抖阴社区

                                    

"ម៉ូរីស្តាប់បងឈប់យំទៅ បងនៅតែស្រលាញ់អូន គ្មានថ្ងៃឈប់ឡេីយ បងសុំទោសមួយរយៈនេះបងរវល់ពេកទេីបទុកអូនចោល បងឈប់ធ្វេីបែបហ្នឹងទៀតហេីយ បងស្រលាញ់អូនណា៎៎ ស្រលាញ់ខ្លាំងណាស់" រាងក្រាស់អង្អែលខ្នងលួងលោមនាងយ៉ាងផ្អែមល្ហែម នាងក្រមុំញញឹមចុងមាត់ព្រោះការប្រេីមាយារបស់ខ្លួនពិតជាបានផលពិតមែន!!

Skip....

ក្រោយពីសម្រុះសម្រួលគ្នារួចរាល់អ្នកទាំង2ក៏ចុះមកខាងក្រោយដោយមាននាងក្រមុំតោងដៃជាប់ដូចតុកកែ។

ថេហ្យុងដែលអង្គុយនៅលេីសាឡុងឯណេះវិញក្រោយឃេីញអ្នកជាប្តីបណ្តេីរគ្នាជាមួយសង្សារយ៉ាងផ្អែមល្ហែមបែបនេះក៏មិនអាចទៅធ្វេីអ្វីបានទៅត្រឹម អោនមុខចុះលេបទុកសេចក្តីអន់ចិត្តម្នាក់ឯង វាក៏សាកសមហេីយ យេីងជាអ្នករេីសផ្លូវនេះដោយខ្លួនឯងទេ!!

"អៅហ៍...ថេហ្យុងមកអង្គុយអីត្រង់នេះ មិនទៅញាំុអាហារពេលព្រឹកទេហេស៎៎?" ម៉ូរីសួរទៅទាំងសម្លេងធម្មតាតែកាយវិការហាក់បញ្ឈឺនាយតូចកាន់តែខ្លាំង ចំណែកជុងហ្គុកមិនមាត់នាយឈរស្ងៀមសម្លឹងមេីលមុខស្លេកៗនោះដោយកែវភ្នែករឹងកំព្រេីស។

"អឺ...គឺខ្ញុំ..ខ្ញុំមិនទាន់ឃ្លានទេអ្នកទាំង2ទៅញាំុចុះ ខ្ញុំសុំទៅស្រូបខ្យល់អាកាសនៅសួនច្បារខាងក្រោយសិនហេីយ" និយាយចប់រាងតូចក៏ដេីរចេញទៅភ្លាម កែវភ្នែកខ្មៅងិលសម្លឹងមេីលផែនខ្នងអ្នកដែលដេីរចេញទៅទាំងមិនដាក់ភ្នែក។

"នេះ...."

"ឆាប់ទៅញាំុអីល្អជាង បងប្រញាប់ទៅធ្វេីការ"

1សប្តាហ៍ក្រោយ......

រយៈពេលមួយសប្តាហ៍ហេីយរាងតូចនៅតែក្អួតចង្អោរមិនឈប់ញាំុអីក៏សូវបាន ទឹកមុខក៏កាន់តែស្លេកស្លាំង។ ចំណែកនាយក្រាស់និងម៉ូរីក៏នៅតែផ្អែមល្ហែមជាងមុន។

អ៊ួក..អ៊ួក...

គ្រាន់តែឈានជេីងចូលផ្ទះបាយភ្លាមក្លិនអាហារសាយភាយដល់ច្រមុះនាយតូចក៏រត់ទៅក្អួតយ៉ាងលឿន វាតែងតែបែបនេះជូនកាលគ្រាន់តែបេីកភ្នែកភ្ញាក់ពីគេងភ្លាមក៏រមួលពោះក្អួតភ្លាមតែម្តង។

???????????????????????? (Slow Uplode)Where stories live. Discover now