ងធ្វេីោពភលោកះសា...

By Chakvai

7.1K 770 63

ាួបស្ររស់គេជក្មេង្រដែលី្នĵងូេះូសប𞎵លួȞត្រĵលភជយា់ែារȞ្នក់បន... More

ភាគ 1
ភាគ 2
ភាគ 3
ភាគ 4
ភាគ 5
ភាគ 6
ភាគ 7
ភាគ 8
ភាគ 9
ងធ្វេីោពភលោកះសា់ូ Ss2 ភាគ 1
Ss2 ភាគ 2
Ss2 ភាគ3
Ss2 ភាគ4

ភាគ 10

573 50 5
By Chakvai

ឆៃក៏បាន call ទៅកាន់នូម្តងហេីយម្តងទៀតជាច្រេីនលេីកប៉ុន្តែនៅតែគ្មានការឆ្លេីយតបដដែល

ឆៃ : ហុឺយ!!! កេីតអីចេះមិចបានជាមិនលេីកទូរស័ព្ទ លោកពូយីងជួយចាត់ចែងមេីលការងារមួយចំនួនផងខ្ញុំរវល់មួយភ្លេត

លោកពូយីង : អ្នកប្រុសទៅណា?

ឆៃ : ខ្ញុំទៅផ្ទះរបស់នូមួយភ្លេតទាក់ទងទៅគេមិនបានសោះ

ឆៃក៏បានទាញយកអាវក្រៅរបស់គេរួចក៏ដេីរចាកចេញយ៉ាងប្រញាប់ទៅកាន់កន្លែងដាក់ឡានរួចក៏បេីកឡានចាកចេញពីក្រុមហ៊ុនទៅ។ឆៃក៏បានបេីកឡានរហូតដល់ផ្ទះរបស់នូតែអ្វីដែលចម្លែកនោះគឺផ្ទះរបស់នូមិនទាន់បេីកភ្លេីងនៅឡេីយទេ។ឆៃក៏ចុះពីលេីឡានរួចដេីរសំដៅទៅកាន់ទ្វារបងផ្ទះរបស់នូក៏ចាប់អារម្មណ៍ឃេីញថាទ្វារបងបេីកខុសពីធម្មតា។ឆៃមិនបានគិតយូរគេក៏បានដេីរចូលទៅខាងក្នុងផ្ទះក៏ឃេីញថាក្នុងផ្ទះរបស់នូរញ៉េរញ៉ៃរបស់របរបែកខ្ចាត់ខ្ចាយដូចជាមាននរណាម្នាក់បានសម្រុកចូលផ្ទះរបស់នូ។ឆៃក៏មានអារម្មណ៍ថាកំពុងតែមានរឿងអ្វីមិនស្រួលកេីតឡេីងទៅលេីនូ

ឆៃ : នូ.....តេីនេះមានរឿងអ្វីហ្នឹង?

ឆៃក៏បានស្ទុះប្រញាប់ប្រញាល់ចាកចេញពីផ្ទះរបស់នូរួចក៏បេីកឡានយ៉ាងលឿន។ ឆៃក៏បានចំណាយពេលបេីកឡានអស់ជាច្រេីនម៉ោងដេីម្បីស្វែងរកនូគ្រប់ទីកន្លែង។

«តឹងៗៗ» *សំឡេងរោទ៍ទូរស័ព្ទ*

កំពុងតែបេីកឡានសុខៗក៏ស្រាប់តែមានលេខចម្លែកមួយបាន call មកឆៃ។

ឆៃ : អាឡូ!!! អ្នកណាគេ?

នូ : លោកមិនចាំបាច់ស្វែករកខ្ញុំទេ

ឆៃ : នូ?? នូមែនទេ? នូនៅឯណា?(ឆៃនិយាយទាំងព្រួយ

បារម្មណ៍)

នូ : ខ្ញុំសុំទោស ខ្ញុំត្រូវទៅកន្លែងថ្មីហេីយលោកមិនចាំបាច់

បារម្មណ៍

«តឺត...តឺត» *សំឡេងបិទទូរស័ព្ទ*

ឆៃ : អាឡូ??? អាឡូ?? នូ?? ហុឺយ!!! (និយាយទាំងម៉ួម៉ៅ)

ភ្លាមៗបន្ទាប់ពីនូបានបិទទូរស័ព្ទឆៃមិនចាំយូរក៏បាន call ទៅកាន់អ្នកកាន់ការមេីលទ្វាច្រកបិទខេត្ត

ឆៃ : អាឡូ ខ្ញុំចក្រានីរ៉ាត់ឆៃ

     : អ៎រ...អ្នកប្រុសឆៃមានការអ្វីដែរអ្នកប្រុស?

ឆៃ : ទ្វាច្រកចេញពីក្រុងទៅខេត្តត្រូវបិទទាំងអស់មិនលេីកលែងសូម្បីតែឡានមួយគ្រឿងយល់ទេ??

    : បាទចាំខ្ញុំចាត់ចែងអ្នកប្រុស

ឆៃក៏បានឆែកមេីលរលកសញ្ញាទីតាំងប្រភពលេខចម្លែកមួយនោះដេីម្បីទាញរកប្រភពទីតាំងអោយគេបានដឹងថានូកំពុងតែនៅឯណា

ឆៃ : ហេតុអ្វីនូនៅទីនោះទៅវិញ?ទីតាំងរបស់គេកំពុងតែឈប់នៅក្បែរច្រកទ្វាចេញពីបាំងកក រឺក៏មានអ្នកចាប់ជំរិតនូ? ទេមិនអាចទេ (ឆៃនិយាយទាំងភ័យស្លន់ស្លោ)

ឆៃក៏បានបេីកឡានត្រឡប់បកក្រោយយ៉ាងលឿនវិញដេីម្បីទៅទីតាំងដែលនូកំពុងតែនៅ។កាត់មកនូវិញគេកំពុងតែនៅក្នុងឡានជាមួយបងស្រីរបស់គេនិងបរុស3នាក់គឺមានថាប់និងគ្នីគ្នារបស់គេ។

ថាប់ : និយាយគ្នាចប់ហេីយមែនទេ? លាគ្នាជាលេីកចុងក្រោយអោយហេីយទៅហាសហា

នូមិនបានឆ្លេីយតបទៅកាន់ថាប់ដែលកំពុងតែអង្គុយអស់

សំណេីចទេ គេបានត្រឹមតែសម្លឹងមេីលមុខថាប់ទាំងភាពឈឺចាប់។ចាំអស់រយៈពេលយូរឡានរបស់ថាប់ដែលបានចាប់នូនោះមិនទាន់បានដំណេីរការបេីកឡានចាកចេញពីក្រុងបាំងកកនៅឡេីយទេព្រោះឡាននោះមិនមានសាំងគ្រប់គ្រាន់ដែលធ្វេីអោយពន្យារដំណេីរចាកចេញ។

ថាប់ : វាទៅទិញសាំងយូរម្ល៉េះហ៎ា ខាតពេលអស់ហេីយ

  : បងនេះសាំងមកដល់ហេីយ

ថាប់ : ឯងទៅទិញសាំងប៉ុន្មានម៉ោងហ៎ា? ដឹងទេខាតពេលធ្វេីការវេីយប្រយ័ត្នមេដឹងបាញ់ងាប់ទាំងអស់គ្នា

ថាប់ក៏បានទាញសាំងនោះយកមកចាក់បន្ទាប់ពីចាក់សាំងរួចហេីយគេក៏បាននាំគ្នាចូលទៅក្នុងឡានវិញរៀបហ្នឹងបេីកចាកចាញទៅហេីយក៏ស្រាប់តែមានឡានទំនេីបមួយគ្រឿងពណ៍ខ្មៅបានបេីកស្ទាក់កាត់ពីមុខឡានរបស់គេមិនអោយធ្វេី

ដំណេីរបាន

ថាប់ : អាណាគេ?ពួកឯងនៅក្នុងឡានហ្នឹងហេីយយេីងចុះទៅមេីលដោយខ្លួនឯង

ថាប់ក៏បានទាញកាំភ្លេីងដែលនៅក្នុងប្រអប់ឡានមកជាមួយហ្នឹងខ្លួនរួចក៏បានបេីកទ្វាចុះពីលេីឡានចៃដន្យអ្វីឆៃក៏បានយក

កាំភ្លេីងទាញចេញយកមកផ្ចុងចំកណ្តាលក្បាលរបស់ថាប់បានមុន។កំហឹងរបស់ឆៃពេលនោះពិតជាចង់បាញ់បំបែកក្បាលរបស់ថាប់ភ្លាមៗណាស់ទឹកមុខរបស់គេមុតជាងកាំបិតទៅទៀត

ឆៃ : ឯងចាប់មនុស្សរបស់យេីងមែនទេ? (និយាយទាំងទឹកមុខស្មេីពោពេញដោយកំហឹង)

ថាប់ : អ៎រ...ចង់យកវាទៅវិញមែនទេ? ហាសហាសហាគួរអោយចង់សេីចណាស់វេីយ

ឆៃ : អ្នកណាជាអ្នកបញ្ជាឯង??

ថាប់មិនបានឆ្លេីយតបទៅកាន់សំណួរដែលឆៃបានសួរទេបែរជាគេសេីចដូចជារឿងកំប្លែងទៅវិញ

ឆៃ : លឺយេីងសួរទេថាអ្នកណាជាអ្នកបញ្ជាឯង?(និយាយស្រែកទាំងកំហឹង)

ថាប់ : ហាសហាសហា

ថាប់នៅតែបន្តសេីចមិនឈប់ដែលធ្វេីអោយឆៃទ្រាំមិនបានរៀបហ្នឹងកេះកៃកាំភ្លេីងបាញ់ថាប់ទៅហេីយក៏ស្រាប់តែគ្នីគ្នារបស់ថាប់ចេញមករួចទាញកាំភ្លេីងផ្ចុងទៅកាន់ឆៃវិញម្តង

ថាប់ : ហាសហាយ៉ាងមិចហេីយលោកប្រុសឆៃកេះកៃបាញ់

កេីតទេ?

ឆៃ : ឯងគិតថាយេីងខ្លាចមែនទេ?

ឆៃរៀបហ្នឹងកេះកៃកាំភ្លេីងបាញ់ថាប់ម្តងទៀត

«បឹប» *សំឡេងវាយ*

ភ្លាមៗគ្នីគ្នារបស់ថាប់ក៏បានយកដំបងវាយឆៃចំកញ្ចឹងកបណ្តាលអោយគេដួលសន្លប់ភ្លាមៗ

 : បងថាប់តេីយេីងគួរយកលោកប្រុសឆៃទៅណាទៀត?

ថាប់ : ទុកវាចោលនៅកន្លែងហ្នឹងទៅ

 : ចុះបេីមេប្រុសដឹងថាពួកយេីងបានវាយលោកប្រុសឆៃអោយសន្លប់ពួកយេីងងាប់ជាមិនខានទេ

ថាប់ : អេី..មែនតេីឥឡូវឡេីងឡានសិនមកវេីយរឿងនេះចាំយេីងអោយអ្នកផ្សេងចាត់ការឥឡូវយកពួកនោះចេញពី

បាំងកកអោយបានឆាប់សិន

ថាប់និងគ្នីគ្នារបស់គេក៏បានចូលទៅក្នុងឡានវិញរួចក៏បានបេីកសំដៅទៅកន្លែងដែលគេត្រួតពិនិត្យច្រកចេញចូលពីក្រុងទៅខេត្តក៏ស្រាប់តែឃេីញបម្រាស់ដែលគេបានដាក់ពាំងមិនអោយចេញបាន

ថាប់ : ហុឺយ!!! ស្អីទៀតហេីយហ៎ា? (និយាយទាំងធុញទ្រាន់)

 : មេមានគេចុះមកមេីលហេីយយេីងគួរធ្វេីម៉េច?

ថាប់ : មានធ្វេីម៉េចជិះបំបុកបម្រាស់ហ្នឹងទៅ 

អ្នកត្រួតពិនិត្យ : សួរស្តីលោក តេីពួកយេីងអាចឆែកផ្នែកខាងក្នុងឡានបានទេ?

ថាប់ : 1-2-3 បុកវេីយ

ថាប់ក៏បានបញ្ជាគ្នីគ្នារបស់គេបេីកឡានបំបុកបម្រាស់នោះធ្វេីអោយបាក់ខ្ទេចខ្ទីរួចក៏បេីកឡានយ៉ាងលឿនចាកចេញពីក្រុងបាំងកកទៅកាន់ខេត្តផ្សេង

Continue Reading

You'll Also Like

308K 24.6K 18
Heer sharma, a smart and intelligent girl who lives with her mother, and has no idea about her father. What will happen when one day , she has to liv...
319K 14.5K 65
Selena Monroe. A sheltered, spoiled, shy outgoing girl who also has autism she's oblivious to the world and how dangerous it is and what certain thin...
864K 28K 73
Sylvia Quincy Diaz Gomez, from a powerful and wealthy family, was a captivating beauty known for her playful nature and string of admirers. Smart an...
330K 12.9K 50
❝Jab koi salam kare, toh uska jawab dete hain,❞ he said with a voice that sent a shiver down her spine. "Ji," she barely managed to whisper before ya...