ព្រឹកថ្ងៃថ្មី.....
ព្រឹកព្រលឹមស្រាងៗពន្លឺព្រះអាទិត្យក៏ចាប់ផ្តេីមរះឡេីងបន្តិចម្តងៗបញ្ចេញពន្លឺមកកាន់ភពផែនដីដាស់មនុស្សគ្រប់គ្នាឲ្យរូតរះក្រោកពីដំណេក។
រាងតូចច្រលឹងប្រដូចបានទៅមនុស្សស្រីក៏ចាប់ផ្តេីមកម្រេីកភ្នែកទទួលយកថ្ងៃថ្មីទាំងអួលអាប់ រាងតូចក្រោកពត់ពែនខ្លួនព្រោះថាវាកំពុងចុករោយសព្វពេញរាងកាយ មនុស្សធ្លាប់តែមានពូកគេងទន់ៗតែបែរជាឲ្យមកគេងលេីឥដ្ឋបែបនេះមិនឈឺទេីបចម្លែក។
ក្រោយពីសម្រួលខ្លួនមួយសន្ទុះរាងតូចក៏ប្រញាប់បត់ភួយបត់ខ្នេីយទុកដាក់ហេីយក៏ដេីរទៅបិទវាំងនោនដេីម្បីកុំឲ្យពន្លឺចូលមករំខានដំណេកស្វាមីខ្លួន រួចមកក៏ចូលទៅបន្ទប់ទឹកដេីម្បីសម្អាតខ្លួននឹងអាលបានទៅធ្វេីម្ហូបឲ្យស្វាមីនេះក៏ទេីបតែម៉ោង6ទេ។
ផ្ទះបាយ......
"អរុណសួស្តីគ្រប់គ្នា" រាងតូចច្រលឹងនិយាយភាសាគួរសមទៅកាន់ម៉ែដោះនិងអ្នកបម្រេីដែលកំពុងរៀបធ្វេីម្ហូបអាហារទុកឲ្យចៅហ្វាយនៅពេលព្រឹក។
"អរុណសួស្តីអ្នកប្រុស" គ្រប់គ្នាក៏ឆ្លេីយគួរសមមកវិញ។
"ម៉ោះចាំខ្ញុំធ្វេីអាហារវិញគ្រប់គ្នាមានអីធ្វេីក៏ទៅធ្វេីចុះ"
"ច៎៎ា" និយាយចប់ទាំងម៉ែដោះនិងបងប្អូនស្រី2នាក់ទៀតក៏ចេញទៅទុកឲ្យរាងតូចធ្វេីអាហារតាមចិត្តចង់។
40នាទីក្រោយអាហារពេលព្រឹកក៏បានរួចរាល់ រាងតូចថេហ្យុងក៏យកវាទៅរៀបទុកដាក់លេីតុអាហារដោយខ្លួនឯង ហេីយក៏ឡេីងទៅខាងលេីដេីម្បីដាស់ជុងហ្គុកផងដែរ។ តែពេលទៅដល់បន្ទប់ក៏មិនឃេីញរាងក្រាស់នៅលេីគ្រែក៏ដឹងថានៅក្នុងបន្ទប់ទឹកទេីបខ្លួនរៀបចំបត់គ្រែគេងឲ្យមានរបៀបរៀបរយហេីយក៏ដេីរទៅទូរសម្លៀកបំពាក់ទុកដាក់ឲ្យស្វាមីដេីម្បីត្រៀមទៅធ្វេីការ។
ក្រោយពីរៀបចំរួចរាងក្រាស់ក៏ចេញមកល្មមដោយមានកន្សែងរុំចង្កេះហេីយកូនកន្សែងតូចមួយនៅនឹងដៃកំពុងជូតសក់។
"អរុណសួស្តី លោកប្តី" រាងតូចញញឹមមកកាន់ប្តីតែអ្វីដែលបានមកវិញនោះគឺការធ្វេីមិនខ្វល់របស់រាងក្រាស់ ។ រាងតូចក៏ធ្វេីធម្មតាព្រោះវាក៏ទម្លាប់ហេីយដែលតាំងពីរៀបការរួចរាងក្រាស់តែងតែសោះគគ្រោះដាក់ខ្លួនបែបនេះរហូត។

YOU ARE READING
???????????????????????? (Slow Uplode)
Romance???????????????????????????????????????????????????? ????????????????????????????????Jeon Jungkook????????????? ???????????????????????????????????Jeon Jungkook????????????Kim Taehyung??????????????????????????????????? "??????????????????Kim Taehy...