JK Group.... (ខ្ញុំភ្លេចឈ្មោះក្រុមហ៊ុនជុងហ្គុកហេីយមិនដឹងថាឈ្មោះអញ្ចឹងឬក៏មិនមែនទេ🙏😂)
នៅក្នុងបន្ទប់ធ្វេីការដ៏ធំមានសម្ភារះទំនេីបៗទាន់សម័យរបស់លោកអគ្គនាយកស្រាក្រហមដ៏ធំសម្បេីមរបស់ប្រទេសកូរ៉េខាងត្បូងយេីងក៏ឃេីញនូវនាយសង្ហារកំពុងឈ្ងោកមុខមេីលឯកសារមិនដាក់ភ្នែកសោះ ព្រោះតែភាពម៉ត់ចត់មឹុងមាត់បែបនេះហេីយទេីបនាយអាចកាន់កាប់ក្រុមហ៊ុនទាំងវ័យក្មេង។ តែបេីសួរថាមានគូរប្រជែងទេក៏មានច្រេីនដែរតែពួកគេក៏អាចបំបាក់នាយបានឡេីយ!!!
ក្រាក......
"បងសម្លាញ់" គ្រាន់តែកឺសម្លេងនេះក៏ដឹងហេីយថាជាអ្នកណាហេីយ គឺសង្សារបណ្តូលចិត្តលោកចន ជុងហ្គុក នោះអីនាងចេញចូលក្រុមហ៊ុននេះដូចផ្ទះទៅហេីយក៏គ្មានអ្នកណាហ៊នថាអ្វីឡេីយ ព្រោះនាយក្រាស់ស្រលាញ់នាងប៉ុណ្ណាគ្រប់គ្នាក៏ដឹង។
"ម៉ូរី...." នាយងេីបមុខពីការងារមេីលមកនាងក្រមុំ
"នឹកណាស់ សឺុត" នាងឡេីងមកអង្គុយលេីភ្លៅនាយក្រាស់ស្រាក់.ក.នាយថេីបថ្ពាល់1ខ្សឺតថែមទៀត (និយាយមែនមីមួយហ្នឹងមុខក្រាស់ណាស់ចាំមេីលសងសឹកឲ្យសមចិត្តវិញម្តង ចាំបន្តិទៅអ្នកអាន)
"អូនសម្លាញ់មានការអីមែនទេ បានជាមករកបងទាំងព្រឹកបែបនេះ" សម្លេងនិយាយផ្អែមល្ហែមដែលខុសពីការនិយាយស្តីជាមួយប្រពន្ធសួរទៅនាងដែលអង្គុយលេីភ្លៅ ព្រោះថារាល់ដងនាងមកតែពេលថ្ងៃត្រង់ដេីម្បីទៅញាំុបាយជាមួយគ្នាប៉ុណ្ណោះនេះទេីបតែថ្ងៃនេះម៉ោង9សោះនាងក៏មកដល់
"ជុងហា៎៎...គឺថា..." នាងហាស្តីហាក់ស្ទាក់ស្ទេីធ្វេីឲ្យនាយដែលកំពុងស្តាប់តឹងទ្រូងជំនួស
"អូនសម្លាញ់ មានអីនិយាយមកកុំខ្លាចអីអូនចង់បានអីបងអាចឲ្យអូនទាំងអស់"
"គឺថាអូនចង់សុំទៅស្នាក់នៅផ្ទះបងមួយរយៈបានទេ ព្រោះថាអូននៅខនដូរម្នាក់មានអារម្មណ៍ថាខ្លាចមិនដឹងយ៉ាងម៉េចទេថ្មីៗនេះ"
"ប្រាកដជាបាន នៅរហូតក៏មិនអីដែរព្រោះមុននឹងក្រោយអូនក៏គង់ក្លាយជាលោកស្រីផ្ទះនោះដដែលហ្នឹង" រាងសង្ហារយល់ព្រមដោយមិនស្ទាក់ស្ទេីនាយមានតែរំភេីបដែលសង្សារខ្លួននៅជិត តែនាយមិនខ្លាចម្តាយនាយដឹងទេឬ? ក៏អត់ហ្នឹងហេីយយ៉ាងណាគេក៏ព្រមរៀបការជាមួយថេហ្យុងហេីយបែបនេះគាត់ក៏គ្មានសិទ្ធមកហាមឃាត់នាយរឿងផ្សេងទៀតដែរ

YOU ARE READING
???????????????????????? (Slow Uplode)
Romance???????????????????????????????????????????????????? ????????????????????????????????Jeon Jungkook????????????? ???????????????????????????????????Jeon Jungkook????????????Kim Taehyung??????????????????????????????????? "??????????????????Kim Taehy...