ងឺត.....
សម្លេងហ្វ្រាំងឡានបញ្ឃប់នៅចំពីមុខភូមិគ្រឹះនាយសង្ហារចុះមកដោយមានជំនិតជាអ្នកបេីកទ្វារឲ្យ ចំណែកឯអ្នកដែលនៅក្នុងផ្ទះឯណេះវិញក៏ស្ទុះស្ទារត់មកទទួលផងដែរ។ ម៉ូរីដែលកំពុងតែអង្គុយគងទាក់ខ្លាមេីលទូរទស្សន៍នោះក៏ប្រញាប់ដេីរចេញមកទទួលនាយដោយញញឹមពព្រាយប្រៀបដូចជាភរិយាដែលកំពុងចាំទទួលប្តី ទាំងដែលភរិយាស្របច្បាប់របស់នាយក៏ដេីរចេញមកដូចគ្នា នាយតូចបោះជំហានយឺតៗព្រោះជេីងនៅឈឺក្នុងបំណងមកទទួលស្វាមីដូចរាល់ដងតែត្រូវម៉ូរីរត់កាត់មុខបំបុកស្មារឲ្យគេដួលទេីបនាងញញឹមចុងមាត់ដេីរចេញទៅរកជុងហ្គុកបាត់។
"បងសម្លាញ់!!! ធ្វេីការហត់ទេ? ជុប" ម៉ូរីរត់ទៅអោបនាយជាប់ជំទេីតជេីងថេីបថ្ពាល់នាយបន្តិច។
"សឺត...គ្រាន់តែឃេីញមុខអូនក៏បាត់ហត់ហេីយ ជេីងអូនយ៉ាងម៉េចហេីយ?" នាយអោនថេីបថ្ពាល់នាងសួរទៅដោយក្តីបារម្មណ៍ទាំងមិនខ្វល់ពីវត្តមានប្រពន្ធខ្លួននៅជិតនោះឡេីយ។ ថេហ្យុងអាក់អន់ស្រពោនចិត្តដេីរតិចៗទៅជិតនាយឈោងដៃយកកាបូបយួរដៃនាយមកកាន់។
"ម៉ោះអូនយកទៅទុកឲ្យ"រាងតូចនិយាយតិចៗទៅកាន់នាយឈោងយកកាបូបពីជុងហ្គុក នាយមិនមាត់គ្រាន់តែមេីលមុខគេបន្តិចហេីយហុចកាបូបឲ្យ។
"គឺ...អឺ..វានៅឈឺតែមិនអីទេអូនទ្រាំបាន"ម៉ូរីញញឹមមិនសូវសមព្រោះតែអំបាញ់មិញភ្លេចខ្លួនដេីរមករុយភ្លេចថាជេីងធ្វេីឈឺ។
"មិនអីល្អតោះចូលទៅក្នុង អឹប" និយាយចប់នាយក៏លេីកាយស្រាលរបស់នាងបីចូលទៅក្នុងផ្ទះមិនចេះខ្មាស់ភ្នែកអ្នកដទៃ យ៉ុងវ៉ុនដែលឈរមេីលចៅហ្វាយខ្លួនជាយូរបានត្រឹមក្រវីក្បាលហួសចិត្តនឹងនាយជាខ្លាំង។
គ្រាន់តែចូលមកដល់ក្នុងផ្ទះភ្លាមសម្លេងស្រែកក៏បន្លឺឡេីងទេីបនាយប្រញាប់ដេីរទៅមេីល។
"អ្នកប្រុស!!!! អ្នកប្រុសដឹងខ្លួនឡេីង" ម៉ែដោះត្រកងរាងកាយដែលសន្លប់ឈឹងមុខមាត់ស្លេកស្លាំងទះថ្ពាល់តិចៗ។
"នេះមានរឿងអី??ថេយ៍កេីតអី?" ជុងហ្គុកដែលបីម៉ូរីមកដល់សួរទៅម៉ែដោះ នាយដាក់ម៉ូរីចុះរត់ទៅមេីលថេហ្យុងធ្វេីឲ្យម៉ូរីក្តាប់ដៃខឹងជាខ្លាំង។

YOU ARE READING
???????????????????????? (Slow Uplode)
Romance???????????????????????????????????????????????????? ????????????????????????????????Jeon Jungkook????????????? ???????????????????????????????????Jeon Jungkook????????????Kim Taehyung??????????????????????????????????? "??????????????????Kim Taehy...