抖阴社区

                                        

Skip.....

រាងតូចចូលមកដល់ភ្លាមម៉ែដោះក៏ប្រញាប់រត់មកប្រាប់រឿងដែលជុងហ្គុកហៅភ្លាម ថេយ៍ក៏ឆ្ងល់ដែរនៅសុខៗមកហៅគេប្រញាប់បែបនេះតេីមានរឿងអីទៅ

ក្រាក...

គ្រាន់តែបេីកទ្វារមកដល់ភ្លាមថេយ៍ក៏ភ្ញាក់ព្រេីតព្រោះរាងក្រាស់អង្គុយលេីគ្រែសម្លក់មុខគេតែម្តង

"ទេីបមកពីណា" ជុងហ្គុកងេីបឈរដេីរមករករាងតូចដោយទឹកមុខគួរឲ្យខ្លាចបំផុត ថេហ្យុងឃេីញបែបនេះកាន់តែភ័យខ្លាចសឹងតែរត់ទៅហេីយ

"គឺ..គឺ..អូនបានប្រាប់បងហេីយថាទៅផ្សារជាមួយជីមីន ផាច់.." បញ្ចប់ប្រយោគដែលរដាក់រដុបនោះភ្លាមដៃមាំរបស់រាងក្រាស់ក៏ទះមកលេីថ្ពាល់ខាងស្តាំរបស់រាងតូចធ្វេីឲ្យគេដួសព្រូសតាមកម្លាំងដៃថ្ពាល់ក៏មានស្នាមម្រាមយ៉ាងច្បាស់ឯគែមមាត់ក៏ហូរឈាមផងដែរ

"ជុង..នេះបង..." រាងតូចខ្ទប់ថ្ពាល់ងេីយមុខសួរទៅអ្នកជាប្តីដោយទឹកភ្នែកក៏ជ្រាបចេញមក ខួរក្បាលពោរពេញដោយសំណួរកំពុងសួរថាគេធ្វេីអីខុសបានជាមកទះគេបែបនេះទៅវិញ

"ឯងស្មានថាយេីងជាក្របីហេស៎៎ យ៉ាងម៉េចមានប្តីមួយហេីយក៏មិនគ្រប់ចង់លេីកជេីងឲ្យសាហាយប៉ុន្មានអ្នក ទៅណាត់ជួបប្រុសទាំងថ្ងៃ ទេីបសីុគ្នាឆ្អែតហេស៎៎បានជាស្មេីរហ្នឹងទេីបមកផ្ទះ" ជុងហ្គុកស្រែកសម្លុតទាំងតឹងសសៃរ.ក. គ្រប់ពាក្យគ្រប់ម៉ាត់ប្រៀបដូចកាំបិតចាក់ទម្លុះបេះរាងតូចជាចំណែកៗអញ្ចឹង ម៉ាត់ណាក៏មេីលងាយគេតេីនេះសមជាប្តីដែរទេ មិនដែលឲ្យតម្លៃប្រពន្ធធ្វេីបាបទាំងកាយទាំងចិត្តតិះដៀលគ្រប់សព្វបែបយ៉ាង តេីជិវិតគូរសុទ្ធតែបែបហ្នឹងមែនទេ?

"ហ្ហឹក..បងយល់ច្រឡំហេីយ..ហ្ហឹក..អូនបកស្រាយបាន" រាងតូចនិយាយទាំងយំសស្រាក់ឈឺដូចគេចាក់ អ្នកណាមិនឈឺដែលប្តីមកចោទថាមានសាហាយទាំងខ្លួនមិនដែលសូម្បីគិត

"ហឹស..បកស្រាយហេស៎៎មកនេះ" និយាយចប់នាយក៏ចាប់កញ្ឆក់ដៃរាងតូចឲ្យក្រោកឈរអូសទីណាត់ទីណែងសម្តៅទៅបន្ទប់ទឹកយ៉ាងលឿន ទោះរាងតូចស្រែកអង្វរយ៉ាងណាក៏នាយមិនខ្វល់ដែតពេលនេះកំហឹងក្នុងខ្លួនកំពុងឆេះអ្វីក៏លែងគិតដែរ

???????????????????????? (Slow Uplode)Where stories live. Discover now