ក្រោយពីពិសារបាយរួចលោកJeon និងភរិយាក៏នៅលេងជាមួយTaeyhung រហូតដល់ល្ងាចទេីបពួកគាត់ត្រឡប់ទៅវិញ។
ងឺត.....
សម្លេងចាប់ហ្វ្រាំងឡានបានបញ្ឈប់នៅពីមុខភូមិគ្រឹះយ៉ាងធំស្កឹមស្កៃរបស់គូរស្វាមីភរិយាថ្មីថ្មោង អ្នកកម្លោះឈានជេីងចុះពីលេីឡានដោយទឹកមុខស្មេីធេង។ នៅខាងមុខភូមិគ្រឹះក៏មានកម្លោះតូចកំពុងតែឈរចាំស្វាមីដោយទឹកមុខញញឹមពព្រាយ។"ម៉ោះ អូនជួយកាន់" រាងតូចហុចដៃទៅយកកាបូបធ្វេីការនិងអាវក្រៅរបស់រាងក្រាស់ត្រូវបំពេញតួនាទីជាភរិយា។
រាងក្រាស់មិនមាត់គ្រាន់តែហុចរបស់រាងតូចហេីយក៏ដេីរចូលទៅក្នុងផ្ទះធ្វេីមិនដឹង។"បងឆាប់ទៅសម្អាតខ្លួនទៅនឹងអាលបានមកញាំុបាយ អូនធ្វេីរួចហេីយ" ទោះជារាងក្រាស់មិនអេីរពេីរក៏រាងតូចនៅតែប្រឹងញញឹមក៏ព្រោះតែពេលនេះខ្លួនជាប្រពន្ធគេហេីយ។
"យេីងមិនឃ្លាន" រាងក្រាស់បញ្ឈប់ដំណេីរហេិយងាកមកនិយាយជាមួយរាងតូចដោយគំរោះគំរេីយ។
"មិនបានទេបងត្រូវតែញាំុ មិនត្រូវអត់បាយទេវាមិនល្អចំពោះសុខភាព"
"កុំចេះរឿងយេីងទេ!! ឯងត្រឹមតែជាប្រពន្ធមិនម៉ែយេីងទេកុំមកបញ្ជារយេីង ឃេីញមុខឯងយេីងសីុបាយមិនចូលទេវេីុយ!!" រាងក្រាស់ស្រែកសម្លុតធ្វេីឲ្យរាងតូចញ័រខ្លួនទទ្រេីត ឯអ្នកមប្រេីគ្រប់គ្នាគ្មានអ្នកណាហ៊ានមាត់គឺនាំគ្នាចេញទៅអស់ព្រោះមិនចង់ចេះដឹងរឿងចៅហ្វាយ។
"ហឹក...អូនគ្រាន់តែខ្លាចបងឈឺប៉ុណ្ណោះ..ហឹក.." រាងតូចនិយាយទាំងយមហេីយមិនហ៊ានសម្លឹងមុខនាយចំឡេីយ។
"ធុញណាស់ កុំមករំអ៊ួយនៅមុខយេីង" បញ្ចប់ប្រយោគរាងក្រាស់ក៏ឡេីងទៅលេីបាត់ទុកឲ្យរាងត្រូវឈរយំម្នាក់ឯងនៅកណ្តាលផ្ទះ។
___SKIP___
មនុស្សខ្វែងខ្វាត់ដេីរលេងកម្សាន្តដេីម្បីរំសាយអារម្មណ៍ស្មុគស្មាញរបស់ខ្លួននៅកន្លែងកម្សាន្តចំកណ្តាលទីក្រុង ងាកមកមេីលនៅកន្លេងលក់ការ៉េមឯណេះវិញកម្លោះតូចរាងស្តេីងកំពុងតែឈរទិញការ៉េមដោយទឹកមុខញញឹមពព្រាយ។

YOU ARE READING
???????????????????????? (Slow Uplode)
Romance???????????????????????????????????????????????????? ????????????????????????????????Jeon Jungkook????????????? ???????????????????????????????????Jeon Jungkook????????????Kim Taehyung??????????????????????????????????? "??????????????????Kim Taehy...