តិប..តិប...
សម្លេងស្នូរស្បែកជេីងរត់សម្តៅមកបន្ទប់សង្រ្គោះបន្ទាន់ ដោយរាងចំណាស់បួននាក់ទឹកមុខម្នាក់ៗពិបាកមេីលខ្លាំងណាស់។
"អ្នកម៉ាក់ លោកប៉ា"ជុងហ្គុកភ្ញាក់ផ្អេីលនឹងវត្តមានអ្នកទាំងបួន នាយក្រោកឈរឡេីងតែក៏...
ផាច់... សម្លេងទះកំផ្លៀងដែលបង្ករឡេីងដោយស្នាដៃលោកគីមទៅលេីថ្ពាល់ឆ្វេងរបស់ជុងហ្គុកធ្វេីឲ្យគ្រប់គ្នាបេីកភ្នែកធំៗ។
"អាចង្រៃហេតុអីធ្វេីបែបនេះដាក់កូនយេីង យេីងខំទុកចិត្តឯងតែឯងបែរជាមិនឲ្យតម្លៃកូនយេីងនាំស្រីរបស់ឯងមកនៅក្នុងផ្ទះរហូតដល់ធ្វេីបាបកូនយេីងបែបនេះ!!!" លោកកគីមស្រែកតឹងសសៃករដាក់រាងក្រាស់ លោកសែនខឹងហេីយក៏ឈឺចិត្តព្រមគ្នាមិនគួរណាទុកចិត្តមនុស្សខុសបែបនេះសោះ។ ឆ្ងល់មែនទេហេតុអីលោកដឹង ក៏មុនដំបូងប៉ាម៉ាក់ថេហ្យុងបានត្រឡប់មកដល់កូរ៉េវិញតាំងពីយប់ម្ល៉េះដោយសារតែលោកគីមក៏បានជាហេីយ តែមិនបានប្រាប់ថេហ្យុងទេីបចង់មកស៊ុបប្រាយ អំបាញ់មិញពួគាត់បានទៅភូមិគ្រឹះថេហ្គុកតែពេលទៅដល់ធ្វេីឲ្យពួកស្លុតចិត្តជាខ្លាំងក្រោយឃេីញអ្នកបម្រេីកំពុងជូតសម្អាតឈាម លោកក៏បានសួរនាំម៉ែដោះដែលទេីបមកពីផ្សារបានដឹងរឿងតាមរយៈអង់រក្សដែលរាងក្រាស់បញ្ជារឲ្យចាប់ម៉ូរីនោះក៏បានប្រាប់ទៅពួកគាត់ត ពួកគាត់លឺហេីយសឹងតែទន់ជង្គង់ លោកគីមបន្តសួរជីកឬសគល់អំពីអ្នកដែលរុញថេហ្យុងថានាងជាអ្នកណាទេីបម៉ែដោះសម្រេចចិត្តប្រាប់ការពិតថានាងជាអ្នកណា លោកគីមខឹងជាខ្លាំងហេីយក៏បារម្ភនឹងថេយ៍ខ្លាំងដែរប្រញាប់ជិះមកមន្ទីរពេទ្យដោយលោកស្រីគីមក៏ខលប្រាប់លោកស្រីចនជាបន្ទាន់។
"លោកប៉ាខ..ខ្ញុំ-" ជុងហ្គុកនិយាយទាំងអោនមុខចុះតែមិនទាន់ចប់ផងលោកគីមក៏និយាយកាត់។
"កុំហៅយេីងថាប៉ា!!!បេីកូនយេីងកេីតអីឯងក៏មិនរួចខ្លួនដែរ!!" លោកគីមស្រែកទៅវិញទាំងដាច់អាហាំងការចង្អុលមុខនាយដោយកំហឹង។
"ហ្ហឹក..បានហេីយ កូនខ្ញុំ ហ្ហឹក..កូនខ្ញុំ" លោកស្រីស្រែយំបញ្ឈប់អ្នកទាំង2 ក្នុងចិត្តអ្នកជាម្តាយសែនអាណិតកូនពេកក្រៃ កូនដែលធ្លាប់តែមេីលថែរថ្នាក់ថ្នមតាំងពីតូចរហូតដល់ធំមិនដែលសម្តីធំតូចដាក់មិនដែលហ៊ានទាំងលេីកដៃវាយតែពេលនេះកំពុងតែដេកក្នុងបន្ទប់សង្រ្គោះបន្ទាន់ក្រោមស្នាដៃមនុស្សតែម្នាក់ដែលគាត់ទុកចិត្តបំផុតថាអាចមេីលកូនប្រុសជាទីស្រលាញ់គាត់បាន តែមេីលចុះរៀបការមិនទាន់បានប៉ុន្មានផងក៏នាំស្រីមកដល់ផ្ទះបាត់ទៅហេីយនេះគាត់មិនទាន់បានដឹងផងថាត្រូវជុងហ្គុកមេីលងាយធ្វេីបាបនោះទេ។

YOU ARE READING
???????????????????????? (Slow Uplode)
Romance???????????????????????????????????????????????????? ????????????????????????????????Jeon Jungkook????????????? ???????????????????????????????????Jeon Jungkook????????????Kim Taehyung??????????????????????????????????? "??????????????????Kim Taehy...
Episode 43
Start from the beginning