និយាយចប់ម៉ូរីក៏យកសោរបន្ទប់ហេីយចាក់ចូលទៅដោយមានបុគ្គលិកយួរវ៉ាលីចូលទៅតាមក្រោយ ឯជុកហ្គុកនាយក៏បេីកទ្វារចូលទៅបន្ទប់ខ្លួននិងថេហ្យុងដែរ។
"អរគុណហេីយលោក ទុកត្រង់នេះចុះចាំខ្ញុំរៀបចំ" ចូលទៅដល់ក្នុងបន្ទប់រាងតូចក៏និយាយទៅកាន់បុគ្គលិកដែលកាន់វ៉ាលីឲ្យខ្លួននិងប្តីដោយញញឹមតិចព្រោះវាជាទម្លាប់របស់ខ្លួនស្រាប់ទៅហេីយ តែវាបានធ្វេីឲ្យអ្នកនៅជិតនោះស្រាប់ក្តៅស្លឹកត្រចៀកភ្លាមៗ!!!
"បាទ" បុគ្គលិកនោះតបទាំងញញឹមក៏ចេញទៅដោយមិនភ្លេចទាញទ្វារបិទឲ្យពួកគេវិញ។
ព្រូស.....
អ៊ួយ......
គ្រាន់តែទ្វារបិទភ្លាមរាងកាយរបស់រាងតូចក៏ត្រូវមនុស្សចាប់ទាញឲ្យខ្លួនដួលអុកគូទទៅខាងយ៉ាងខ្លាំង!!!!!"យ៉ាងម៉េច??គ្រាន់តែមកដល់ភ្លាមចង់ទាក់ប្រុសភ្លាមហេស៎៎??" រាងក្រាស់ស្រែកសម្លុតអ្នកដែលកំពុងតែអង្គុយលេីឥដ្ឋដោយសារខ្លួនទាញអំបាញ់មិញដោយកំហឹងមិនដឹងមូលហេតុ។
"អត់ទេជុង អូ...អូនមិនបានគិតបែបហ្នឹងទេ" រាងតូចឆ្លេីយទៅទាំងអួលដេីមកទឹកភ្នែករលីងរលោងព្រោះតែត្រូវអ្នកដែលជាស្វាមីចោទប្រកាន់ខ្លួនបែបនេះ។ គិតថាគេជាស្អីមិនចេះឈឺទេមែនទេ នៅសុខៗប្តីរបស់ខ្លួនបោះពាក្យសម្តីមកបែបនេះ!!!
"ហឹស....បិុនសម្តែងណាស់ណ៎៎ ជាមួយយេីងក៏ប្រីចរិកមាយា នៅជាមួយប្រុសប្រេីចរិកទាក់ទាញ នេះយេីងនៅនឹងមុខហេីយនៅឈ្លៀតឲ្យភ្នែកប្រុសទៀត មិនដឹងថាមុននឹងបានការជាមួយយេីងធ្លាប់ឆ្លងកាត់ប្រុសប៉ុន្មានអ្នកហេីយនោះទេ" សម្តីមេីលងាយបណ្តាលឲ្យទឹកភ្នែកដែលខំទប់នេះស្រក់ហូរមកដូចបាក់ទំនប់ រាងតូចប្រឹងច្រត់ដៃក្រោកឈរឡេីងដេីម្បីនិយាយជាមួយនាយទាំងយំសស្រាក់។
"មិចក៏បងចោទអូនបែបនេះ ទោះអូនជាប្រុសក៏អូនមានកិត្ដិយសរបស់អូនដែរ ហឹក...." រាងតូចក៏ស្រែកទៅកាន់នាយវិញខ្លាំងៗ ពេលនេះគេឈឺខ្លាំងណាស់ដូចមានគេយកកាំបិតមកដាក់ចំដេីមទ្រូង។ ថ្ងៃដំបូងនៃការរៀបការប្តីដេីរចោល ថ្ងៃដំបូងនៃការមកក្រេបទឹកឃ្មុំប្តីមេីលងាយសព្វបែបយ៉ាង. នេះឬជីវិតដែលរៀបការរួច?
"កុំមកសម្តីខ្លាំងដាក់យេីងឯងគ្មានសិទ្ធ ចាំទុកឲ្យច្បាស់Kim Taehyung ទោះពេលនេះឯងជាប្រពន្ធយេីងឯងគ្មានសិទ្ធតវ៉ាគ្មានសិទ្ធចេះដឹងរឿងរបស់យេីងជាដាច់ខាតហេីយឯងក៏រឹតតែគ្មានសិទ្ធទៅទាក់ប្រុសណាទាំងអស់ត្រូវតែបំពេញតួនាទីជាប្រពន្ធធ្វេីតាមយេីងគ្រប់យ៉ាងព្រះពីពេលនេះទៅយេីងជាអ្នកកំណត់ជីវិតឯង ហេីយស្តាប់ឲ្យច្បាស់ថាយេីង ស្អប់ឯង អាក្មេងខ្ទេីយ!!!!" រាងក្រាស់ស្រែកដាក់រាងតូចខ្លាំងដោយចាប់ច្របាច់ដៃគេស្ទេីរតែបាក់ឆ្អឹងទៅហេីយ ក្រោយនិយាយគេក៏ក្រវាស់រាងតូចរហូតដល់ដួលម្តងទៀតលេីកនេះគឺខ្លាំងជាងមុនទៅទៀតហេីយក៏បេីកទ្វារដេីរចេញទៅបាត់។
ក្រាំង......
សម្លេងបិទទ្វារធ្វេីឲ្យអ្នកដែលដួលនេះភ័យញ័ទទ្រេីត អង្គុយយំដោយលែងខ្វល់ពីអ្វីៗទាំងអស់ព្រោះថាពេលនេះគេឈឺលេីសពីឈឺ មិនមែនឈឺដោយសារដួលតែឈឺចិត្តទៅវិញទេដែលបណ្តាលឲ្យទឹកភ្នែកស្រក់ហូរមិនឈប់!!!!"ហឹក...ហឹក....." សម្លេងស្រែកយំដោយភាពឈឺចាប់ពេញដេីមទ្រូងកំពុងវាយលុកឲ្យទឹកភ្នែកកាន់តែច្រាលឡេីងហូរមិនចេះរីងស្ងួត ភាពឈឺចាប់ដែលអ្នកជាប្តីបានផ្តល់ឲ្យវាធ្វេីឲ្យខ្លួនលែងមានកម្លាំងកាន់តែហត់នេះវាត្រឹមតែជាការចាប់ផ្តេីុមនោះទេ ចុះតទៅទៀតខ្លួននឹងជួបអ្វីទៀត?
កម្លាំងក៏ចេះតែខ្សោយទៅៗព្រោះខ្លួនអត់បាយតាំងពីព្រឹកហេីយត្រូវយំឡេីងខ្សោះខ្លួនធ្វេីឲ្យរាងកាយទ្រាំទ្រពុំបានក៏សន្លប់បាត់ស្មារតីទៅ!!
TO BE CONTINUED........
10/07/21
សុំទោសដែលឲ្យរងចាំយូរណា!!!!! កុំខឹងគេអីណា😖
#Jelly Sweet 😘

YOU ARE READING
???????????????????????? (Slow Uplode)
Romance???????????????????????????????????????????????????? ????????????????????????????????Jeon Jungkook????????????? ???????????????????????????????????Jeon Jungkook????????????Kim Taehyung??????????????????????????????????? "??????????????????Kim Taehy...
Episode 14
Start from the beginning