抖阴社区

                                        

"ត្រូវការកម្មង់អ្វីដែរចា៎៎" staff

"សុំបបរបង្គារមួយចាននិងទឹកក្រូចស្រស់មួយកែវផង" taehyung

"សូមចាំបន្តិច" និយាយចប់បុគ្គលិកនោះក៏ចេញទៅ។ ថេហ្យុងគ្រាន់តែក្រឡេកភ្នែកបន្តិចក៏បានឃេីញនូវស្វាមីរបស់ខ្លួននិងស្រីស្នេហ៍កំពុងតែបរិភោគអាហារយ៉ាងរីករាយជាមួយគ្នាទៅវិញ។ នេះគេមានដែរទុកខ្លួនជាប្រពន្ធទេ? អ៎៎រ...ត្រូវហេីយគឺមិនដែលទេគឺគេមានសង្សាររួចហេីយ កាលដែលរៀបការក៏ព្រោះតែការផ្សំផ្គុំរបស់ចាស់ៗប៉ុណ្ណោះគេមិនបានពេញចិត្តឡេីយ។ ថេហ្យុងប្រឹងធ្វេីធម្មតាទាំងដែលក្នុងចិត្តតែឈឺស្ទេីតែប្រះទៅហេីយ ឯជុងហ្គុកវិញគ្រាន់តែក្រឡេកមកឃេីញរាងតូចនាយក៏ញញឹមចុងមាត់ ហេីយក៏ធ្វេីផ្អែមល្ហែមដេីម្បីបញ្ឈឺរាងតូច ឈប់!!!!!!ហេតុអីចាំបាច់បញ្ឈឺបេីគេមិនបានស្រលាញ់ថេហ្យុងផង???

"ញាំុឲ្យច្រេីនទៅអូនសម្លាញ់" ជុងហ្គុកដួសម្ហូបដាក់ចានសង្សារទាំងញញឹមពព្រាយ ឯថេហ្យុងមិនបានលឺអ្វីដែលពួកគេនិយាយទេគ្រាន់តែបានឃេីញត្រឹមកាយវិការប៉ុណ្ណោះ តែត្រឹមកាយវិការក៏គេឈឺស្ទេីស្លាប់ទម្រាំលឺពាក្យផ្អែមល្ហែមរវាងអ្នកទាំង2គេអាចក្អួតឈាមក៏ថាបាន។

មួយសន្ទុះក្រោយមកអាហារក៏លេីកមកដល់ថេហ្យុងក៏ញាំុទាំងស្ងៀមស្ងាត់ មិនហ៊ានមេីលទៅមនុស្សប្រុសស្រី2នាក់នោះឡេីយ។

"ញាំុហេីយបងនាំអូនទៅលេងនៅផ្សារជិតនេះ ល្អទេ" ជុងហ្គុក

"ល្អៗ បងសម្លាញ់" នាងក្រមុំនិយាយទាំងសប្បាយចិត្តធ្វេីមុខគួរឲ្យស្រលាញ់ដាក់ជុងហ្គុកដេីម្បីយកចិត្តថែម។

ទីបំផុតអាហារពេលព្រឹកក៏រួចរាល់រាងតូចក៏ឡេីងទៅបន្ទប់វិញ គេមិនចង់ទៅណាឡេីយព្រោះពេលនេះរាងកាយគេឈឺពេញអស់ហេីយជាពិសេសចំណុចសំខាន់នៅតែក្រហាយគេប្រឹងដេីរទាំងញ័រជេីងតតាត់។

មកដល់បន្ទប់ភ្លាមរាងតូចក៏រេីរវ៉ាលីដេីម្បីរៀនចំទុកដាក់សម្លៀកបំពាក់ឲ្យរៀបរយ។

ក្រាក..

កំពុងរៀបខោអាវសុខៗទ្វារក៏បេីកហេីយអ្នកដែលចូលមកក៏គ្មានអ្នកណាដែរក្រៅពីប្តីរបស់ខ្លួន។

"បងញាំុអាហាររួចហេីយហេស៎៎?" រាងតូចងាកមកមេីលជុងហ្គុកហេីយក៏សួរនាយទាំងញញឹមតិចៗតែការពិតក្នុងចិត្តគេកំពុងតែស្រែកយំ!!

"រៀបចំឲ្យលឿនៗទៅ" ជំនួសឲ្យការឆ្លេីយរាងក្រាស់ក៏ដាក់ប្រយោគបញ្ជារមកវិញ ធ្វេីឲ្យរាងតូចជ្រួញចិញ្ចេីមឡេីងមកនេះគេប្រញ៉ាប់ទៅណា?

"រៀបហេីយនឹងអាលទៅលេងផ្សារ" ដោយឃេីញទឹកមុខឆ្ងល់របស់ប្រពន្ធនាយក្រាស់និយាយដោយក្រលាប់ភ្នែកចុះឡេីងហេីយដេីរសម្តៅទៅបន្ទប់ទឹកដេីម្បីសម្អាតខ្លួនហាក់មិនខ្វល់ដោយយកសម្លៀកបំពាក់មួយកំផ្លេរទៅផ្លាស់ផងដែរ តែការបបួលនេះវាបានធ្វេីឲ្យរាងតូចសប្បាយចិត្តពេកពន់ គេក៏រៀបខោអាវដោយកាយវិការប្រញ៉ាប់ៗព្រោះសប្បាយចិត្តធ្វេីឲ្យអ្នកជាប្តីមេីលមកទាំងញញឹមមិនដឹងខ្លួន។

មួយសន្ទុះក្រោយមករាងក្រាស់ក៏ចេញវិញដោយស្លៀកពាក់រួចរាល់ នាយពាក់អាវដាក់លេវរូបផ្ការនិងខោជេីងខ្លីសាច់ក្រណាត់ពណ៍សរ ស្របពេលរាងតូចក៏រៀបចំរួចរាល់ផងដែរ។

"រួចហេីយ" គ្រាន់តែទុកដាក់រួចរាល់រាងតូចក៏ងាកមកនិយាយដោយស្នាមញញឹមធ្វេីឲ្យជុងហ្គុកដាក់ភ្លឹកនឹងស្នាមញញឹមដ៏ស្រស់ស្អាតមួយនេះ។ មេីលចុះពេលគេញញឹមស្អាតខ្លាំងណាស់!!!!

"ជុង...ជុងហ្គុក" រាងតូចហៅជុងហ្គុកម្តងជាពីរដងដោយសារឃេីញនាយមិនឆ្លេីយនៅឈរគាំងស្ងៀមសម្លឹងមកខ្លួនចម្លែកៗ។

"ហាស៎៎....?" ជុងហ្គុកភ្ញាក់ស្មារតីមកវិញហេីយប្រឹងសម្រួលអារម្មណ៍ធម្មតាវិញ។ បិះគេចាប់បានទៅហេីយអាហ្គុកអេីយ!!!

"អូនធ្វេីរួចហេីយ"

"អឹម" រាងក្រាស់ក្រហឹមបន្តិចហេីយក៏ដេីរទៅតុសម្អាងដេីម្បីធ្វេីម៉ូតសក់បន្តិច។

"ម៉ោះអូនឲ្យ" រាងតូចដេីរទៅយកក្រាស់មកសិតសក់ឲ្យនាយនិងធ្វេីម៉ូតសក់ឲ្យនាយដោយកាយវិការទន់ភ្លន់ ធ្វេីឲ្យនាយក្រាស់ពេញចិត្តនឹងកាយវិការនេះខ្លាំងណាស់។

"អឹម....រួចហេីយ សង្ហារណាស់" ក្រោយពីធ្វេីរួចនាយតូចក៏មេីលមកនាយដោយញញឹមតិចៗសរសេីរនាយដោយសម្លេងស្រទន់។

"បេីរួចហេីយឆាប់ទៅ"

"បាទ"

TO BE CONTINUED.......

01/08/21

ខ្ញុំសម្រេចចិត្តរួចហេីយថានឹងសរសេររឿងនេះឲ្យចប់ទោះជាយ៉ាងណាក៏ដោយ។ តែការផុសរឿងអាចនឹងមានការយឺតយ៉ាវ សង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់!!!

#Jelly Sweet 😘



???????????????????????? (Slow Uplode)Where stories live. Discover now