មួយសន្ទុះក្រោយមកជុងហ្គុកក៏មកដល់ ម៉ូរីក្រឡេកឃេីញជុងហ្គុកភ្លាមក៏ទាញចានដែលថេហ្យុងកំពុងរៀបនោះទម្លាក់ចោលបែបខ្ចាយ...
ប្រាវ....
"ថេហ្យុងខ្ញុំសុំទោស" នាងក្រមុំក៏ប្រញាប់បញ្ចេញទឹកមុខកម្សត់អោនមុខចុះគួរឲ្យអាណិតធ្វេីឲ្យរាងក្រាស់ដែលទេីបចេញមកឃេីញហេតុការណ៍នេះកេីតឡេីង
"មានរឿងអី" ជុងហ្គុកដេីរទៅជិតម៉ូរីស្រែកសួរសម្លុតទៅថេហ្យុងដោយទឹកមុខកំណាច ថេហ្យុងក៏អោនមុខចុះ
"ជុង បងកុំស្រែកដាក់ប្រពន្ធបងអីអូនជាអ្នកខុសខ្លួនឯង"
"រឿងវាយ៉ាងមិច"
"គឺ...មុននេះអូនគ្រាន់តែសុំថេហ្យុងជួយរៀបចំអាហារតែគេមិនព្រមក៏បោកចានចោលតែម្តងទៅ តែបងកុំខឹងគេអីអូនជាអ្នកឌឺដោយខ្លួនឯងទេ" នាងក្រមុំឆ្លេីយដោយសម្លេងភ័យៗដេីម្បីធ្វេីជុងហ្គុកកាន់តែជឿជាក់ តែវាក៏បានផលពិតមែននាយសម្លក់មុខរាងតូចដោយកែវភ្នែកសាតានកាន់តែធ្វេីឲ្យរាងតូចភ័យខ្លាចលេីសដេីម
"មិនមែនបែប....." ថេហ្យុងបម្រុងនឹងប្រកែករកយុត្តិធម៍ឲ្យខ្លួនហេីយតែរាងក្រាស់ក៏ស្រែកកាត់
"ស្ងាត់!!!! ឯងនេះព្រហេីនណាស់ម៉ូរីខំមានចិត្តចង់ជួយតែឯងក៏ធ្វេីបែបនេះទៅវិញ គិតថាឯងជាស្អីហាស៎៎" នាយស្រែកគំហកខ្លាំងៗ រាងតូចលឺបែបនេះខ្លួនក៏ញ័រទទ្រេីតព្រោះភ័យខ្លាច នេះគេមិនបានខុសសោះម៉េចក៏មកចោទគេបែបនេះទៅវិញ!? ម៉ូរីបានចិត្តក៏ញញឹមលាក់គំនួច
"តែអូនមិនបានធ្វេីទេ"
"ចោរវាមិនដែលប្រាប់ថាខ្លួនចោរទេ ឆាប់សុំទោសម៉ូរីភ្លាម"
"បានហេីយជុង មិនអីទេអូនមិនខឹងគេឡេីយ គេជាប្រពន្ធផងគេមានសិទ្ធធ្វេីបែបណាក៏បាន"
"មិនបានបងមិនឲ្យវាមេីលងាយអូនឡេីយ ឆាប់សុំទោសនាងភ្លាម"
"ស...សុំទោស"រាងតូចនិយាយដោយអួលដេីម.ក.ហាស្តីសឹងមិនរួចទ្រូងឆ្វេងក៏ធ្វេីទុក្ខឈឺអួលៗដែលប្តីខ្លួនកាន់ជេីងស្រីផ្សេងទម្លាក់កំហុសឲ្យគេស្រស់ៗបែបនេះ

YOU ARE READING
???????????????????????? (Slow Uplode)
Romance???????????????????????????????????????????????????? ????????????????????????????????Jeon Jungkook????????????? ???????????????????????????????????Jeon Jungkook????????????Kim Taehyung??????????????????????????????????? "??????????????????Kim Taehy...