抖阴社区

                                    

លោកគីមអោបស្មារប្រពន្ធឲ្យអង្គុយសិនព្រោះលោកស្រីគីមកំពុងតែយំខ្លាំងសឹងតែដួលទៅហេីយ។ ចំណែកម៉ាក់ជុងហ្គុកក៏យំដែរដោយមានលោកចនអង្អែលខ្នងលួងលោមគាត់មិននឹកស្មានថាកូនគាត់ធ្វេីបែបនេះទេហេីយក៏អាណិតថេហ្យុងខ្លាំងដែរគ្រាន់តែឃេីញឈាមលេីអាវជុងហ្គុកក៏ដឹងហេីយថាអ្នកខាងក្នុងនោះត្រូវខ្លាំងប៉ុណ្ណា។

មួយម៉ោងក្រោយមក

ក្រាក....សម្លេងបេីកទ្វារដោយស្នាដៃគ្រូពេទ្យធ្វេីឲ្យអ្នកដែលរង់ចាំនោះប្រញាប់ស្ទុះទៅរក។

"លោកគ្រូពេទ្យកូនខ្ញុំយ៉ាងម៉េចហេីយ?" លោកស្រីគីម

"ចូលរួមត្រេកអរផងអ្នកជម្ងឺផុតពីគ្រោះថ្នាក់ហេីយតែ..." គ្រប់គ្នាញញឹុមឡេីងវិញពេលលឺបែបនេះ តែក៏ធ្លាក់ទឹកមុខវិញពេលដឹងថាគ្រូពេទ្យនិយាយមិនទាន់ចប់។

"តែយ៉ាងម៉េច ឆាប់និយាយភ្លាមមក"លោកគីមអន្ទះសារចង់ដឹង។

"តែខ្ញុំចូលរួមសោកស្តាយផងដែលមិនអាចជួយសង្រ្គោះទារកក្នុងផ្ទៃបានពួកយេីងបានព្យាយាមហេីយតែដោយសារតែម្តាយខ្សោយហេីយត្រូវធ្លាក់ពីទីខ្ពស់" លឺបែបនេះគ្រប់គ្នាតក់ស្លុតយ៉ាងខ្លាំងនេះថេហ្យុងកំពុងមានផ្ទែពោះតែពេលនេះក៏រលូត?? ជុងហ្គុកគាំងមួយកន្លែងកម្រេីកមិនបានខួរក្បាលកំពុងតែបង្វិលការចងចាំដែលរាងតូចក្អួតមិនឈប់ទឹកមុខស្លេកស្លាំងញាំុអ្វីមិនបានដោយសារតែគេមានផ្ទៃពោះហេស៎៎? នេះថេហ្យុងកំពុងពពោះដំណក់ឈាមរហូតនាយហេស៎៎? តែនាយក៏ជាមនុស្សម្នាក់ដែលបំផ្លាញកូនខ្លួនឯង!!!

"កូន?នេះកូនខ្ញុំមានផ្ទែពោះហេស៎៎" លោកស្រីគីមកាន់តែស្លុតចិត្តក្រោយលឺសម្តីពេទ្យ។

"ពិតមែនហេីយអ្បកជម្ងឺមានផ្ទៃពោះជាង2សប្តាហ៍ហេីយ"

"ពុទ្ធោកូនខ្ញុំហ្ហឹកៗ" លោកស្រីគីមត្រហូរយំមិនខ្មាស់អ្នកណាសែនខ្លោចចិត្តអាណិតទាំងកូនទាំងចៅដែលទេីបតែចាប់កំណេីតជាដំណក់ឈាមមួយដុំតែមិនទាន់បានលូតលាស់ផងក៏ត្រូវបាត់បង់ទៅវិញត្រឹមមួយពព្រិចភ្នែក។

"ខ្ញុំសូមនាំអ្នកជម្ងឺទៅបន្ទប់សម្រាកធម្មតាសិនហេីយ" និយាយចប់គ្រូពេទ្យក៏រុញរទេះដែលមានរាងកាយស្លេកស្លាំងកំពុងគេងលេីនោះចេញទៅ ជុងហ្គុកសម្លឹងមេីលទៅរាងតូចល្អិតស្លេកស្លាំងកំពុងសន្លប់នោះចង់ដេីរទៅតាមគ្រែដែលរុញនោះតែត្រូវឈប់ពេលលោកគីមឃាត់!

"ចេញទៅ ចេញឲ្យឆ្ងាយពីកូនយេីងកុំមកពាក់ព័ន្ធនឹងជីវិតគេទៀត ប៉ុន្នេះកូនយេីងក៏ឈឺគ្រប់គ្រាន់ហេីយ ត្រៀមខ្លួនលែងលះឲ្យហេីយទៅពេលដែលថេហ្យុងដឹងខ្លួន" លោកគីមចង្អុលមុខនាយស្រែកខ្លាំងតាមរបៀបមនុស្សដែលខឹង ហេីយក៏ដេីរចេញទៅតាមរាងតូចបាត់។

ជុងហ្គុកឈរមួយកន្លែងមិនកម្រេីកក្នុងចិត្តឈឺចាប់ដូចគេហែក កូនរបស់នាយគេទៅហេីយទាំងដែលនាយមិនដែលដឹងផងថាគេមកចាប់កំណេីត ដំណក់ឈាមតូចដែលមិនបានកេីតឡេីងដោយក្តីស្រលាញ់នេះបានចាកចេញហេីយ គេមិនបានទុកឨកាសឲ្យនាយបានមេីលថែរគេឡេីយ គ្រប់យ៉ាងគឺនាយអ្នកផ្តេីមនាយជាអ្នកជាន់ឈ្លីអ្នកជាភរិយានាំមនុស្សស្រីមកនៅក្នុងផ្ទះមិនគិតពីចិត្តអ្នកជាប្រពន្ធចុងក្រោយអ្វីៗក៏រលាយគ្មានសល់ដំណក់ឈាមតូចមួយដែលមិនដឹងអីក៏ត្រូវរង់ទុក្ខដោយសារអ្នកជាឪពុកមិនដេលខ្វល់ខ្វាយសូម្បីម្តង។

"ជុងហ្គុក" លោកចនដាក់ដៃលេីស្មារកូនប្រុសថ្នមៗ លោកក៏អាណិតនាយខ្លាំងដែរមេីលសភាពនាយចុះពេលនេះមេីលមិនយល់ឡេីយ។

"មកពីខ្ញុំ ហ្ហឹក..មកពីខ្ញុំគ្រប់យ៉ាងកូនខ្ញុំគេទៅចោលខ្ញុំហេីយ ព្រោះតែឪពុកចោលម្សៀតដូចខ្ញុំ ហ្ហឹក..ខ្ញុំជាមនុស្សចោលម្សៀត" ទឹិកភ្នែកកូនប្រុសស្រក់ហូរមកមិនខ្មាស់គេស្រែកយំដោយក្តីឈឺចាប់ ព្រោះតែទង្វេីរដែលខ្លួនបានសាងកន្លង។

"បានហេីយកូនប្រុស ឈប់បន្ទោសខ្លួនឯងទៅ" លោកស្រីចនទាញអ្នកជាកូនចុះមកខ្ទប់នឹងស្មារអង្អែលក្បាលនាយលួងលោមគាត់នឹកស្មានមិនដល់ថានាយនឹងយំនោះទេកូនប្រុសគាត់រឹងមាំតាំងពីដេីមមិនងាយសម្រក់ទឹកភ្នែកនោះទេតែពេលនេះគេកំពុងយំហេីយ ចិត្តជាម្តាយទោះកូនទៅយ៉ាងណាក៏ចិត្តមិនដាច់នោះដែរ ហេីយគាត់ក៏នឹកស្តាយចៅដេលជាសាច់ឈាមបង្កេីតនោះជាពេកពន់មិនទាន់បានដឹងអីផងក៏ចាកចេញទៅបាត់។

TO BE CONTINUED....

18/12/21

#Jelly Sweet 😘❤

អត់មានអីនិយាយច្រេីនទេសុំតែកាត់ម្នាក់1$មកបានហេីយ🙂

???????????????????????? (Slow Uplode)Where stories live. Discover now