"ម៉ោះអង្គុយមក អូនផ្លុំសក់ឲ្យ" រាងតូចក៏ដេីរទៅយកកន្សែងពីដៃរាងក្រាស់ទៅទុករួចយកម៉ាសីនផ្លុំសក់មកហេីយទាញនាយឲ្យអង្គុយលេីកៅអីដេីម្បីឲ្យខ្លួនងាយស្រួលផ្លុំសក់ឲ្យនាយ។
"សក់បងស្អាតណាស់" រាងតូចផ្លុំសក់បណ្តេីរដៃក៏អង្អែលសសៃសក់ទន់ល្មេីយរបស់រាងក្រាស់ថ្មមៗ។
"កុំមកបន្លំលេងក្បាលយេីង ផ្លុំឲ្យលឿនៗទៅយេីងអាលបានទៅធ្វេីការ" សម្តីដ៏គ្មានជាតិចូវរបស់រាងក្រាស់ក៏វាចាចេញមកធកវេីឲ្យរាងតូចអន់ចិត្តមួយរំពេច តែមិនជាថ្វីព្រោះសាុំនឹងវាហេីយ!!!
មួយសន្ទុះក្រោយ.....
"រួចហេីយ ខោអាវបងអូនក៏បានត្រៀមរួចដែរ បងផ្លាស់ហេីយឆាប់ចុះទៅក្រោមដេីម្បីញាំុអាហារពេលព្រឹកផងណា" បញ្ចប់ប្រយោគរាងតូចក៏ចុះទៅបាត់ឯរាងក្រាស់ក៏ដេីរមកយកសម្លៀកបំពាក់ដែលរផបចំទុកស្រេចមកស្លៀកពាក់ហេីយក៏ចុះមកតាមក្រោយ។
"ជុងមកហេីយហេស៎៎ ម៉ោះមកញាំុអាហារពេលព្រឹក" រាងក្រាស់មិនតបក៏ដេីរទៅអង្គុយតាមធម្មតាហេីយក៏ចាប់ផ្តេីមញាុយ៉ាងស្ងៀមស្ងាត់។
ក្រោយពីបញ្ចប់អាហារពេលព្រឹករួចរាងក្រាស់ក៏ដេីរចេញទៅដោយមិនវាចាអ្វីឡេីយរាងតូចជូនដំណេីរប្តីដល់ឡានហេីយក៏បម្រុងនឹងនិយាយខ្លះដែរតែនាយក៏ចូលក្នុងឡានបិទទ្វាយ៉ាងលឿន។
JK Group......
រាងសង្ហារដេីរចូលទៅក្រុមហ៊ុនដោយដំណេីរអង់អាចសមជាអ្នកដឹកនាំសម្តៅទៅបន្ទប់ធ្វេីការផ្ទាល់ខ្លួន។
តុក តុក...
សម្លេងគោះទ្វារបណ្តាលឲ្យនាយដាច់អារម្មណ៍ពិការងារក៏ងាកមកស្រែកអនុញ្ញាត....
"ចូលមក"
"ចៅហ្វាយ នេះបញ្ចីចំណូលចំណាយដែលត្រូវពិនិត្យ" ហ្យុងវ៉ុនដេីរចូលមកក៏បញ្ចីឯកសារឲ្យនាយ ចំពោះកប្រាក់កាសក្រុមហ៊ុនហ្យុងវ៉ុនជាអ្នកត្រួតពីនិត្យទាំងអស់ទេីបយកឲ្យជុងហ្គុកមេីលបន្ថែមព្រោះលេីរឿងលុយកាក់ក្រុមហ៊ុននាយមិនអាចទុកចិត្តនរណាផ្តេសផ្តាសឡេីយមានតែជំនិតរបស់ខ្លួននេះហេីយដែលនាយទុកចិត្តបំផុត។

YOU ARE READING
???????????????????????? (Slow Uplode)
Romance???????????????????????????????????????????????????? ????????????????????????????????Jeon Jungkook????????????? ???????????????????????????????????Jeon Jungkook????????????Kim Taehyung??????????????????????????????????? "??????????????????Kim Taehy...
Episode 24
Start from the beginning