ជុងហ្គុកដេីរសន្សឹមៗអង្គុយចុះលេីកៅអីជិតគ្រែថេហ្យុងលេីកប្រអប់ដៃធំទាំងសងខាងក្រសោបដៃស្រឡូនម្ខាង បាញ់កែវភ្នែកសម្លឹងមេីលអ្នកដែលគេងលេីគ្រែទាំងអារម្មណ៍ពិបាកបរិយាយ។
"ប..បងសុំទោស សុំទោសៗៗៗថេយ៍ គ្រប់យ៉ាងមកពីបង ងេីបមកជេរបងវាយបងមកតែអូនកុំគេងស្ងៀមបែបនេះអីបានទេ? ហ្ហឹក...បងសុំទោសពិតមែន អ...អូនអាចលេីកលែងទោសឲ្យប្តីចោរម្សៀតនេះផងបានទេ?" តេីអាចទេបង្វិលពេលវេលាថយក្រោយ បង្វិលទៅរកអតីតដេីម្បីកែរប្រែនូវរាល់កំហុសទាំងអស់ដែលធ្លាប់សាងដេីម្បីឲ្យគ្រប់យ៉ាងវាប្រែទៅជាល្អវិញ? ទឹកភ្នែកកូនប្រុសស្រក់ចុះមកដោយក្តីឈឺចាប់សឹងតែហារស្តីមិនបានព្រោះតែខួរក្បាលបានរំលឹកទៅដល់អតីតកាលដែលអាក្រក់ រូបភាពដែលធ្វេីដាក់ក្មេងប្រុសម្នាក់ដែលបរិសុទ្ធ សាងជាកំហុសនាពេលបច្ចុប្បន្នដែលមិនទាន់ដឹងនោះទេថាអាចលុបលាងវាបានឬអត់បេីស្នាមរបួសនៅតែជាប់នឹងបេះដូងមិនងាយនឹងរលុបបែបនេះ!!!
"ហឹម....កូន..កូនជួយកូនខ្ញុំផង ជុងជួយកូនយេីងផង" សម្លេងស្រែកយំក៏បន្លឺឡេីងពីមាត់អ្នកដែលគេងលេីគ្រែសាងជាភាពភ្ញាក់ផ្អេីលដល់អ្នកដែលកំពុងយំខ្សឹបខ្សួល
"ថេយ៍.."
"ជុង...កូន កូនយេីងយ៉ាងម៉េចហេីយគេមិនអីទេមែនទេ" គ្រាន់តែបេីកភ្នែកឡេីងរាងតូចក៏ស្ទុះក្រោកអង្គុយមិនខ្វល់ពីរាងកាយដែលកំពុងមានរបួសឡេីយ ដៃក៏លេីកទៅស្ទាបពោះខ្លួនចោទជាសំណួរទៅអ្នកដែលអង្គុយជិត
"ថេយ៍..ថេយ៍..ស្ងប់អារម្មណ៍សិនទៅ" ជុងហ្គុកក្រសោបស្មាររាងតូចទាំងសងបំណងឲ្យគេនៅស្ងៀមខ្លាចឈឺមុខរបួស តែក្នុងចិត្តមិនដឹងថាត្រូវរកចម្លេីយអ្វីសម្រាប់តបទៅវិញនោះទេ
"ខ្ញុំសួរថាកូនខ្ញុំយ៉ាងម៉េចហេីយ!??"
"ថេយ៍..ស្តាប់បងណា ប..បងសុំទោសដែលការពារអូននិងកូនមិនបាន ក..កូនគេទៅបានសុខហេីយ" ជុងហ្គុកពោលទាំងអួលដេីមករ ចំណែកអ្នកដែលបានលឺវិញក៏គាំងធ្វេីអ្វីមិនត្រូវទឹកភ្នែកក៏ស្រក់មកបណ្តេញគ្នាដូចទឹកភ្លៀង
"មិនពិត..មិនពិត..អ្ហាយ..មិនពិតទេកូនខ្ញុំមិនបានកេីតអីទេ លោកកុហក ហ្ហឹក..កូនខ្ញុំៗនៅក្នុងពោះខ្ញុំ អ្ហាយ ហ្ហឹកៗៗ" ថេហ្យុងក្រវីក្បាលស្រែកត្រហោរយំ ញីសក់ក្បាលខ្លួនខ្ទេចខ្ទីអស់ដូចមនុស្សសតិមិនគ្រប់ ជុងហ្គុកឃេីញបែបនេះក៏កាន់តែខ្លោចចិត្តគេមិនចង់ទាន់ប្រាប់រឿងនេះទៅថេយ៍ឡេីយតែកាលៈទេសៈបង្ខំហេីយ

YOU ARE READING
???????????????????????? (Slow Uplode)
Romance???????????????????????????????????????????????????? ????????????????????????????????Jeon Jungkook????????????? ???????????????????????????????????Jeon Jungkook????????????Kim Taehyung??????????????????????????????????? "??????????????????Kim Taehy...