ចូលមកដល់ក្នុងផ្ទះក៏ឃេីញអ្នកជាប្រពន្ធកំពុងដេកក្រាបនៅតុបាយហេីយអាហារក៏នៅសល់ទេីបនាយដេីរទៅដាស់។
"ន៎៎ែ ងេីបឡេីងចង់ដេកនៅទីនេះរហូតហេស៎៎"
"ហឹម...ជុងបងមកវិញហេីយហេស៎៎"រាងតូចភ្ញាក់ដឹងខ្លួនហេីយក៏ក្រឡេកឃេីញស្វាមីមកផ្ទះល្មម។
"ភ្នែកមានមិនមេីល!!" និយាយចប់នាយក៏ដេីរបម្រុងទៅបន្យប់តែរាងតូចក៏ឃាត់។
"ជុងញាំុបាយសិន អូនចាំបងណា" រាងតូចហៅស្វាមីញាំុបាយតែគេមិនបានមេីលម៉ោងឡេីយថាពេលនេះម៉ោងប៉ុន្មានហេីយនោះទេ
"ម៉ោង1ហេីយចង់សីុស្អី បេីចង់សីុៗតែម្នាក់ឯងទៅយេីងត្រូវការដេក" និយាយចប់នាយដេីរចេញទៅបាត់ទុករាងតូចចោល នេះខ្លួនខំធ្វេីម្ហូបទុកដាក់ចាំប្តីត្រឡប់មកញាំុជុំគ្នាតែគេបែរជាស្តីឲ្យទៅវិញថែមទាំងមិនញាំុទៀត!!! ទឹកភ្នែកកក៏ស្រាប់តែស្រក់ហូរមកដូចបាក់ទំនប់មួយថ្ងៃនេះគេយំពីរដងហេីយ ភាពឈឺចាប់1មិនទាន់បាត់ស្រួលបួលផងក៏មកបន្ថែមរឿង1ទៀត បេះដូងគេមិនមែនធ្វេីពីដែកនោះទេវាជាសាច់ជាឈាមចេះឈឺចាប់ដែរតេីស៎៎ ហេតុអីក៏នាយមិនខ្វល់មិនអាណិតវាបន្តិចសោះអញ្ចឹង!??
ឈរយំអស់ចិត្តរាងតូចក៏រៀបចំទុកដាក់អាហារទាំងទឹកភ្នែកហេីយក៏ឡេីងទៅបន្ទប់តាមប្តីដោយមិនបានញាំុអ្វីសោះឡេីយ។
ក្រាក.....
ថេហ្យុងបេីកទ្វាចូលមកក៏ឃេីញជុងហ្គុកគេទាំងមិនបានងូតទឹកផ្លាស់សម្លៀកបំពាក់នោះ គេក៏ដេីរនៅក្នុងបន្ទប់ទឹកដាក់ទឹកក្នុងកូនចានដែកនិងកូនកន្សែងមួយមកជូតខ្លួនឲ្យនាយកុំឲ្យស្អុះស្អាប់។
រាងតូចចាប់ផ្តេីមដោះស្រោមជេីងដោះក្រវ៉ាត់ករនាយចេញក៏បន្តដោះខ្សែក្រវាត់កុំឲ្យវាតឹងចង្កេះពេលគេងមិនស្រួលតែមិនបានដោះខោឡេីយហេីយក៏ដោះអាវនាយចេញផងដេីម្បីជូតខ្លួន តែអ្វីដែលគេបានឃេីញនោះគឺស្នាមក្រែមជាប់កអាវនាយធ្វេីឲ្យបេះដូងលោតញ៉ាប់នៅមិនសុខទឹកភ្នែកដែលងេីបស្ងួតក៏ស្រក់ចេញមកម្តងទៀត។
"ហ្ហឹកៗ" រាងតូចដោះអាវបណ្តេីរទប់សម្លេងយំបណ្តេីរដោះរួចគេក៏ចាប់ផ្តេីមជូតខ្លួនឲ្យនាយតិចៗតែទឹកភ្នែកវាកំពុងហូរមកខ្លាំងៗ ព្រោះម្ចាស់វាកំពុងឈឺខ្លាំងណាស់វាក៏ជួយស្រែកយំក្នុងចិត្តជាខ្លាំង។ នេះឬជីវិតក្រោយពេលរៀបការត្រូវប្តីមេីលងាយសព្វបែបយ៉ាងមិនឲ្យតម្លៃមានស្រីមិនខ្វល់ពិអារម្មណ៍ខ្លួនសោះ តេីឲ្យគេទ្រាំបានយូរទៀតប៉ុណ្ណា? ជួយនាំគេឲ្យផុតពីនរកមួយនេះផងគេមិនចង់ស្គាល់វាទៀតទេ។

YOU ARE READING
???????????????????????? (Slow Uplode)
Romance???????????????????????????????????????????????????? ????????????????????????????????Jeon Jungkook????????????? ???????????????????????????????????Jeon Jungkook????????????Kim Taehyung??????????????????????????????????? "??????????????????Kim Taehy...
Episode 26
Start from the beginning