"ធ្វេីការ??ពិតមែនហេស៎៎?" លោកស្រីJeonតបទៅវិញដោយការសង្ស័យព្រោះមេីលទៅរាងតូចគឺកំពុងតែកុហក។
"បាទ...គាត់ទៅធ្វេីការបាត់ហេីយ"
"ចំមែនកូននេះ...." លោកស្រីJeon ដោយខ្ជិលសួរដេញដោលក៏លែងសួងបន្តទៀត តែគាត់កំពុងតែបេីកកាបូបដេីម្បីយកអ្វីម៉្យាង។ ក្រោយពីរកឃេីញគាត់ក៏យកចេញមកនោះគឺទូរស័ព្ទ!!!
"អ្នកម៉ាក់ចង់ខលទៅអ្នកណា"
"ជុងហ្គុក" បញ្ជប់ប្រយោគគាត់ក៏ចុចលេខទៅលេខទូរស័ព្ទកូនប្រុសខ្លួន។
___Jungkook's office___
រីង....រីង
រាងក្រាស់ដែលកំពុងអង្គុយសីុញ៉េរឯកសារក្រោយលឺសម្លេងទូរស័ព្ទរោទិ៍ក៏លូកដៃទៅយកទូរស័ព្ទមកទទួល។ ក្រោយឃេីញឈ្មោះដែលsave នោះហេីយនាយមុខក្រញូវភ្លាមព្រោះអ្នកដែលខលមកគឺម៉ាក់នាយ ហេីយកាលដែលគាត់ខលមកនោះគឺប្រាកដជារឿងគេនិងថេហ្យុងហេីយ។"អាឡូ...ម៉ាក់"
[មកផ្ទះវិញឥឡូវនេះ ទឹឺត...] គ្រាន់តែបញ្ចប់ប្រយោគម្តាយនាយក៏បិទភ្លាមបិនបានចាំឲ្យកូនតបបន្តិចសោះ។
"ហេីុយ....ធុញណាស់មិនដឹងអាក្មេងនោះទូលពិតអីខ្លះប្រាប់ម៉ាក់ទេ" នាយរអ៊ូម្នាក់ឯងដោយភាពធុញទ្រាន់ ហេីយក៏សីុញ៉េរឯកសារបង្ហេីយ ក្រោយមកក៏ដេីរចេញពីក្រុមហ៊ុនសម្តៅទៅរកឡានដេីម្បីត្រឡប់ទៅផ្ទះវិញតាមបញ្ជារអ្នកម្តាយ។
ងឺត.....
សម្លេងចាប់ហ្វ្រាំងរបស់ឡានសេរីទំនេីបក៏បានបញ្ឈប់នៅពីមុខភូមគ្រឹះយ៉ាងធំស្កឹមស្កៃ។
"អញ្ជើញចៅហ្វាយ" Hyungwon បេីកទ្វារឲ្យចៅហ្វាយខ្លួនដោយអោនគោរព។ នាយសង្ហារកំពុងតែបោះជំហ៊ានចូលមកក្នុងផ្ទះក៏ឃេីញលោកJeon លោកស្រីJeon និងថេហ្យុងកំពុងតែអង្គុយនៅលេីសាឡុងក្នុងបន្ទប់ទទួលភ្ញៀវ។
"មានការអីលោកប៉ាអ្នកម៉ាក់" រាងក្រាស់ដាក់ខ្លួនអង្គុយភ្លាមក៏សួរភ្លាម។
"ទេីបតែរៀបការម្សិលមិញសោះហេតុអីទៅចោលប្រពន្ធ" លោកស្រីJeon សួរដោយសម្លុតរាងក្រាស់ខ្លាំងៗ លោកJeon កំពុងតែអង្គុយមេីលមក2នាក់ម៉ាក់កូននិយាយគ្នាដោយមិនទាន់និយាយអ្វីឡេីយ ឯរាតូចវិញគិតតែពីអោនមុខចុះមិនហ៊ានមេីលនាយក្រាស់ចំឡេីយ។
"វាទូលពិតអីប្រាប់អ្នកម៉ាក់ខ្លះ" រាងតូចក្រាស់តបទៅវិញទាំងសម្លក់មុខនាយតូច ធ្វេីឲ្យគេកាន់តែលែងហ៊ានងេីបមុខ។
"មិចក៏ហៅប្រពន្ធអាក្រក់បែបនេះ" លោកJeon តបមករាងក្រាស់វិញទាំងមិនពេញចិត្តនេះគេហៅរាងតូច <វា> ពេញៗមាត់តែម្តង។
"ខ្ញុំមិនដែលចាត់ទុកវាជាប្រពន្ធឡេីយ ម៉ាក់ប៉ាទេដែលបង្ខំខ្ញុំ" រាងក្រាស់តបទៅវិញដោយគ្មានការខ្លាចរអាសូម្បីតែបន្តិចសោះ។
"JEON JUNGKOOK" លោកស្រីJeon ហៅឈ្មោះនាយខ្លាំងៗហេីយក៏ងេីបឈរឡេីងបម្រុងនឹងទះកំភ្លៀងនាយតែរាងតូចក៏ចាប់ដៃគាត់ជាប់។
"បានហេីយអ្នកម៉ាក់....ខ្ញុំ...ខ្ញុំមិនបានប្រកាន់គាត់ឡេីយ" រាងតូចអង្អែលដៃគាត់តិចៗក្នុងន័យលួងលោមឲ្យគាត់បន្ធូរអារម្មណ៍។
"ហេីុីយ......ស្អែករៀបចំខ្លួនទៅក្រេបទឹកឃ្មុំ" គាត់អង្គុយចុះហេីយក៏និយាយដោយសម្លឹងមុខរាងក្រាស់ជាប់។
"ខ្ញុំមិនទៅទេ ខ្ញុំត្រូវធ្វេីការ"
"ត្រូវតែទៅយេីងប៉ារៀបចំរួចអស់ហេីយ ហេីយរឿងការងារទុកឲ្យHyungwon ជាអ្នកចាត់ចែង" លោកJeon
"ហេីុយ....ធុញណាស់!!!!ទៅក៏ទៅ!!" ដោយខ្ជិលប្រកែកច្រេីននាយក៏តបព្រមទៅវិញហេីយក៏ដេីរចេញក្រៅវិញបាត់ ធ្វេីឲ្យលោកប្រុសនិងលោកស្រីJeon ក្រវីក្បាលនឹងចរិតនាយជាខ្លាំង។
"មិនអីទេណាថេហ៍ ជុងហ្គុកគេចិត្តរឹងបានតែមួយភ្លែតទេ" លោកស្រីJeon អង្អែលដៃលួងលោមរាងតូច។
"បាទ ខ្ញុំមិនអីទេ"រាងតូចតបទាំងញញឹមតិចៗដាក់មនុស្សចំណាស់បំណងមិនចង់ឲ្យគាត់បារម្មណ៍។
"លោកប៉ាអ្នកម៉ាក់ពិសារបាយនៅទីនេះហេីយខ្ញុំទៅរៀបចំសិន"
"បាទ/ច៎៎ាកូន" រាងតូចក៏ដេីរចូលទៅផ្ទះបាយដេីម្បីរៀបចំអាហារឲ្យពួកគាត់ពិសារ។ មនុស្សចំណាស់ទាំង2មេីលទៅរាងតូចទាំងញញឹម មេីលចុះគេជាមនុស្សទន់ភ្លន់ ឧស្សាហ៍ ស្អាត និងសុភាព គួរឲ្យស្រលាញ់ប៉ុណ្ណឹងហេីយតែកូនរបស់គាត់បែរជាមេីលមិនឃេីញទៅវិញ ពិតជាឆ្កួតមែនJeon Jungkook!!!!!!!
TO BE CONTINUED........
07/06/21

YOU ARE READING
???????????????????????? (Slow Uplode)
Romance???????????????????????????????????????????????????? ????????????????????????????????Jeon Jungkook????????????? ???????????????????????????????????Jeon Jungkook????????????Kim Taehyung??????????????????????????????????? "??????????????????Kim Taehy...
Episode 10
Start from the beginning