抖阴社区

                                    

ព្រឹកថ្មី.....

ពន្លឺព្រះអាទិត្យជៀតចូលតាមចន្លោះបង្អួចធ្វេីឲ្យប៉ះនឹងម្ចាស់កាយមាំឲ្យភ្ញាក់ដឹងខ្លួន....

"ហឹម...អ៊ួយឈឺក្បាលម៉្លេះ" រាងសង្ហារងេីបអង្គុយតែក្បាលក៏ចាប់ផ្តេីមឈឺព្រោះតែជាតិសូរ៉ាកាល់ពីយប់មិញ

ក្រាក....

"ជុងភ្ញាក់ហេីយហេស៎៎ ថ្ងៃនេះជាថ្ងៃសម្រាកទេីបអូនមិនហ៊ានដាស់បងព្រោះយប់មិញបងគេងយប់ជ្រៅបេក បងឈឺក្បាលទេ" រាងតូចចូលមកសួរឡេីង1ខ្សែរទៅរាងក្រាស់តែនាយបែរជាមិនខ្វល់អង្គុយស្ងៀមញីក្បាលតិចៗ

"បងឈឺក្បាលហេស៎៎ ឆាប់ទៅងូតទឹកទៅអូនបានធ្វេីទឹកខ្ញីកាត់ជាតិស្រាទុកឲ្យបងហេីយនិងចម្អិនស៊ុបទុកឲ្យបងផងដែរ ចូលទៅងូតទឹកទៅអូនបានលាយទឹកក្តៅឲ្យហេីយៗ" រាងក្រាស់ក៏មិនតបទៀតក៏ដេីរចេញទៅបន្ទប់ទឹកបាត់ រាងដេីរទៅវៀបភួយខ្នេីយហេីយយកខោអាវធម្មតាទុកឲ្យនាយជាស្រេចរួចចុះទៅខាងក្រោមមុន

30នាទីក្រោយរាងក្រាស់ក៏ចុះមកតាមក្រោយក៏ឃេីញរាងតូចអង្គុយចាំជាស្រេច។

"ជុង ឆាប់មកនេះញាុំទឹកខ្ញីសិនទៅដេីម្បីបន្សាបជាតុស្រា" គ្រាន់តែរាងក្រាសមកដល់ភ្លេាមរាងតូចក៏ប្រញ៉ាប់ហុចទឹកខ្ញីដែលខ្លួនបានធ្វេីទុកឲ្យនាយព្រោះដឹងថាភ្ញាក់ឡេីងប្រាកដជានៅឈឺក្បាលដោយសារជាតិស្រាកាលពីយប់មិនខាន គេដឹងព្រោះពេលផ្លាស់ខោអាវឲ្យគេធុំក្លិនស្រានោះអី។

"អឹម" រាងក្រាស់ក្រហឹមបន្តិចក៏លេីកវាមកផឹក

"នេះស៊ុបប៉ូវកម្លាំង បងធ្វេីការច្រេីនប្រាកដអស់កម្លាំងញាំុស៊ុបនេះទៅ" រាងតូចដួសស៊ុបដាក់ចានឲ្យនាយញាំុទាំងញញឹមវាជាតួនាទីប្រពន្ធទោះពីយប់មិញគេយំគេឈឺតែនេះថ្ងៃថ្មីហេីយគេក៏ចង់បំភ្លេចរឿងចាស់ចាប់ផ្តេីមរឿងថ្មីដូចគ្នា ចំណែករាងក្រាស់ក៏មានអារម្មណ៍ប្លែកៗនិយាមិនត្រូវខ្លួនមិនដែលមានប្រពន្ធគ្មានអ្នកសូវយកចិត្តទុកដាក់ទោះម៉ាក់នាយក៏មិនអញ្ចឹងពេកដែរព្រោះគាត់គិតថាគេធំហេីយមេីលថែរខ្លួនបានណាមួយរាងក្រាស់ក៏មិនសូវចូលផ្ទះគេងតែនៅapartment ផ្ទាល់ខ្លួនរហូតហ្នឹង

???????????????????????? (Slow Uplode)Where stories live. Discover now