ជំហានវែងបោះដំណេីរចូលក្នុងភូមិគ្រឹះបែបប្រញាប់ប្រញ៉ាល់ប៉ុន្តែអ្វីៗហាក់ដូចគាំងស្កុបមួយកន្លែងក្រោយពីឃេីញទិដ្ឋភាពប្រពន្ធសម្អប់របស់ខ្លួនកំពុងដេកក្នុងថ្លុកឈាម សម្លេងសុំជំនួយនិយាយខ្សាវៗដោយក្តីឈឺចាប់ជាពន់ពេក។
"ថេយ៍!!!" ជុងហ្គុកប្រមូលស្មារតីរត់តម្រង់ទៅរកអ្នកជាប្រពន្ធយ៉ាងលឿនបំផុត។
"អ្នកប្រុស!!!" យ៉ុងវ៉ុនដែលដេីរតាមជុងហ្គុកខាងក្រោយក៏ស្រែកឡេីងហេីយប្រញាប់រត់ទៅរក។
"ជ..ជុងហ្គុក!!" ម៉ូរីញ័រដៃញ័រជេីងញេីសហូរស្រក់និយាយរដាក់រដុបបេះដូងសឹងតែធ្លាយព្រោះតែភ័យនឹងវត្តមានេជុងហ្គុក។
"ថេយ៍!!ថេយ៍!!បេីកភ្នែកឡេីងកុំកេីតអីឲ្យសោះ" នាយក្រាស់ត្រកងរាងកាយទន់ល្អូកនោះឡេីង។
"ជ..ជួយផង ឈ..ឈឺខ្លាំងណាស់!!" និយាយបានតែប៉ុណ្ណឹងរាងតូចស្ងាត់ជ្រាបបាត់មាត់ឆឹងទឹកមុខស្លេកស្លាំងបូករួមនឹងឈាមហូរមិនឈប់។
"Lee Mori!!!!" សម្លេងរាជសីស្រែកឡេីងសឹងរង្គឺភូមិគ្រឹះកែវភ្នែកក្រហមឆ្អៅដូចសាតានសម្លឹងមេីលទៅម៉ូរីដែលឈរនៅខាងលេីធ្វេីឲ្យនាងក្រមុំភ័យស្លន់ស្លោរ នាយសង្ហារប្រញាប់លេីបីកាយតូចសម្តៅទៅឡានយ៉ាងលឿនដោយមានយ៉ុងវ៉ុនជាអ្នកបេីកទ្វារ។
"ឆាប់ទៅចាប់ស្រីបិសាចម៉ូរីដាក់ក្នុងបន្ទប់ក្រោមដីភ្លាម!!!"
Skip.....
រាងសង្ហារអង្គុយនៅខាងមុខបន្ទប់ICUជ្រោងសក់ទៅក្រោយដោយទឹកមុខតឹងតែង ក្នុងចិត្តសែនបារម្ភនឹងអ្នកនៅខាងមុខមិនឈប់។ លេីអាវក៏សុទ្ធតែឈាមស្រស់របស់ប្រពន្ធ រូបភាពដែលរាងតូចដេកក្នុងថ្លុកឈាមកំពុងវាយលុកពេញប្រព័ន្ធខួរក្បាលមិនឈប់ឈរសម្លេងសុំជំនួយដោយក្តីឈឺផ្សាក៏កំពុងបន្លឺរងំពេញត្រចៀក ក្នុងទ្រូងនាយកំពុងឈឺដូចគេយកកាំបិតមកពុះនេះសំណាងហេីយដែលនាយភ្លេចយកឯកសារសំខាន់សម្រាប់ប្រជុំចុះបេីនាយមុនបានភ្លេចវិញនោះមិនដឹងថារាងតូចទៅជាយ៉ាងណានោះទេ។
"ចៅហ្វាយស្ងប់អារម្មណ៍សិនទៅអ្នកប្រុសមិនអីទេ" យ៉ុងវ៉ុនដែលកំពុងអង្គុយជិតនាយសម្លឹងមេីលចៅហ្វាយខ្លួនដោយក្តីអាណិតនាយអង្អែលខ្នងរាងក្រាស់ថ្នមក្នុងបំណងលួងលោម។

YOU ARE READING
???????????????????????? (Slow Uplode)
Romance???????????????????????????????????????????????????? ????????????????????????????????Jeon Jungkook????????????? ???????????????????????????????????Jeon Jungkook????????????Kim Taehyung??????????????????????????????????? "??????????????????Kim Taehy...