ងឺត...
សម្លេងហ្រ្វាំងឡានបញ្ឈប់សឹងតែផ្អេីលអស់មនុស្សលោក នាយសង្ហារចុះពីលេីឡានដោយទឹកមុខកំណាចសម្តៅចូលទៅភូមិគ្រឹះយ៉ាងលឿន"អាក្មេងនោះនៅឯណា" សម្លេងដូចរាជសីកែវភ្នែកក្រហមតែតស្រែកសឹងបែកភូមិគ្រឹះអ្នកបម្រេីនិងម៉ែដោះម្នាក់ៗភ័យឡេីងស្លេកមុខទៅហេីយ
"គឺ..អ្នកប្រុសមិនទាន់មកដល់ទេ" ម៉ែដោះអោនមុខចុះសម្លេងញ័ៗព្រោះតែភ័យតាំងពីមកនៅទីនេះមិនដែលឃេីញរាងក្រាស់ខឹងដល់ថ្នាក់នេះទេ នេះមានរឿងអីបានជានាយខឹងខ្លាំងបែបនេះ
"ពេលវាមកដល់ឲ្យឡេីងទៅរកយេីងនៅក្នុងបន្ទប់ភ្លាម" និយាយចប់នាយដេីរតាំងៗទៅខាងលេី ម៉ែដោះនិងអ្នកបម្រេីម្នាក់ៗរឹតទ្រូងស្ទេីរតែស្ទះហេីយ មកដល់ស្រែកសម្លុតយកគ្នាបែបនេះមិនភ័យទេីបចម្លែកសឹងតែរាគរោមដាក់ខោទៅហេីយ
មូលហេតុដែលជុងហ្គុកមមកដល់ផ្ទះបានមុនព្រោះតែក្រុមហ៊ុនមិនសូវឆ្ងាយហេីយនាយបេីកលឿនសឹងតែហោះទៅហេីយ ចំណែកថេហ្យុងមិនទាន់មកដល់ក៏ព្រោះផ្សារនៅឆ្ងាយពីភូមិគ្រឹះហេីយយ៉ុនវ៉ូក៏បេីកធម្មតាៗ
មួុសន្ទុះក្រោយមករាងតូចក៏មកដល់ដែរ..
"អរគុណលោកហេីយ" ថេហ្យុងនិយាយដោយញញឹមទៅកាន់នាយ ពេលនេះពួកគេមកដល់មុខផ្ទះហេីយ
"មិនអីទេ" នាយតបទៅវិញដោយស្រទន់ ចំណេកថេយ៍ក៏ចាប់ដោះខ្សែក្រវ៉ាត់តែវាតឹងដល់ថ្នាក់ដោះមិនចេញ
"ម៉ោះ ខ្ញុំជួយ" នាយសង្ហារខិតមុខទៅជិតរាងតូចដៃលូកដោះខ្សែរក្រវ៉ាត់ធ្វេីឲ្យមុខអ្នកទាំង2ស្ទេីរតែប៉ះគ្នាទៅហេីយ តែគេមិនដឹងឡេីយថាមានខ្សែរភ្នែកកំណាចមួុយគូរសម្លឹងមកសឹងតែស្លរឈាមហេីយ
"អរគុណហេីយ"
"បាទ"
"អញ្ចឹងខ្ញុំលាសិនហេីយលោក អរគុណម្តងទៀតបេីកបរប្រយ័ត្នប្រយែងផង"
"បាទ"និយាយចប់រាងតូចក៏ចុះពីលេីឡានកាន់ឥវ៉ាន់ចូលទៅភូមិគ្រឹះបាត់ទុកឲ្យអ្នកកម្លោះខាងនេះញញឹមមេីលដំណេីរគេតែម្នាក់ឯង
"ហេីុយ..អាវ៉ូគេមានប្តីហេីយ ឈប់គិតទៅ" យ៉ុនវ៉ូទះមុខខ្លួនឯងតិចៗឲ្យស្វាង ត្រូវហេីយថេយ៍មានប្តីហេីយកុំគិតផ្តេសផ្តាសប្រយ័ត្នបែកក្បាល តែធ្វេីមិនបានទេរបស់តែទុកប្រហែសគេយកហេីយកុំខឹងគេឲ្យសោះ

YOU ARE READING
???????????????????????? (Slow Uplode)
Romance???????????????????????????????????????????????????? ????????????????????????????????Jeon Jungkook????????????? ???????????????????????????????????Jeon Jungkook????????????Kim Taehyung??????????????????????????????????? "??????????????????Kim Taehy...