抖阴社区

                                    

"ត្រូវហេីយគេទន់ជ្រាយព្រោះតែគេកេីតមកសម្រាប់ធ្វេីជាប្រពន្ធគេមិនមែនប្តីគេឡេីយ"

"ហេីយរឿងហ្នឹងវាមានទាក់ទងអីនឹងខ្ញុំ បេីប៉ាចង់និយាយតែរៀងប៉ុណ្ណឹងខ្ញុំទៅបន្ទប់ហេីយ" និយាយរួចជុងហ្គុកបម្រុងនឹងងេីបចេញទៅតែអ្នកជាឪពុកក៏ឃាត់។

"ឈប់ មិនទាន់អស់ទេ រឿងដែលយេីងចង់និយាយនោះគឺឯងត្រូវរៀបការជាមួយក្មួយថេយ៍"

"ស្អីគេរៀបការ?នេះប៉ាគិតអីគេមនុស្សប្រុសខ្ញុំក៏ជាមនុស្សប្រុសរៀបការយ៉ាងមិច? ខ្វះណាស់ហេសមនុស្សស្រីបានជាឲ្យខ្ញុំទៅរៀបការជាអាខ្ទេីយនោះទៅវិញ ខ្ញុំមិនមែនជាហ្គេយ៍ទេ!!" នាយសង្ហារក៏រៀប1ខ្សែរទាំងហួសចិត្ត នេះខ្វះណាស់មែនទេមនុស្សស្រីបានជាឲ្យនាយទៅរៀបការនឹងមនុស្សប្រុសដូចគ្នាទៅវិញ?!

"អឺេី...មនុស្សស្រីវាមិនខ្វះទេតែសុទ្ធពួកស្រីសម្លឹងមេីលឃេីញតែលុយ ដូចដែលឯងទាក់ទងរាល់ថ្ងៃហ្នឹងមែនទេ? យេីងគ្មានថ្ងៃយកស្រីប្រភេទហ្នឹងមកធ្វេីកូនប្រសារឡេីយ" មនុស្សចាស់ស្រែកយ៉ាងតឹងសសៃរកដាក់នាយកម្លោះព្រោះតែនាយនេះរឹង យកតែស្រីដែលសម្លឹងមេីលឃេីញតែទ្រព្យសម្បត្តិមាយាទមិនបានឆ្កែក្រោមផ្ទះផង។

"នេះប៉ាកុំមករាលដាលដាក់Moriឲ្យសោះ" ទាំងឪពុកទាំងកូនគឺមិនចាញ់គ្នាឡេីយ ពេលនេះកំពុងតឹងសរសៃរករៀងៗខ្លួន ឯអ្នកជាម្តាយក៏ភ័យមិនស្ទេីរដែលក៏ប្រញ៉ាប់ក្រោកឈរឡេីងនិយាយឃាត់អ្នកទាំង2។

"បានហេីយ ឈប់ៗ ឈប់ទាំង2នាក់ទៅហេីយអង្គុយចុះមក" ក្រោយពីលឺហេីយអ្នកទាំង2ក៏សម្រួលបន្តិចហេីយអង្គុយចុះវិញទាំងមុខមាំរៀងខ្លួន។

"ជុងហា៎៎...គឺថារឿងវាអញ្ចេះណាកូន គឺកូននិងក្មួយថេយ៍ត្រូវប៉ាម៉ាក់ទាំងសងខាងផ្សំផ្គុំទាំងពីពួកកូនតាំងពីមិនទាន់កេីតព្រោះពួកយេីងជាមិត្តនឹងគ្នា ហេីយក៏គិតថាពួកកូនជាប្រុសហេីយនឹងស្រី តែក្រោយពេលកេីតកូនមកបាន4ឆ្នាំម៉ាក់ថេហ្យុងក៏មានផ្ទៃពោះពួកយេីងក៏ធ្វេីតាមសន្យារតែក្រោយពេលម៉ាក់ថេហ្យុងពិនិត្យក៏ដឹងថាគេគឺជាមនុស្សប្រុស តែពួកយេីងមិនហ៊ានក្បត់សន្យារក៏ព្រមព្រៀងគ្នាតែម្តងទៅទោះពួកកូនជាប្រុសក៏ដោយ" អ្នកស្រីJeon រៀបរាប់ដំណេីរដេីមទងប្រាប់ដល់កូនប្រុសដោយអង្អែលដៃនាយថ្នម។

???????????????????????? (Slow Uplode)Where stories live. Discover now