抖阴社区

                                    

"អញ្ជើញចៅហ្វាយនិងអ្នកប្រុសតូច" Hyungwonបេីកទ្វារហេីយនិយាយទាំងញញឹមតិចៗ។

"អគុណបងប្រុស" ថេហ្យុងជាមនុស្សរួសរាយស្រាប់ក៏ញញឹមនិងអគុណទៅនាយដែលបានបេីកទ្វារឡានឲ្យ ធ្វេីឲ្យនាយក្រាស់មុខក្រញូវឡេីងមកមិនមានមូលហេតុ។

___ផ្សារទំនេីប__

ក្រោយពីមកដល់ផ្សារភ្លាមអ្នកកម្លោះជុងហ្គុកដេីរចេញទៅតែម្តងដោយគ្មាននិយាយស្តីអ្វីសោះហេីយមុខស្មេីរធេងរហូតទាំងពីក្នុងឡានមកម្ល៉េះ រាងតូចវិញក៏មិនហ៊ាននិយាយស្តីសួរនាំអ្វីដែរ។

"សួស្តីចា៎៎ ត្រូវកាអ្វីដែរ" បុគ្គលិកហាងលក់គ្រឿងអលង្ការនិយាយគួរសមទៅកាន់ភ្ញៀវទាំង2។

"បាទសួស្តី" ដោយសារឃេីញរាងក្រាស់មិនមាត់នាយតូចក៏និយាយជំនួស។

"យេីងត្រូវការជញ្ចៀនរៀបការ" នាយនិយាយដោយឈរជ្រែងហោប៉ៅ។

"ត្រូវការម៉ូតបែបណាដែរចា៎៎ នេះវាមានច្រេីនម៉ូតណាស់" បុគ្គលិកនោះក៏បង្ហាញជញ្ចៀនជាច្រេីនម៉ូតដែលនៅក្នុងទូរ។

"ឯងរេីសទៅ ឲ្យលឿនៗទៅ" រាងក្រាស់មិនបានរេីសបែរមកបញ្ជារឲ្យរាងតូចរេីសដោយខ្លួនឯងថែមទាំងសម្លុតរាងតូចទៀតផង។

ក្រោយមករាងតូចក៏មេីលជញ្ចៀននោះមួយៗរហូតដល់ឃេីញចិញ្ចៀន1គូរដែលមានត្បូងនៅពីលេី1គ្រាប់មេីលទៅសាមញ្ញតែវាស្អាតណាស់។

"ជុង មួយនេះយ៉ាងមិចដែរ" ក្រោយពីពេញចិត្តរាងតូចក៏លេីកមកបង្ហាញរាងក្រាស់ទាំងញញឹម។

"ស្តាប់មិនបានទេហេស យេីងឲ្យឯងរេីសមិនមែនមកសួរយេីងទេ ទោះឯងរេីសម៉ូតអីយេីងមិនខ្វល់ព្រោះមិនបានចង់ពាក់វាជាមួយឯងទេ" រាងក្រាស់ស្រែកសម្លុតទៅរាងតូចធ្វេីឲ្យនាយភ័យជាខ្លាំងហេីយប្រឹងទប់ទឹកភ្នែកមិនចង់ឲ្យវាហូរមកទេ ឯបុគ្គលិកឯនេះវិញក៏ភ្ញាក់មិនស្ទេីរដែរ។

"ស..សុំទោស" រាងតូចនិយាយទាំងអោនមុខចុះមិនហ៊ានប្រឈមមុខនឹងរាងក្រាស់ឡេីយ ក្រោយមករាងតូចក៏ហុចចិញ្ចៀននោះឲ្យគេខ្ចប់ឲ្យទាំងមុខស្ងួត។

ក្រោយពីចេញពីទិញចិញ្ចៀននាយក្រាស់មិនបាននាំរាងតូចទៅណាបន្តទៀតហេីយគឺជូនទៅផ្ទះវិញនាយមិននិយាយស្តីអីសោះតាំងពីផ្សារមកដល់ផ្ទះ។ ក្រោយមកដល់ផ្ទះនាយតូចនាយក្រាស់ក៏ឲ្យគេបេីកចេញទៅបាត់ដោយមិននិយាយស្តី រាងតូចក៏ដេីរចូលផ្ទះទាំងមុខស្ងួតរហូតដល់បន្ទប់។

ក្រាក.....

"ហឹកហឹក..." គ្រាន់តែមកដលបន្ទប់នាយតូចក៏សម្រូតខ្លួនចុះអោបជង្គង់ហេីយប្រលែងទឹកភ្នែកដែលទប់នោះមកតែម្តង។ នេះទេីបតែចាប់ផ្តេីមខ្លួនត្រូវឈឺចាប់បែបនេះទៅហេីយចុះថ្ងៃមុខតទៅទៀតនឹងត្រូវឈឺបែបណាទៅ???

TO BE CONTINUED.........

30/05/21

???????????????????????? (Slow Uplode)Where stories live. Discover now