ថ្ងៃនេះជាថ្ងៃចុងសប្តាហ៍រាងក្រាស់មិនបានទៅធ្វេីការនោះទេតែនាយបម្រុងនឹងចេញទៅក្រៅដេីម្បីទៅជួបសង្សារសំណព្វចិត្តតែត្រូវឈប់ក្រោយអ្នកម្តាយហៅ។
"ជុងថ្ងៃនេះកូនត្រូវនាំក្មួុយថេហ៍ទៅទិញចិញ្ចៀន"
"ចុះអ្នកម៉ាក់មិនរៀបចំខ្លួនឯងទៅ"
"កូននិងថេហ្យុងរេីសខ្លួនឯងទៅទេីបត្រូវចិត្តណាមួយកូនត្រូវចំណាយពេលជាមួយថេហ្យុងឲ្យច្រេីនទៅងាយនឹងយល់ចិត្តគ្នា ព្រោះពួកកូនជិតរៀបការហេីយ"
"តែ...." នាយប្រុងនឹងនិយាយតែម្តាយកាត់ទាន់
"គ្មានតែស្ករអីទេ ឆាប់ទៅម៉ាក់ប្រាប់ថេហ្យុងរួចហេីយ"
"ហេីុយ....ធុញណាស់" បញ្ចប់ប្រយោគនាយសម្តៅទៅឡានហេីយបេីកចេញទៅភូមិគ្រឹះKim បាត់។
ងឺត......
ឡានសេរីទំនេីបឈប់នៅពីមុខភូមិគ្រឹះKim បង្ហាញនូវអ្នកកម្លោះJungkookចុះមកពីឡានសម្តៅទៅខាងក្នុង។"ជម្រាបសួរអ្នកមីង"
"ចា៎៎ ក្មួយជុងមករកកូនថេហ៍ហេស?"
"បាទ"
"មកអង្គុយសិនមកថេហ៍ចុះមកឥឡូវហេីយ"
មួយសន្ទុះក្រោយមករាងតូចក៏ចុះមកជាមួយអាវដៃវែង
ពណ៍ក្រហមសម្លុះមួយចំហៀងជាមួយខោខ្មៅរឹប និងស្បែកជេីងក្រហមឆ្នូតសរ ហេីយសក់ក៏ពុះកណ្ដាលសមឥតខ្ចោះ ធ្វេីឲ្យរាងក្រាស់ភ្លឹកនឹងសម្រស់នាយតូច តែក៏ប្រញ៉ាប់ប្រមូលស្មារតីមកវិញ។"ម៉ាក់ បងជុង" សម្លេងតូចច្រមិចបន្លឺឡេីង ហេីយម្ចាស់សម្លេងក៏ដេីរសម្តៅទៅសាឡុងដែលមានអ្នកម្តាយនិងគូរដណ្តឹងអង្គុយចាំ។
"ក្មួយជុងមករកកូន"
"បាទកូនដឹងហេីយអុំស្រីcall មកប្រាប់រួចហេីយ"
"អញ្ចឹងយេីងទៅៗ" រាងក្រាស់ក្រោកឈរនិយាយឡេីង
"មែនហេីយឆាប់ទៅៗកូន"
"បាទម៉ាក់កូនទៅហេីយ"
"លាហេីយអ្នកមីង"
មនុស្សចំណាស់ញញឹមងក់ក្បាលបន្តិចក្រោយមកTaehyung និងJungkookក៏ដេីរចេញទៅសម្តៅទៅឡានដែលមានមនុស្សជំនិតចាំបេីកទ្វារស្រាប់។

YOU ARE READING
???????????????????????? (Slow Uplode)
Romance???????????????????????????????????????????????????? ????????????????????????????????Jeon Jungkook????????????? ???????????????????????????????????Jeon Jungkook????????????Kim Taehyung??????????????????????????????????? "??????????????????Kim Taehy...