抖阴社区

                                    

"ម៉ែដោះថាអ្នកប្រុសគួរទៅពេទ្យពិនិត្យហេីយ" ម៉ែដោះជួយគ្រារាងតូចទៅអង្គុយ កាន់បំពង់ហឺតឲ្យគេហិត។

"ប្រហែលជាខ្ញុំមានរោគក្រពះប៉ុណ្ណោះណាម៉ែដោះ កុំបារម្ភអី"

"ណាអ្នកប្រុសណា ចាត់ទុកថាម៉ែដោះសុំទៅចុះ មេីលចុះអ្នកប្រុសស្លេកស្លាំងខ្លាំងណាស់ទៅពេទ្យពិនិត្យឲ្យដឹងតែម្តងទៅណា"

"ហឹម..ក៏បាន"

Skip...

"អ្មកជម្ងឺឈ្មោះ គីម ថេហ្យុងដល់វេនលោកហេីយ សូមមកតាមខ្ញុំ" លឺឈ្មោះរាងតូចក៏ដេីរតាមអ្នកគ្រូពេទ្យទៅបន្ទប់ពិនិត្យ។

"សូមអញ្ញេីញអង្គុយ" វេជ្ជបណ្ឌិតនិយាយទៅកាន់រាងតូចដែលទេីបចូលមកដល់។

"បាទ អរគុណ"

"តេីលោកមានអាការបែបណាខ្លះសូមជួយរៀបរាប់បន្តិចមក"

"គឺមួយរយៈនេះខ្ញុំចេះតែក្អួតមិនឈប់ជាពិសេសពេលដែលធុំក្លិនចំណីអាហារផ្សេងៗ ហេីយក៏អស់កម្លាំងវិលមុខបែបនេះឯងលោកគ្រូពេទ្យ"

"អាការៈនេះវាស្រដៀងនឹងអ្នកដែលមានផ្ទៃពោះអញ្ចឹង"

"មានផ្ទៃពោះ??មិចនឹងអាចទៅខ្ញុំជាប្រុសទេណា" រាងតូចភ្ញាក់ផ្អេីលក្រោយលឺបែបនេះ វាមិចនឹងអាចទៅរួចទៅគេជាប្រុសមានផ្ទៃពោះយ៉ាងមិច?

"នេះគ្រាន់តែជាការសង្ស័យរបស់ខ្ញុំទេ បេីចង់ដឹងកាន់តែច្បាស់ទាល់តែទៅពិនិត្យទេីបបាន"

"បាទ"

មួយសន្ទុះក្រោយមកការពិនិត្យក៏រួចរាល់នៅតែលទ្ធផលប៉ុណ្ណោះរាងតូចអង្គុយចាំទាំងភ័យផងអរផងនៅមិនសុខ។

បន្តិចក្រោយមកលោកគ្រូពេទ្យក៏ចេញមកដោយមានសាមីមួយមកជាមួយ។

"នេះលទ្ធផលរបស់លោក" លោកគ្រូពេទ្តហុចសាមីពណ៍ខ្លាញ់ក្តាមនោះទៅរាងតូច គេទទួលយកហេីយក៏ប្រញាប់បេីកមេីលយ៉ាងលឿន។

"នេះ!!!!"

"អបអរសាទរផងលោកមានផ្ទៃពោះ2សប្តាហ៍ហេីយ"

"ពិតមែនហេស៎៎ មិនមែនយល់សប្តិទេមែនទេ" រាងតូចសម្រក់ទាំងភ្នែកទាំងរំភេីបដៃស្រឡូនក៏អង្អែលពោះថ្នមៗ។

"ពិតមែនហេីយ វាជារឿងមួយដែលមុនគួរឲ្យជឿទាល់តែសោះដៃគូររបស់លោកពិតជាសំណាងខ្លាំងណាស់ អញ្ចឹងលោកត្រូវតែចេះមេីលថែខ្លួនឲ្យល្អ ប្រយ័ត្នជាពិសេសកន្លែងណាមានងាយនឹងរអិលដួលហេីយហាមលេីកធ្ងន់ព្រោះវាអាចនឹងធ្វេីឲ្យលោករលូតបានយ៉ាងងាយ ញាំុអាហារឲ្យបានគ្រប់គ្រាន់ដែលមានជាតិវីតាមីននិងសម្រាកឲ្យគ្រប់គ្រាន់ផង មួយទៀតលោកត្រូវមកពិនិត្យផ្ទៃពោះមួយខែម្តង (កន្លែងមកពិនិត្យផ្ទៃពោះ1ខែម្តងហ្នឹងខ្ញុំមិនដឹងថាវាត្រូវឬអត់ទេកុំប្រកាន់ណា)" គ្រូពេទ្យរៀបរាប់យ៉ាងក្បោះក្បាយប្រាប់ទៅរាងដែលយកចិត្តទុកដាក់ស្តាប់គ្មានចន្លោះ។

"បាទលោកគ្រូពេទ្យ អរគុណខ្លាំងណាស់"

"បាទ មិនអីទេវាជាតួនាទីរបស់ខ្ញុំស្រាប់ហេីយ"

រាងតូចដេីរកាន់សាមីចេញពីមន្ទីពេទ្យក្នុងចិត្តហាក់ចម្បែងមិនដឹងថាគួរប្រាប់រាងក្រាស់ឬអត់។ ចិត្តមួយរីករាយណាស់ចង់ប្រាប់នាយខ្លាំងបំផុតតែចិត្តមួយប្រឆាំងព្រោះខ្លាចនាយឲ្យគេយកចេញព្រោះឈាមមួយតំណក់នេះវាមិនបានកេីតចេញពិក្តីស្រលាញ់របស់រាងក្រាស់នោះឡេីយ នាយស្អប់ខ្លួនយ៉ាងនេះចុះបេីដឹងថាខ្លួនមានកូនគេអាចនឹងស្អប់កូនដែរទេ? អារម្មណ៍វិលវល់មិនអាចពណ៍នាឲ្យគេយល់បានត្រឹមសំងំគិតម្នាក់ឯងមិនដឹងថាត្រូវមកផ្លូវណាទៅផ្លូវណានោះទេ? តេីគួរធ្វេីបែបណាទៅដែលជា
ជម្រេីសល្អនៅពេលនេះ??

TO BE CONTINUED.....

14/11/21

#Jelly Sweet😘❤

???????????????????????? (Slow Uplode)Where stories live. Discover now