីដែរបងត្រូវការមួយពេលៗប៉ុណ្ណោះចំណែកប្រពន្ធគឺជាបាយដែរបងត្រូវការរាល់ថ្ងៃ » ក្រោយពីលឺពាក្យទាំងនេះចេញពីបបូរមាត់នាយហើយ ហាក់ធ្វើឲ្យចិត្តកាយតូចនេះរំភើបជាខ្លាំង សប្បាយក៏ខ្លាំងតាមនឹងដែរ
« រៀនញញឹមឲ្យបានច្រើនសប្បាយចិត្តឲ្យបានច្រើនទៅណា បងគ្មានថ្ងៃក្បត់អូនទេ.. »
« បងក៏អញ្ចឹងដែរហាមមានស្រីណាបើអូនដឹងអូនឈប់និយាយរកហើយ..!! »
« បាទ..ប្រពន្ធសម្លាញ់ ចាប់ពីថ្ងៃនេះទៅបងឈប់ត្រូវការអ្នកណាទៀតហើយក្រៅពីអូន » នាយញញឹមរួចក៏អោបមកងើបថ្ពាល់រាងតូចមួយខ្សឺតដោយភាពក្រឺតខ្នាញ់ ។ លីសាដែរលួចស្តាប់ពួកគេសន្ទនាគ្នានោះក៏អៀនជំនួសថេយ៍ដែល ឃើញទេនាយនិយាយហើយថាមនុស្សជុងហ្គុកបើច្បាស់លាស់ជាមួយណាម្នាក់គឺបែបនេះ
ចាប់តាំងពីថ្ងៃនេះមកអាចនិយាយថាទំនាក់ទំនងពួកគេទាំងពីរក៏បានផ្សះផ្សារឲ្យល្អប្រសើរជាងមុនឆ្ងាយដែរ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែល្អូកល្អិននឹងគ្នាលើសដើម ។ ជុងហ្គុកក៏រក្សាពាក្យសន្យាបានយ៉ាងល្អដែរថាគេមានតែថេយ៍ម្នាក់ព្រោះចង់កែរខ្លួនឲ្យគេបានឃើញផងថានាយពិតជាមិនបានលួចក្បត់គេពិតមែន
ក្រោយពីរយះពេលកន្លងផុតទៅអស់1មួយឆ្នាំបន្ទាប់។ តំណក់ទឹកភ្លៀងស្រក់តក់ៗរអិលចេញពីដំបូលផ្ទះធ្លាក់ចុះមកក្រោមជាជូរមកមិនជិនណាយ ផ្ទៃមេឃនៅខាងក្រៅមានតែភាពងងឹតសូន្យឆេងលាយឡំជាមួយនឹងផ្គររន្ទះភ្លឺផ្លេកៗបង្ហាញយូរម្តងនៅលើវេហាស៌ដ៏ធំទូលាយមួយនេះ ថែមទាំងភ្លើងនៅក្នុងទីក្រុងទាំងមូលត្រូវកាត់ផ្តាច់ទៀតទិដ្ឋភាពទាំងនេះហើយធ្វើឲ្យកាយតូចដែរអង្គុយនៅលើសាឡុងក្បែរមាត់បង្អួចសម្លឹងមើលមកខាងក្រៅដោយភាពភ័យខ្លាច
មិនយូរប៉ុន្មានអ្នកជាស្វាមីរបស់គេក៏ដើរចូលមកក្បែរ ព្រមជាមួយនឹងភួយមួយទៀតយកមកឃ្លុំឲ្យរាងតូចមុននឹងដាក់ខ្លួនអង្គុយចាប់ទាញថេយ៍យកមកអោបជាប់នឹងដើមទ្រូងដើម្បីកុំឲ្យខ្លាចតទៅទៀត ។
« កុំខ្លាចអីមានបងនៅក្បែរអូនហើយ » នាយអោបមកនិយាយតិចៗទៅថេយ៍ដោយសម្តីយ៉ាងស្រទន់មានភាពផ្អែមល្ហែមដែរគូរស្នេហ៍ទូទៅប្រាថ្នាចង់បាននោះ។គេក៏អោបនាយជាប់វិញទាំងញ័រពេញខ្លួនប្រាណ បែបនេះគឺមកពីថេយ៍ធ្លាប់ត្រូវបានគេបំពានរាងកាយកាលពីនៅរៀនថ្នាក់ប្រហែលជា8អីនឹងទេ ពេលនោះពួកដែរបំពានគេនោះធ្វើមិនបានសម្រេចក៏បម្រុងនឹងសម្លាក់គេដើម្បីកុំឲ្យថេយ៍យករឿងទាំងនេះទៅប្រាប់អ្នកណាទាំងកណ្តាលទឹកភ្លៀងនឹងឯង បានជាវាជាប់ដានមួយជាប់នៅក្នុងខួរក្បាលរហូតដល់បច្ចុប្បន្នកាល
« ... » រាងក្រាស់ក៏ស្ងាត់តែភ្នែកក៏មើលទៅក្រៅបង្អួចដោយអារម្មណ៍ស្ងៀមស្ងាត់ជាទីបំផុរព្តោះតែខួរក្បាលកំពុងគិតរឿងការងារនឹងឯង មួយរយះនេះមានបញ្ហាច្រើនណាស់ដោះស្រាយសឹងមិនអស់ ។
« ថេយ៍ហា៎.. »
« ហ៉ឹម..? »
« តាំងពីក្មេងមកអូនធ្លាប់រស់នៅតែម្នាក់ឯងទេ? »
« ធ្លាប់..ប៉ុន្តែវាពិតជាឯកការណាស់ » នៅតែឯងគេធ្លាប់អស់ហើយទាស់តែត្រង់ថាវាឯកការនឹងគួរឲ្យខ្លាចគ្មានអ្នកណាចាំមើលថែមើលការខុសត្រូវឲ្យនឹងឯង
« ចុះបើឥឡូវ..អូនអាចនៅម្នាក់ឯងទៀតឬអត់បើសិនជាគ្មានបងនៅក្បែរ? » រៀងភាំងបន្តិចងើបមុចឡើងសម្លឹងមើលទៅនាយទាំងចម្ងល់ហេតុអីបានជានៅសុខៗមកសួរសំណួរបែបនេះមកកាន់គេទីវិញ?ឬមានអ្វីលាក់បាំង?
« ហេតុអី..ក៏បងសួរអូនអញ្ចឹង? » ជុងហ្គុកដកដង្ហើមមួយគុសបិតភ្នែកផ្អែកខ្លួននៅលើសាឡុង លើកដៃមកអង្អែលសក់រាងតូចថ្នមៗមើលទៅដូចជាមានវិបាត់អ្វីម្យ៉ាងចឹង
« ក្រុមហ៊ុនបងឥឡូវនេះកំពុងមានបញ្ហាត្រូវគេបោកអស់លុយរាប់លានដុល្លារឯណោះ..បុគ្គលិកនៅក្នុងក្រុមហ៊ុនក៏ចាប់ផ្តើមលាឈប់ម្តងម្នាក់ៗ សូម្បីតែនៅក្នុងផ្ទះពួកយើងពេលនេះក៏មិនសូវមានមនុស្សច្រើនដូចកាលមុនដែរ »
« មិនគួរសោះត្រូវគេបោកដល់ថ្នាក់នេះ បងប្រហែលជាត្រូវលក់ក្រុមហ៊ុននឹងរបស់មានតម្លៃមួយចំនួនធំហើយដើម្បីដោះបំណុលឲ្យរួច..ទើបបងសួរអូនបែបនេះ តទៅថ្ងៃខាងមុខបើបងលែងមានអ្វីៗដូចមុនតើអូនអាចរស់នៅជាមួយបងបានឬអត់? »
« អូនជាប្រពន្ធបងមិនថាមានរឿងអ្វីទេ អូននៅតែព្រមស្មាក់ចិត្តនៅជាមួយបងដដែរទោះបងមិនមានលុយដូចមុនក៏បងនៅតែជាប្តីល្អរបស់អូន..បងជាមនុស្សដែរអូនត្រូវការបំផុត »
« បងយល់ពីទំហំក្តីស្រឡាញ់អូនចំពោះបង..ប៉ុន្តែបងមិនអាចនៅជាមួយអូនបានយូរទេ បងត្រូវទៅរស់នៅក្រៅប្រទេសមួយរយះធំអាចនឹងចូលដល់ឆ្នាំឯណោះដើម្បីទៅរៀបចំ..នឹងបង្កើតផែនការជីវិតថ្មី បងចង់ដើរតែឯងលើផ្លូវដែរខ្លួនចង់បាន » ស្តាប់ហើយថេយ៍ក៏រៀងស្រងាក់ចិត្តដែរ ចង់ដើរតែឯងនេះមានន័យថាចង់ចែកផ្លូវជាមួយគេមែនទេនឹង?
« បងចង់បានអីឲ្យប្រាកដ? »
« បងចង់..ត្រឡប់ទៅរស់នៅដូចកាលពីមុន មិនដឹងថាទទួលយកបានឬអត់ទេ »
« ជាអ្វីទៅ? »
« គឺ..រស់នៅរបៀបអ្នកធម្មតាសាមញ្ញៗដូចគេទូទៅមិនត្រូវការព្រទ្យសម្បត្តិច្រើនផ្ទះធំអីអស់ទាំងនឹងទេ ធម្មតាគឺស្រួលជាង..បងចង់ធ្វើអីក៏បាន » មានអីបើគិតតាមនាយក៏ល្អទោះបីមិនហាយសូរដូចគេប៉ុន្តែមានក្តីសុខជីវិតរស់នៅបែបសាមញ្ញា
«ហើយឆ្នាំនេះបងអាយុជិត30ឆ្នាំហើយ មិនទាន់មានកូនមួយនឹងគេសោះ..ទើបបងសួរអូនថាបើគ្មានបងអូនរស់តែឯងបានឬអត់? »ជុងហ្គុកនិយាយមិនខុសតាំងពីរៀបការមកពួកគេមិនទាន់មានកូនម្នាក់ឡើយ បើនាយចង់បានឲ្យគេធ្វើមិចបើគេជាប្រុសនឹង?
« បងចង់យកប្រពន្ធចុងមែនទេ? »
« អត់ទេ បងមានតែអូនម្នាក់គ្រប់គ្រាន់ហើយបងគ្រាន់តែនិយាយទេតើមានបានសុំអូនយកប្រពន្ធចុងឯណា » រាល់ថ្ងៃនឹងនាយស្មោះតែថេយ៍មួយទេអ្នកផ្សេងមើលមិនចូលភ្នែក មួយឆ្នាំហើយដែរជុងហ្គុកមិនដែរមានស្រីអីទៀតទេ
To be continued ❤️ 🌷