ជំហ៊ានវែងៗបោះចេញពីក្នុងឡានសម្តៅចូលទៅកាន់ក្រុមហ៊ុនរបស់ខ្លួនដោយទឹកមុខស្មេីរធេង គ្រាន់តែក្រឡេកឃេីញលោកអគ្គនាយកចន ជុងហ្គុកចូលមកដល់ភ្លាមបុគ្គលិកគ្រប់គ្នាក៏នាំគ្នាចេញមកទទួលដោយអោនគោរពគ្រប់រូបជាមួយនឹងអាការៈងឿងឆ្ងល់ក្រែងថាគេទៅក្រេបទឹកឃ្មុំហេស៎៎ ហេតុអីក៏ប្រញ៉ាប់មកធ្វេីការខ្លាំងម្ល៉េស នេះទេីបតែថ្ងៃត្រង់តេីស៎៎ មានន័យថាគេមកវិញភ្លាមមកធ្វេីការភ្លាមតែម្តងហេស៎៎??? សំណួរជាច្រេីនកំពុងខ្សឹបខ្សាវគ្នាក្រោយពីប្រធានក្រុមហ៊ុនដេីរផុតទៅ។
យ៉ុងវុនដែលជាជំនិតរបស់រាងក្រាស់គ្រាន់ដែលកំពុងកាន់ឯកសារទៅofficeរបស់ចៅហ្វាយខ្លួនស្រាប់តែភ្ញាក់ផ្អេីលក្រោយឃេីញជុងហ្គុកកំពុងដេីរសម្តៅចូលoffice ខ្លួនដែរ។
"អៅ....សួស្តីលោកអគ្គនាយក" នាងលេខាក្រមុំក៏ប្រញ៉ាប់ក្រោកឈរនិយាយសួស្តីទៅកាន់ចៅហ្វាយខ្លួន ដោយសារតែតុធ្វេីការរបស់នាងគឺនៅខាងមុខបន្ទប់ធ្វេីការរបសលជុងហ្គុកតែម្តង។
"អឹម"
"លោកអគ្គនា....."នាងនិយាយមិនទាន់ចប់ផងស្រាប់តែមានសម្លេងមួយស្រែកកាត់ផ្តាច់ភ្លាម។
"ចៅហ្វាយ!!!!!" ជំនិតសង្ហារស្រែកសឹងតែបែកក្រុមហ៊ុនហៅចៅហ្វាយខ្លួន។
"ហឹប...នឹកណាស់នៀក មកក៏មិនប្រាប់មកស្ងាត់ៗបែបនេះចង់surpriseខ្ញុំហេស៎៎" យ៉ុងវុនគ្រាន់តែរត់មកដល់រាងក្រាស់ភ្លាមក៏ទម្លាក់ឯងចោលហេីយហក់មកអោបរាងក្រាស់ដោយយកដៃអោបកជាប់ហេីយជេីងនៅកៀបចង្កេះមិនលែង សួរទៅចៅហ្វាយខ្លួនដោយទឹកមុខរីករាយខ្ជូតៗគួរឲ្យចង់ធាក់។ ឯនាងលេខាក៏ស្រឡាំងកាំងនឹងយ៉ុងវុនយ៉ាងខ្លាំងនេះសុទ្ធតែហក់បកអោបឲ្យនាយពរដូចកូនក្មេងទៅកេីតទាំងដែលពួកគេមាឌសុទ្ធតែប៉ុនគ្នា!!!
"ឯងនៅអោបកយេីងយូរទៀតទេ?" រាងក្រាស់មិនឆ្លេីយតែសួរដោយទឹកមុខរៀបស្មេីរទៅវិញ។
"អ៊ុស...សុំទោសចៅហ្វាយខ្ញុំភ្លេចខ្លួនរវល់តែរំភេីបពេក" លឺបែបនេះនាយក៏ប្រញ៉ាប់ជម្លាក់ជេីងចុះដកដៃចេញពីករាងក្រាស់ហេីយតបទៅវិញទាំងសេីចមិនសូវសមដោយសារចៅហ្វាយសង្ហារកំពុងតែសម្លក់ចង់ហែកសីុទៅហេីយ។

YOU ARE READING
???????????????????????? (Slow Uplode)
Romance???????????????????????????????????????????????????? ????????????????????????????????Jeon Jungkook????????????? ???????????????????????????????????Jeon Jungkook????????????Kim Taehyung??????????????????????????????????? "??????????????????Kim Taehy...