"តែកូនមិនមែនហ្គេយ៍កូនមិនរៀបការជាមួយប្រុសដូចគ្នាទេ នេះម៉ាក់មិនខ្មាស់គេទេហេស ដែលឲ្យកូនរៀបការជាមួយមនុស្សប្រុស"
"ជុងកូន សម័យនេះហេីយកូននៅគិតច្រេីនធ្វេីគេគ្រប់គ្នាបេីកចិត្តទូលាយហេីយ នេះមិនមែនជំនាន់60ទេកូន 2021ហេីយណា ហេីយក្មួយថេហ៍នេះណាស្អាតខ្លាំងណាស់ទោះជាប្រុសក៏ដោយថែមទាំងសុភាពរាបសារចេះគោរពចាស់ទុំចំណែកការងារផ្ទះស្រីខ្លះប្រៀបមិនបានផង"
"តែកូនមិនស្រលាញ់គេកូនមានសង្សារហេីយណាម៉ាក់គឺMori អ្នកម៉ាក់ក៏ស្គាល់នាងរួចហេីយ"
"តែប៉ាម៉ាក់មិនបានពេញចិត្តនាងទេ"
"តែកូនពេញចិត្ត"
"ធ្វេីតាមម៉ាក់ទៅកូនចាត់ទុកថាម៉ាក់អង្វរចុះ អញ្ចឹងបែបនេះទៅចុះកូនត្រូវរៀបការជាមួយក្មួយថេហ៍រយៈពេល1ឆ្នាំបេីកូននៅតែមិនស្រលាញក្មួយថេហ៍ទៀត1ឆ្នាំក្រោយពួកកូនលែងលះចុះ ហេីយកូនចង់ស្រលាញ់អ្នកណាទៀតក៏ប៉ាម៉ាក់មិនហាមទៀតដែរ"
"យ៉ាងមិចប៉ុណ្ណឹងព្រមឬអត់? ហេីយ1ទៀតឯងក៏ត្រូវបែកពីនាងម៉ូរីសង្សារឯងនោះដែរ" លោកjeon ដែលស្ងាត់ជាយូរក៏និយាយឡេីង។
"តែខ្ញុំ...."នាយមប្រុងនឹងប្រកែកហេីយតែត្រូវម៉ាក់របស់នាយនិយាយកាត់។
"តែ1ឆ្នាំប៉ុណ្ណោះបេីកូនមិនស្រលាញ់ថេហ្យុងកូនទៅរកនាងវិញចុះ"
"បានយល់ដល់អ្នកម៉ាក់ខ្ញុំព្រមទៅចុះ"
"ល្អ ស្អែកមេត្តារៀបឫកឲ្យល្អបន្តិចទៅព្រោះយេីងត្រូវទៅផ្ទះត្រកូលKim"
"បេីអស់អីហេីយខ្ញុំទៅលេីហេីយ" និយាយរួចនាយក៏ឡេីងទៅបន្ទប់បាត់ទុកមនុស្សចាស់ទាំង2ក្រវីក្បាលនឹងចរិតនាយ។
___ភូមិគ្រឹះKim___
ដំណេីរខ្លីៗដែលកំពុងឈានដោយជេីងយ៉ាងស្រលូនដូចមនុស្សស្រីកំពុងចុះមួយៗពីលេីកាំជណ្តេីរសម្តៅចុះមក។ ម្ចាស់ជេីងស្រឡូននេះគឺជាKim Taehyung ដែលជាកូនប្រុសតែម្នាក់គត់របស់លោកKim Yusan និងលោកស្រី Kim Sara។ក្មេងប្រុសម្នាក់គឺស្រស់ស្អាតខ្លាំងណាស់មនុស្សស្រីសឹងតែប្រៀបមិនបាននឹងគេផង គេស្អាតទាំងរូបរាងស្អាតទាំងចរិកចរិយាគ្មានទាស់តែម្តង។
"ថេយ៍ មកញាំុបាយកូន" លោកស្រីKim ប្រញាប់ហៅកូនក្រោយឃេីញនាយតូចចុះមក។
"បាទម៉ាក់"
"មោះអង្គុយមកកូន"
"បាទ"
"ថេយ៍ហា៎៎..."
"បាទម៉ាក់"
"ថេយ៍កូនចាំក្មួយជុងហ្គុកបានទេ"
"បងជុងមែនទេ...អ៎៎រកូនចាំគាត់បានបាទ"
"ហីយ៉ាល្អហេីយ ប៉ាម៉ាក់មានរឿងចង់ប្រាប់កូន"
"បាទម៉ាក់និយាយមកចុះ"
"គឺកូននិងជុងហ្គុកជាគូរដណ្តឹងនឹងគ្នាតាំងពីតូចៗដោយប៉ាម៉ាក់បានផ្សំផ្គុំឲ្យកូនតាមសន្យារចាស់ៗហេីយឥឡូវនេះវាដល់ពេលដែលត្រូវឲ្យពួកកូនរៀបការហេីយ តេីកូនព្រមទេ" ម៉ាក់ថេហ្យុងនិយាយទាំងអង្អែលក្បាលកូនប្រុសតិចៗឯលោកKim ក៏អង្គុយមេីលម្តាយកូន2នាក់នេះនិយាយគ្នា។
"បេីសិនជាបំណងរបស់អ្នកទាំងពីគឺកូនព្រមតាមគ្រប់យ៉ាងបាទ"
"កូនសម្លាញ់ម៉ាក់"
"ហេីយក៏ជាកូនសម្លាញ់ប៉ាដូចគ្នា"
"ហិហិប៉ាម៉ាក់ កូនស្រលាញ់អ្នកទាំង2ខ្លាំងណាស់"សម្លេងសេីចក្អាងក្អាយជាមួយនឹងការបរិភោគអារហារយ៉ាងមានសុភមង្គលកំពុងកេីតមាន តែមិនដឹងថាជិីវិតរបស់នាយតូចពេលរៀបការតូចនឹងអាចសេីចសប្បាយដូចពេលនេះឬអត់ទេ.......
TO BE CONTINUED..........
24/05/21

YOU ARE READING
???????????????????????? (Slow Uplode)
Romance???????????????????????????????????????????????????? ????????????????????????????????Jeon Jungkook????????????? ???????????????????????????????????Jeon Jungkook????????????Kim Taehyung??????????????????????????????????? "??????????????????Kim Taehy...
Episode 1
Start from the beginning