ភាគបញ្ចប់ : មួយជីវិតរបស់អ្នកប្រុសធំវ៉ាងអុីប៉ូ
« គឺមែនហើយ!ខ្ញុំរៀបរាប់តែប៉ុណ្ណឹងទេសុំលាសិនហើយ » វ៉ាន់ឈីងក្រោកដេីរចេញទៅបាត់ដែលចាន់កំពុងតែនឹកដល់អនុស្សាវរីយ៍គ្រប់យ៉ាងដែលគេបានធ្វើជាមួយគ្នាហើយចុងបញ្ចប់ទេីបដឹងថាអុីប៉ូធ្វើគ្រប់យ៉ាងដេីម្បីខ្លួនតែម្នាក់។
ពេលវេលាពិតជាដេីរលឿនអុីប៉ូដកដង្ហើមធំដែលឈរនៅមុខព្រលានយន្តហោះទាំងអាលោះអាល័យនាយគ្រាន់តែចង់ធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសដេីម្បីអោយសប្បាយចិត្តនឹងបំភ្លេចមនុស្សម្នាក់តែប៉ុណ្ណោះអោយចងចាំយ៉ាងម៉េចប្រសិនគេនឹងត្រូវរៀបការទៅហើយ។
« តេីពេលណាយើងអាចជួបគ្នាទៀត? » អុីប៉ូស្រាប់តែអស់សំណើចនឹងដកដង្ហើមធំម្តងទៀត ការទៅលេីកនេះប្រហែលមិនងាយត្រឡប់មកវិញឡើយនាយធ្វើយ៉ាងណាបំភ្លេចចាន់អោយទាល់តែបាន បណ្តោយតាមចិត្តពេកក៏មិនកើត។
ឈានចូលដើរចូលក្នុងព្រលានអុីប៉ូពិតជាធុញថប់ដកដង្ហើមធំនាយពិតជាចង់ឃើញមុខចាន់ជាលើកចុងក្រោយខ្លាំងណាស់នាយចង់ក្បែរចង់អោបអោយបានកក់ក្តៅមុននឹងចាកចេញមិនដឹងថាពេលណាបានត្រឡប់មកវិញ។
« តើបងចង់ទៅណា? » សម្លេងមួយបានបន្លឺឡើងយ៉ាងខ្លាំងទឹកភ្នែកស្រក់ចុះមកមេីលមនុស្សជាទីស្រឡាញ់កាន់វ៉ាលីបម្រុងនឹងចាកចេញដោយមិនបាននិយាយអ្វីជាលើកចុងក្រោយមួយម៉ាត់
« ចាន់!! » នាយហាមាត់និយាយទាំងក្តុកក្តួលទឹកភ្នែកដែលខំប្រឹងទប់បានស្រក់ គេមកជូនដំណើរនាយមែនទេ?ឬមួយគេមកបញ្ឈឺ?
« ហុឹក ~ ~ » ចាន់យំហើយរត់ទៅរកអុីប៉ូ គេនេះល្អពេកហើយហ៊ានលះបង់មនុស្សដែលគេស្រឡាញ់អោយទៅអ្នកដទៃដោយមិនទាមទារ ដោយមិនសួរថារៀបការជាមួយអ្នកណាហើយនិយាយថាអូនជារបស់បង ប្រសិនបើខ្លួនរៀបការមែនមិនដឹងជាយ៉ាងណាទេ
« ហេតុអ្វីអូនយំ? » អុីប៉ូញញឹមថើរៗហេីយយកដៃជូតទឹកភ្នែកគេថ្នមៗ នាយឈឺចាប់ណាស់នៅពេលឃើញចាន់សម្រក់ទឹកភ្នែក ប៉ុន្តែហេតុអ្វីបានជាឃើញនាយហេីយគេស្រក់ទឹកភ្នែកទៅវិញ?
« អូនយំព្រោះខ្លាចបាត់បង់បង!អូនស្រលាញ់បង ~ ហុឹក! » ចាន់យំអណ្តឺតអណ្តកដូចកូនក្មេងនឹងមើលមុខអុីប៉ូទាំងទឹកមុខស្រពោន អ្នកណាប្រាថ្នាចង់បានប្តីផ្សេងក្រៅពីវ៉ាងអុីប៉ូនោះ?គ្មានអ្នកណាល្អដូចឡើយ
« ចុះអូនមិនរៀបការទេមែនទេ? » អុីប៉ូចងចិញ្ចើមសួរដែលមិនយល់ថាគេកំពុងតែនិយាយអ្វី ការរៀបការជិតប្រារព្ធចុះគេមកយំដាក់មុខនាយដោយសារអ្វី?
« មនុស្សឆ្កួតគឺអូននិយាយលេងទេតេី!អូនគ្រាន់តែចង់បញ្ឈឺបងលេងតែប៉ុណ្ណោះបន្ទាប់ពីដឹងការពិតគ្រប់យ៉ាងដែលវ៉ាន់ឈីងប្រាប់ហើយគឺអូនខុសខ្លាំងណាស់ដែលនិយាយបែបនេះដាក់បង ~ ហុឺ » ចាន់យកដៃវៃទ្រូងគេខ្លាំងៗមនុស្សស្អីមិនស្គាល់ពាក្យថាលលេង ហើយបម្រុងចាកចេញទៅក្រៅប្រទេសទៅចោលក្មេងតូចម្នាក់នេះ
« ចឹងមានន័យថាអូនកុហកបងមែនទេ? »
« គឺមែនហើយ! »
ផឹប ~ ~
អុីប៉ូទាញកាយតូចមកអោបយ៉ាងណែនពេញដៃនឹងថើបសក់ដ៏ទន់រលោងមួយខ្សឺតពោរពេញដោយក្តីស្រឡាញ់យ៉ាងធំធេងនាយស្មានថាមួយជីវិតនេះមិនបានធ្វើជាប្តីប្រពន្ធជាមួយចាន់ទៅហើយ។មួយជីវិតនេះនាយស្រឡាញ់ចាន់មិនផ្លាស់ប្តូរ ទោះបីជាគេត្រូវរៀបការពិតមែនក៏នាយប្រហែលមិនអាចកាត់ចិត្តបានដែរ ប៉ុន្តែទេវតាមានភ្នែកមិនបំបែកបំបាក់ស្នេហាដ៏ល្អឥតខ្ចោះមួយនេះបានទេ។
« បងស្រឡាញ់អូនស៊ាវចាន់តូចរបស់បង!ស្រឡាញ់អូនតាំងពីស្នាមថើបដែលអូនផ្តល់អោយបងលើកដំបូង មនុស្សដែលអាចបំបែកបេះដូងថ្មរបស់បងបានគឺមានតែអូនម្នាក់គត់ មួយជីវិតនេះនឹងកំដរអូនដេីរលេងជុំវិញពិភពលោកពួកយើងនឹងបង្កើតគ្រួសារមួយយ៉ាងរីករាយ »
« អូនក៏ស្រឡាញ់បងដែរវ៉ាងអុីប៉ូ អូនធ្លាប់អានប្រលោមលោកច្រើនណាស់ដែលឃើញស្នេហាតួអង្គផ្តល់អោយគ្នា ប៉ុន្តែពេលនេះអូនបានជួបខ្លួនឯងផ្ទាល់ហើយ បងល្អពេកហើយមួយជីវិតកាន់ដៃបងដល់ចាស់គឺជាសំណាងល្អរបស់អូន »
ពួកគេមើលមុខគ្នាហើយញញឹមពេលនោះបបូរមាត់បានរត់រកគ្នាដោយមិនបានប្រឆាំងនឹងផ្តល់ភាពកក់ក្តៅទៅវិញទៅមកព្រមជាមួយក្តីស្រលាញ់ដែលមិនអាចកាត់ថ្លៃបាន។
« យប់នេះត្រូវតែសងជំងឺចិត្តបង » អុីប៉ូដកបបូរមាត់ចេញហើយញញឹមយ៉ាងខិល នាយត្រូវតែមានក្តីសុខនៅយប់នេះនឹងដាក់ទោសចាន់ដែលបោកប្រាស់ធ្វើឲ្យនាយឈឺចាប់
« សងយ៉ាងម៉េច? » ចាន់ចងចិញ្ចើមធ្វើមិនដឹងប៉ុន្តែដឹងច្បាស់ថាអុីប៉ូនឹងចង់ធ្វើអ្វីមកលើខ្លួន ដែលថ្ពាល់ពេលនេះក្រហមច្រាលនឹកឃើញកាលជួបគេដំបូងហើយមេឃភ្លៀងនៅក្នុងក្រុមហ៊ុនតែពីរនាក់ពេលនោះគេសុិចសុីខ្លាំងណាស់
« ចាំទៅដល់ក្នុងបន្ទប់នៅក្រុមហ៊ុនអូននឹងដឹង! » គ្រាន់តែលឺសម្តីនេះមិនថាចាន់ឬក៏អ្នកអានទេច្បាស់ជាគិតដល់ហើយមែនឬអត់?អុីប៉ូទ្រាំមិនបានទៀតទេបេីស្អាតយ៉ាងនេះអត់ធ្មត់លែងកើតហេីយ
« ចុះបងមិនទៅក្រៅប្រទេសទេ? » ចាន់សួរបញ្ឈឺដែលអម្បាញ់មិញឃើញកាន់វ៉ាលីទៅក្រៅប្រទេសសោះប៉ុន្តែពេលនេះបែរជាផ្លាស់ប្ដូរចិត្តលឿនដូចរន្ទះ
« ហាសហា ~ លើកក្រោយចាំទៅក៏បានសំខាន់ដាក់ទោសអូនសិន » និយាយចប់អុីប៉ូហៅតាក់សុីហើយអោយបើកតម្រង់ទៅWangGroupអោយលឿនចាន់មិននិយាយអ្វីបានត្រឹមតែគ្រវីក្បាល។
មកដល់ភ្លាមអុីប៉ូក៏បានបីចាន់ទៅកាន់បន្ទប់ហើយចូលក្នុងបន្ទប់គេងនឹកចាប់ផ្តើមដោះសម្លៀកបំពាក់ចោលអស់បង្ហាញសាច់ដុំគ្រប់កន្លែងដែលធ្វើឲ្យចាន់លេបទឹកមាត់កំពុងតែភ្លឹកបបូរមាត់ត្រូវរាងក្រាស់គ្របជាប់ដែលដៃមាំកំពុងតែក្រសោបកាយនឹងអង្អែលគ្រប់កន្លែងឯរាងតូចលង់ទៅតាមតណ្ហាដែលរាងក្រាស់ផ្តល់អោយទើបបិតភ្នែកដៃខ្ញាំសាច់រហូតដាច់ឈាមដែលរាងក្រាស់កំពុងតែប្រេីបបូរមាត់ដ៏មានជំនាញវាយលុកក្នុងរន្ធមាត់តូច។
ពួកគេបន្តសង្គ្រាមស្នេហ៍ដ៏ក្តៅគគុកនឹងមានក្តីសុខដែលប្រែចុះប្រែឡើងផ្តល់ក្តីសុខអោយគ្នាទៅវិញទៅមកមានលឺសម្លេងចម្លែកគ្រប់ប្រភេទប៉ុន្តែខ្ញុំមិនរៀបរាប់ជួនកាលក៏លឺសម្លេងនិយាយថា:
« កុំលឿនពេក! »
« តឹងណាស់! »
« ល្អណាស់ប្រពន្ធសម្លាញ់! »
« អស្ចារ្យប្តីសម្លាញ់ុ! »
នៅសណ្ឋាគារដ៏ទំនើបមីងយៀកបាននាំហុងសៀនមកញុាំអាហារថ្លៃៗទៀតហេីយដែលពេលនេះមានសង្សារជាអ្នកមានស្រាប់ចឹងហើយកុំខ្លាចអស់លុយអី។
ដំណើររបស់អ្នកកំលោះកាន់ផ្កាមួយបាច់ធំហើយមកជិតរាងតូចនឹងហុចអោយទាំងស្នាមញញឹមស្រស់បំព្រងពេលនោះក៏ឆ្លៀតថើបថ្ងាសនឹងអង្អែលសក់ដ៏រលោងថ្នមៗ។
« ប្លែកម៉្លេះថ្ងៃនេះ? » ហុងសៀនចងចិញ្ចើមហើយសួរ មិនដឹងថាមានគម្រោងអ្វីទៀតទេបានជានាំមកសណ្ឋាគារញុាំអីដែលវាជាលេីកទីពីរ មីងយៀកស្លៀកពាក់ស្អាតណាស់ដែលជាបុរសក្នុងក្តីស្រមៃ
« គ្រាន់តែចង់អោយអូនសប្បាយចិត្តតេី បងចង់អោយអូនរីករាយពេលឃើញស្នាមញញឹមអូនបងគឺមានក្តីសុខហើយផ្កាកុលាបទាំងអស់នេះគឺតំណាងអោយថ្ងៃដែលពួកយើងនៅជាមួយគ្នា » មីងយៀកអស់សំណើចបន្តិចហើយនិយាយនេះចង់អោយសង្សារសប្បាយចិត្តសោះថានាយប្លែក អ្វីគ្រប់យ៉ាងដែលនាយផ្តល់អោយគឺផ្តល់ពោរពេញដោយក្តីស្រឡាញ់
« វ៉ាវ... » ហុងសៀនលាន់មាត់មេីលផ្កាទាំងរំភេីប ស្នេហាពួកគេល្អណាស់ពួកយើងចុះសម្រុងហើយក៏មិនដែលឈ្លោះគ្នា គេតែងតែផ្តល់អ្វីដែលខ្ញុំចង់បាន
« ស្រឡាញ់អូនជាកាតព្វកិច្ចរបស់បង មនុស្សម្នាក់ដែលធ្វើអោយបងដកចិត្តស្រឡាញ់មិនរួចគឺមានតែអូននឹងហើយ ព្រមទទួលយកចិញ្ចៀននេះទេ? » មីងយៀកនិយាយរួចក៏ដកយកចិញ្ចៀនដ៏មានតម្លៃដែលទិញបានតែម្តងគត់ក្នុងជីវិត ដេីម្បីបញ្ជាក់ថានាយស្រឡាញ់តែហុងសៀនម្នាក់មិនចេះប្រែប្រួលទៅណា
« ចិញ្ចៀនDior!អូនព្រមទទួល » ហុងសៀមភ្ងាក់ផ្អើលហើយស្រក់ទឹកភ្នែកនឹងដៃហុចអោយគេបំពាក់ចិញ្ចៀនពេលនោះខ្លួនឯងប្រៀបដូចជាព្រះនាងដែលត្រូវបានរាជបុត្រសុំស្រលាញ់។
បំពាក់ចិញ្ចៀនរួចហើយមីងយៀកថើបដៃនោះឯងម្ចាស់សាម៉ីខ្លួនអៀនឡើងមុខក្រហមពួកគេសម្លឹងមេីលមុខគ្នាហេីយក៏ចេះតែខិតជិតរហូតដល់បបូរមាត់ប៉ះគ្នានឹងផ្តល់ស្នាមថើបអើយគ្នាទៅវិញទៅមកយ៉ាងមានក្តីសុខ។
ថ្ងៃថ្មី!!
នៅលើគ្រែដ៏ទូលាយរាងតូចដេកលេីទ្រូងរាងក្រាស់ដែលគ្មានសម្លៀកបំពាក់យ៉ាងមានក្តីសុខពួកគេងើយមេីលមុខគ្នាម្នាក់ម្តងស្នាមញញឹមនៅតែមិនរលុបដៃរាងតូចក្រសោបអុីប៉ូយ៉ាងជាប់នឹងងេីយថើបថ្ពាល់ស្រង់យកក្លឹនក្រអូប។
« យ៉ាងម៉េចចង់ដុតបងមែនទេ? » អុីប៉ូចងចិញ្ចើមមករករឿងទាំងព្រឹកបែបនេះប្រហែលយប់មិញមិនទាន់ឆ្អែតទេមេីលទៅ
« មានឯណាគ្រាន់តែស្រឡាញ់បងអោយខ្លាំងទេតេី បានប្តីសង្ហារ អ្នកមាន សាច់ដុំធំៗ បែបនេះអូនមានសំណាងណា » ចាន់អោបរឹតអុីប៉ូអោយពេញដៃទោះបីជាមេឃភ្លឺយ៉ាងណាក៏មិនបានខ្វល់ បានគេងនៅលើទ្រូងដ៏មាំរបស់គេយូរបែបនេះលែងហ៊ានក្រោកឡើយ។
អុីប៉ូអស់សំណើចហើយអោនទៅថើបបបូរមាត់នឹងជញ្ជក់ដុតអារម្មណ៍តណ្ហាកេីតឡេីងម្តងទៀតពួកគេបន្តផ្តល់ស្នាមថេីបអោយគ្នាទាំងក្តីសុខបន្តិចក្រោយភួតក៏បានគ្របជិតពួកគេអស់ទៅ នេះហើយក្តីសុខរបស់ពួកគេហិហិ។
ក្រឡេកមកមើលមន្ទីរពេទ្យឯនេះវិញអុីនៀនបានមេីលថែលីវយីងពួកគេមេីលគ្នាទាំងញញឹមដែលពេលនេះម្នាក់ៗមានបង្កប់ទុក្ខសោកនៅក្នុងចិត្ត។
« អុីនៀនបងស្តាយក្រោយទេដែលស្រឡាញ់អូន? » លីវយីងសួរឡើងព្រោះចង់ដឹងចិត្តរបស់គេ ដឹងច្បាស់ថាខ្លួនរស់មិនបានយូរឡើយ ប្រសិនបើគេរកអ្នកថ្មីបានលឿនជាងនេះប្រហែលមិនមែនបែបនេះទេ
« បងមិនស្តាយក្រោយទេ ស្រឡាញ់អូនគឺធ្វើឲ្យបងសប្បាយចិត្តបំផុត ស្រឡាញ់អូនគឺបងស្រឡាញ់មិនប្រែ ស្រឡាញ់អូនគឺបងរីករាយ » អុីនៀនចាប់ដៃលីវយីងអង្អែលថ្នមៗហេីយរៀបរាប់ ស្តាយអ្វីនៅជាមួយមនុស្សដែលនាយស្រឡាញ់ប៉ុន្តែទាស់ត្រង់ថាគេនឹងត្រូវចាកចេញ
« ចុះសង្សារបងកាលអូនឃើញលើកដំបូង? »
« បងកុហកទេនាងគ្រាន់តែមិត្តបងប៉ុណ្ណោះនាងស្និទ្ធស្នាលបងទើបអ្នកខ្លះយល់ច្រឡំថាសង្សារ »
លីវយីងស្ងាត់បន្តិចហើយយកដៃចាប់ដៃអុីនៀនវិញម្តងទឹកភ្នែកដែលខំប្រឹងទប់វាចាប់ផ្តើមស្រក់មកទៀតហើយ។
« បងត្រូវនៅដោយភាពរីករាយណាប្រសិនបើគ្មានអូន បងត្រូវថែរក្សាសុខភាពអោយល្អ ញុាំអាហារអោយទៀតពេល ប្រយ័ត្នឈឺក្រពះ...បងត្រូវតែប្រញាប់រកអ្នកថ្មីស្អំបេះដូងបងមិនអាចធ្វើបាបខ្លួនឯងដោយសារខ្ញុំទេ »
« ...... » អុីនៀនមិននិយាយគឺសម្រក់ទឹកភ្នែក
« ជួបហើយបែកជារឿងធម្មតាតែប៉ុណ្ណោះដឹងច្បាស់ថាបងច្បាស់ជាទទួលយកមិនបាននូវការចាកចេញមួយនេះប៉ុន្តែបងត្រូវតែធ្វើចិត្តឲ្យបានណា បងត្រូវតែរឹងមាំដូចកាលពីមុន បងត្រូវតែបំភ្លេចអូន អូនមិនអាចមើលថែបងបានទេ ពួកយើងអស់និស្ស័យត្រឹមតែប៉ុណ្ណឹងហើយក៏មិនអាចប្រឆាំង ប្រសិនបើការចាកចេញរបស់អូនធ្វើអោយបងធ្វើបាបខ្លួនឯងកុំណាអូនសុំអង្វរ បងត្រូវតែចេះធ្វើមនុស្សចិត្ដដាច់ » លីវយីងនិយាយអួលដើម.ក សូម្បីតែខ្លួនឯងក៏ទទួលយកមិនបានដែលមិនចង់ឃ្លាតឆ្ងាយពីមនុស្សដែលខ្លួនស្រឡាញ់ទេប៉ុន្តែក៏មិនអាចហាមការស្លាប់នោះបានដែរ ស្នេហារបស់ពួកយើងបានជួបគ្នាប៉ុន្តែគ្មានសំណាងបានរស់នៅជាមួយគ្នាឡើយ
« អុឹម....បងសុំទៅក្រៅមួយភ្លែតសិន » អុីនៀនងក់ក្បាលហើយដេីរចេញ។
មនុស្សរឹងមាំមិនបានរហូតទេលីវយីងសម្រក់ទឹកភ្នែកខ្លាំងជាងមុនបន្ទាប់ពីអុីនៀនចេញទៅប្រសិនបើអាចហាមពេលវេលាបានពួកយើងនឹងនៅត្រង់នេះហើយមិនបែកគ្នាហេតុអ្វីទេវតាដាច់ចិត្តម៉្លេះបំបែកពួកខ្ញុំទាំងពីរ។អុីនៀនចេញមកដល់់ខាងក្រៅអោបជង្គង់យំដូចកូនក្មេង គេនិយាយហាក់បីដូចជាស្រួលណាស់ក្នុងការបំភ្លេចមនុស្សដែលនាយស្រឡាញ់ នាយឈឺចាប់នៃស្នេហាមួយនេះតាំងពីនៅវិទ្យាល័យរហូតមកដល់ពេលនេះបានជួបគ្នាតែបន្តិចក៏បែកគ្នាទៀតប៉ុន្តែបែកលេីកនេះគឺលែងឃើញគ្នារហូតហើយ។
« ចង់បំភ្លេចអូនគឺពិបាកណាស់ហើយរកអ្នកថ្មីគឺរឹតតែមិនអាច បងស្រឡាញ់អូនណាស់មិនមែនស្រឡាញ់អ្នកដទៃឡើយទោះបីជាអូនត្រូវចាកចេញក៏បងនៅតែមិនអាចស្រឡាញ់អ្នកដទៃ » ទឹកភ្នែកហូរស្ទើរតែក្លាយជាឈាម ប្រសិនបើអាចបំភ្លេចគេបានស្មានតែនាយរងចាំគេតាំងពីនៅវិទ្យាល័យរហូតមកដល់ពេលនេះទុកអោយខ្លួនឯងឈឺចាប់មិនព្រមយកអ្នកថ្មីមែនទេ។
ក្រឡេកមកមើលចាន់នឹងអុីប៉ូពួកគេបានតម្រង់មកផ្ទះតូចដែលអុីប៉ូទិញទុកចាន់Surprisedខ្លាំងណាស់ដែលអុីប៉ូបានធ្វេីបែបនេះដែលផ្ទះពោរពេញដោយ អនុស្សាវរីយ៍រូបថតនាយជាមួយគេយ៉ាងច្រើនថែមទាំងមានសំបុត្រចាន់អានហើយសម្រក់ទឹកភ្នែកដោយក្តីរំភើប។
« មុនពេលបងរៀបការជាមួយវ៉ាន់ឈីងបងបានទិញផ្ទះនេះដេីម្បីបង្កើតអនុស្សាវរីយ៍របស់ពួកយើងទុកបងនឹងអោយអូនដឹងថាបងគឺស្រឡាញ់អូន » នាយអោបចាន់ហើយរៀបរាប់ ក្រឡេកទៅណាពីណាមកណាក៏ឃើញតែរូបភាពនាយជាមួយនឹងចាន់ដែរ
« សំណាងម៉្លេះទេមានសង្សារស្វីតបែបនេះ » ចាន់បែរទៅអង្អែលថ្ពាល់ដ៏រលោងរបស់អុីប៉ូ។
ពួកគេឈរខាងក្រៅហើយសម្លឹងមើលផ្ទះដៃអោបគ្នាយ៉ាងស្អិតរមួតបបូរមាត់រត់រកគ្នាទៀតទោះបីជាយ៉ាងណាក៏ទីបំផុតស្នេហារបស់ពួកយើងបានសមបំណងហើយ។
2ឆ្នាំក្រោយមក.....
ហិហិ!!ពេលវេលាដេីរលឿនណាស់ត្រូវអត់?មួយពព្រិចភ្នែកសោះឡើយ2ឆ្នាំកន្លងផុតទៅហើយគិតថាវាលឿនពេកព្រោះរឿងគ្រប់យ៉ាងបានកន្លងផុតទៅទៅតាមពេលវេលា។នៅក្នុងផ្ទះដ៏ធំស្កឹមស្កៃមានក្មេងពីរនាក់រត់លេងយ៉ាងសប្បាយរីករាយដែលមានប៉ាតូចប៉ាធំកំពុងតែមេីលហេីយពួកគេក៏សេីចមានអ្នកណាទៀតក្រៅពីស៊ាវចាន់នឹងវ៉ាងអុីប៉ូ ប៉ុន្តែចង់ប្រាប់ថាពួកគេបានរៀបការរួចហើយក៏រស់នៅផ្ទះថ្មីនឹងមានកូនពីរនាក់ឥឡូវពួកគេក៏ចាស់ទុំហើយក៏ញញឹមដាក់គ្នាទៅវិញទៅមកមេីលកូនរត់ប្រលែងលេងយ៉ាងសប្បាយ។
« 2ឆ្នាំហើយដែលបងបានស្រឡាញ់អូននឹងបង្កើតកូន បងសប្បាយចិត្តណាស់ពួកយើងនឹងកាន់ដៃគ្នាដល់ចាស់កោងខ្នង » អុីប៉ូញញឹមថេីរៗអង្អែលថ្ពាល់ដ៏សរលោងរបស់ភរិយា ទោះបីជាកន្លងផុតទៅយូរយ៉ាងណាក៏ក្តីស្រឡាញ់ចំពោះភរិយាតូចនៅតែមិនប្រែ
« ត្រូវហើយពួកយើងជាប្តីប្រពន្ធនឹងកាន់ដៃគ្នា ប្តីប្រពន្ធពួកយើងនឹងមិនបែកគ្នាឡើយ » ចាន់ញញឹមផ្អែកលើដេីមទ្រូងស្វាមី ក្តីស្នេហ៍ដែលគេអោយមកខ្លួនគឺច្រេីនពេកហេីយ បានប្តីល្អបែបនេះចាត់ទុកថាមានសំណាងដែលទេវតាប្រទានអោយហើយ
« អូយ.... » ពេលនោះចាន់រេីខ្លួនឡើងទាំងឈឺក្តោបពោះ
« កុំធ្វើបាបប៉ាតូចឯងពេកអាកូន ~ សឺត » អុីប៉ូអង្អែលពោះកូនទីបីថ្នមៗនឹងយកបបូរមាត់ទៅថើបដោយក្តីស្រឡាញ់ព្រោះគេនឹងអាចចេញមកឃេីញពន្លឺថ្ងៃនៅប៉ុន្មានខែខាងមុខនេះហេីយ។
តាមពិតកូនបីសោះ!ហិហិ!
ពេលនោះហុងសៀន មីងយៀក វ៉ាន់ឈីងនឹងសង្សារជនជាតិបារាំងរបស់នាងបានមកលេងផ្ទះចាន់។បន្តិចក្រោយមកឈូអុីងនឹងអុីនៀនបានមកដល់ពួកគេជជែកគ្នាដែលឥឡូវចាស់ទុំអស់ហេីយ។ហុងសៀននឹងមីងយៀកបានភោជនីយដ្ឋាននោះព្រោះចាន់ប្រគល់ជាកាដូអោយពួកគេ។វ៉ាន់ឈីងនឹងសង្សារក៏ទាក់ទងគ្នាយ៉ាងរីករាយ។ បងប្អូនត្រកូលហ្វឹងវិញរៀងកំសត់បន្តិចហេីយ។ហ្វឹងឈូអុីងអាចកាត់ចិត្តពីជូឆឹងបានព្រោះយូរហើយ ប៉ុន្តែអុីនៀនគេម្នាក់ឯងបែបនេះអ្នកអាងច្បាស់ជាដឹងហើយថាលីវយីងទៅណាមែនអត់?
« លីវយីងអូនឃើញអត់ពួកយើងជួបជុំគ្នាសប្បាយណាស់ហេតុអ្វីអូនមិនកំដរបងដេីម្បីនិយាយជាមួយពួកគេដែរ?អូនលឺបងនិយាយទេ អូនរស់នៅលើមេឃសុខសប្បាយអត់? » ការបាត់បង់ដ៏ធំធេងមួយនេះអុីនៀនគ្មានថ្ងៃបំភ្លេចឡើយ រយះពេល2ឆ្នាំដែលរស់នៅម្នាក់ឯងចងចាំអនុស្សាវរីយ៍គ្រប់យ៉ាងមិនមែនមិនចង់បំភ្លេចទេប៉ុន្តែវាបំភ្លេចមិនបាន។
ការជួបជុំរបស់ពួកគេពោរពេញដោយភាពសប្បាយរីករាយនឹងនាំគ្នាសើចនឹងប្រលែងលេងជាមួយក្មេងៗទាំងមានក្តីសុខនៅទីបំផុតក្តីសុខដែលយេីងប៉ងប្រាថ្នាក៏ទទួលបានសម្រេច គ្រាន់តែក្នុងចំណោមនោះពួកគេខ្លះរីករាយខ្លះទុក្ខសោក ប្រៀបដូចជាដំណេីរជីវិត។ហើយសាច់រឿងមួយនេះចប់ត្រឹមនេះដល់ទីបញ្ចប់ហេីយ.....
❤️ចប់ដោយបរិបូរណ៍💚