抖阴社区

                                    

រាងតូចដេីរចេញបីបន្ទប់ទឹកទាំងទឹកមុខស្លេកស្លាំងកម្លាំងក៏អស់។

"អ្នកប្រុស..ដេីរមួយៗ" ម៉ែដោះជួយគ្រារាងតូចទៅអង្គុយលេីកៅអី។

"ហឹម...ម៉ែដោះម៉េចក៏អាហារថ្ងៃនេះធំក្លិនអាក្រក់ម្ល៉េះ? វា..វាស្អុយណាស់!!" រាងតូចយកដៃខ្ទប់ច្រមុះព្រោះតែធុំក្លិនអាហារ។

"ម៉ែដោះថាអ្នកប្រុសទៅសម្រាកនៅបន្ទប់ទទួលភ្ញៀវទៅ ចាំពួកខ្ញុំអ្នករៀបចំអ្នកប្រុសមិនបាច់ជួយទេណា" ម៉ែដោះនិយាយបញ្ចុះបញ្ចូលឲ្យនាយតូចសម្រាកព្រោះគាត់មេីលទៅគេមិនសូវស្រួលនោះទេ ការសង្ស័យមួយក៏លេចឡេីងតែគាត់មិនបាននិយាយ។

"តែ..."

"មិនអីទេអ្នកប្រុសទៅសម្រាកទៅ ម៉ារៀហ៍ឆាប់មកជួយគ្រាអ្នកប្រុសទៅ" រាងតូចលែងប្រកែកព្រោះតែគេកំពុងគ្មានកម្លាំងថែមទាំងវិលមុខទៀតផង។

រាងសង្ហារដែលទេីបរៀបចំខ្លួនរួចរាល់បម្រុងនឹងចុះទៅខាងក្រោមទៅហេីយតែអាក់ដំណេីរក្រោយឃេីញ
បន្ទប់អ្នកជាសង្សារ នាយសង្ហារក៏នឹកឃេីញរឿងកាលពីយប់ដែលសង្សារខ្លួននៅអន់ចិត្តនៅឡេីយ ទេីបនាយដេីរចូលទៅទាំងមិនបានគោះព្រោះទ្វារមិនបានដាក់គន្លឹះ។

ចូលទៅដល់ក៏ឃេីញម៉ូរីកំពុងគេង នាយដេីរទៅជិតរួចអង្គុយលេីគ្រែហេីយក៏ដាស់នាង។

"អូនសម្លាញ់ភ្ញាក់ឡេីង" ម៉ូរីចាប់ផ្ដើមដឹងខ្លួនក៏កេីតអារម្មណ៍ខឹងអ្នកដែលមករំខានដំណេកខ្លួន បម្រុងនឹងស្តីឲ្យទៅហេីយតែក៏ឃេីញថាជារាងក្រាស់នាងក៏បញ្ចេញទឹកមុខកម្សត់ភ្លាមៗ។

"ជុង...ហ្ហឹកៗ" នាងតូចចូលតួរយ៉ាងលឿន ស្ទុះទៅអោបជុងហ្គុកទាំងយំសស្រាក់។

"អូនកេីតអី អ្នកណាធ្វេីអីអូន" សេចក្តីបារម្ភក៏កេីតឡេីងភ្លាមៗក្រោយឃេីញមនុស្សស្រីដែលខ្លួនស្រលាញ់យំខ្លាំងបែបនេះ។

"ហ្ហឹក..បងឈប់ស្រលាញ់អូនហេីយមែនទេ? ហ្ហឹកៗ...ហេតុអីបងមិនខ្វល់ពីអូន? បេីបងអស់ចិត្តហេីយប្រាប់អូនតាមត្រង់ក៏បានអូននឹងដេីរចេញ ហ្ហឹកៗ" នាងតូចយំរៀបរាប់ អោបនាយកាន់តែខ្លាំងឲ្យនាយកាន់តែអាណិត។

???????????????????????? (Slow Uplode)Where stories live. Discover now