ចូលមកដល់ក្នុងបន្ទប់ភ្លាមនាយក្រាស់ក៏ដេីរចូលទៅក្នុងបន្ទប់ភ្លាមដោយមិននិយាយស្តីអ្វីឡេីយ ឯនាយតូចក៏មិនហ៊ាសួរនាំឡេីយ។
ប្រហែលជា30នាទីក្រោយរាងក្រាស់ក៏ចេញមកវិញជាមួយសម្លៀកបំពាក់1ឈុតដែលមិនមែនជាឈុតគេងនោះឡេីយ។ នេះនាយចង់ទៅណាទាំងកណ្តាលយប់បែបនេះ?
"ជុង បងទៅណា" ដោយអត់ឆ្ងល់មិនបានរាងតូចក៏ហារស្តីសួរទៅកាន់ប្តីខ្លួន។
"ទៅណាជារឿងរបស់យេីង ទោះជាយេីងរៀបការជាមួយឯងមែនតែឯងក៏គ្មានសិទ្ធមកចេះដឹងរឿងយេីងដែរ"
"អូនគ្រាន់...." រាងតូចមិនទាន់បញ្ចប់ប្រយោគផងនាយក្រាស់ក៏និយាយកាត់។
"ចាំទុកក្នុងខួរឯងទៅKim Taehyung ថាយេីងមិនមែនខ្ទេីយ ហេីយយេីងក៏គ្មានថ្ងៃស្រលាញ់ឯងជាដាច់ខាត" រាងក្រាស់ស្រែកសម្លុតខ្លាំងឯដៃក៏ទៅចាប់ច្របាច់មាត់រាងតូចស្ទេីតែបាក់ថ្គាមទៅហេីយ។
"ជុង ហឹក...អូនឈឺ" រាងតូចប្រឹងចាប់ដៃនាយដេីម្បីឲ្យនាយប្រលែងដៃវិញទាំងទឹកភ្នែក។
ក្រោយមកនាយក្រាស់ក៏ប្រលែងដៃដោយក្រវាស់ដៃមួយទំហឹងនាយតូចស្ទេីរតែផ្ងាកក្រោយទៅហេីយ។"អ៎៎រ....ហេីយមួយទៀតឯងត្រូវដេកលេីឥដ្ធនេះហេីយមិនត្រូវឡេីងដេកលេីគ្រែយេីងដាច់ខាតហេីយសាឡុងក៏មិនឲ្យដេកដែរ យេីងមិនចង់ជាប់ក្លិនគំរករបស់ឯង ហេីយបេីហ៊ានតែប្រាប់អ្នកម៉ាក់ឯងនឹងដឹងគ្នាជាមួយយេីងមិនខាន" បញ្ចប់ប្រយោគនាយក្រាស់ក៏ដេីរចេញទៅបាត់ទុកឲ្យនាយតូចត្រូវអង្គុយត្រហូរយំតែម្នាក់ៗគួរឲ្យអាណិត។
"ហឹកហឹក...ជុងមិចក៏បងធ្វេីបែបនេះ" នាយតូចស្រែកយំលឺៗនៅលេីឥដ្ធតែម្នាក់ឯងរហូតដល់អស់កម្លាំងទន់ខ្លួនហេីយក៏គេងលក់លេីឥដ្ធតែម្តង។
ងាកមកមេីលរាងក្រាស់វិញការពិតនាយកំពុងតែទៅរកសង្សារសំណព្វចិត្តទៅវិញទេ។ ថ្ងៃនេះជាថ្ងៃនាយរៀបការរបស់នាយតែនាយបែរជាមករកមនុស្សស្រីក្រៅផ្ទះទៅវិញ។
ក្រាក.....
"បងសម្លាញ់" រាងក្រមុំគ្រងនៅឈុតគេងស្តេីងពណ៍ក្រហមបញ្ចេញដេីមទ្រូវ សំពត់ខ្លីសឹងតែចេញខោត្រនាប់ទៅហេីយហារស្តីដោយសម្លេងសិុចសីុទៅកាន់រាងក្រាស់Jungkook។
"អូនសម្លាញ់...សឺត" នាយដេីរទៅអោបចង្កេះនាងហេីយក៏សេីបថ្ពាល់នាង1ខ្សឺត។
"ថ្ងៃនេះបងរៀបការមិចក៏មករកអូនទៅវិញ" នាងនិយាយដោយដៃទាំងសងខាងស្រាក់កនាយជាប់ហេីយចាប់ផ្តេីមបញ្ចេញទឹកមុខកម្សត់ឡេីងមក។
"បងប្រាប់អូនហេីយថាបងមិនបានស្រលាញ់វាទេ កុំទៅខ្វល់អីយប់នេះពួកផ្សំដំណេកជាមួយគ្នាទៅ"
"អូននឹងបម្រេីបងឲ្យបានគប់ចិត្តនៅយប់នេះ" ថារួចនាងក៏បង្វែររាងក្រាស់ហេីយរុញទៅលេីគ្រែទេីបនាងវាពីលេីនាយដោយកាយវិការសិចសីិុក្រោយមកអ្នកទាំង2ក៏ចាប់ផ្តេីមបង្កាត់ភ្លេីងស្នេហ៍ជាមួយគ្នាដោយមិនខ្វល់ពីរាងតូចដែលនៅតែម្នាក់ឯងនោះឡេីយ។គិតមេីលទៅខ្លួនទេីបតែរៀបការល្ងាចមិញសោះតែពេលយប់ផ្សំដំណេកបែរជាដេីរចោលប្រពន្ធមករកស្រីខាងក្រៅទៅវិញ!? ហឹម......នេះទេីបតែចាប់ផ្តេីមជីវិតជាប្តីប្រពន្ធទេប៉ុណ្ណឹងបាត់ទៅហេីយចុះទម្រាំថ្ងៃខាងមុខទៀតនោះ?????!!
TO BE CONTINUED............
04/06/21

YOU ARE READING
???????????????????????? (Slow Uplode)
Romance???????????????????????????????????????????????????? ????????????????????????????????Jeon Jungkook????????????? ???????????????????????????????????Jeon Jungkook????????????Kim Taehyung??????????????????????????????????? "??????????????????Kim Taehy...