"មិនអីទេណា មិត្តរបស់អូននឹងដឹងខ្លួនឆាប់ៗ" យ៉ុនហ្គីទាញកាយតូចឲ្យអង្គុយលេីសាឡុងរួចនិយាយលួងលោម។
"អូនពិតជាអាណិតថេយ៍ណាស់ បេីគេដឹងថាកូនគេមិននៅគេនឹងឈឺចាប់បែបណាទៅអូនមិនហ៊ានស្រម៉ៃទេ។ ហេីុយ...តែមកពីមិត្តបងទាំងអស់ដោយសារតែគេបានជាថេយ៍ក្លាយទៅបែបនេះថែមទាំងបាត់បង់កូនទៀត បងថាទៅមិត្តបងអាក្រក់ប៉ុណ្ណាមានប្រពន្ធហេីយនោយកស្រីមកនៅទៀត អូនចង់តែសម្លាប់គេទេ!!!"
"តែស្រីបិសាចម្នាក់នោះជាអ្នកធ្វេីទេតេី !"
"បងចង់កាន់ជេីងមិត្តបងទៀតហេស៎៎? ត្រូវហេីយស្រីចង្រៃនោះអ្នកធ្វេីតែមកពីប្រុសចង្រៃនោះដែរ ដែលនាំនាងចូលផ្ទះ បងគិតទៅថាអ្នកណាខុសជាង?"
"Ok Ok ស្ងប់អារម្មណ៍ទៅណា៎៎"
"ឆេីស!"
1ម៉ោងក្រោយ....
តុកៗ
ក្រាក....ទ្វារបានបេីកបង្ហាញនូវកាយខ្ពស់ស្រឡះដេីរចូលមកទាំងមុខសោកសៅសម្លឹងមេីលទៅកាន់រាងកាយភរិយាតូចដែលសន្លប់មិនទានដឹងខ្លួននៅលេីគ្រែ។
"អាជុង" យ៉ុនហ្គីហៅឈ្មោះមិត្ត
"ន៎៎ែអ្នកណាឲ្យលោកចូលមកឆាប់ចេញទៅទីនេះមិនស្វាគមន៍លោកទេ" ជីមីនក្រោកឈរស្រែកញ៉ែតៗដេញជុងហ្គុកទាំងខឹងទាំងស្អប់។ មុននេះគេថាមេីលពីខាងក្រៅទេតែក្រឡេកទៅមិនឃេីញលោកស្រីលោកប្រុសគីមទេីបចូលមកតែម្តង។
"ខ្ញុំ...ខ្ញុំចង់មកមេីលប្រពន្ធខ្ញុំ" ជុងហ្គុកនិយាយដាក់រដុបមិនហ៊ានទាំងសម្លឹងមុខជីមីនទៀត។
"ប្រពន្ធ?ទីនេះមានប្រពន្ធលោកដែរហ៎៎!!មានប្រពន្ធហេីយយកស្រីមកធ្វេីបាបប្រពន្ធ មិនខ្វល់ពីប្រពន្ធចាត់ទុកថាជាប្តីគេទេ? លោកដែលសោកស្តាយទង្វេីរលោកទេ លោកចាត់ទុកមិត្តខ្ញុំជាប្រពន្ធដែរហេស៎៎ លោកចន ជុងហ្គុក!!!" ជីមីនស្រែកក្តែងៗក្នុងចិត្តសែនក្តៅដូចទឹកពុះ គេហួសចិត្តនឹងសម្តីប្រុសម្នាក់នេះមែនទែន មេីលប្រពន្ធ? ប្រពន្ធដែលមិនដែលទុកក្នុងកែវភ្នែកហ្នឹងមែនទេ?
"ខ្ញុំដឹងថាខ្ញុំខុស ខ្ញុំវាអាក្រក់ ខ្ញុំមិនសមមានឈ្មោះជាប្តីគេ តែខ្ញុំចង់សុំឨកាសកែខ្លួនប៉ះប៉ូវរាល់កំហុសដែលខ្ញុំបានធ្វេីទៅកាន់គេវិញ ខ្ញុំចង់មេីលថែគេ"
"មិនបាច់សុំ!!!ព្រោះលោកអស់ឨកាសហេីយ លោកខ្លួនឯងទេជាអ្នកសាងវាដោយខ្លួនឯង លោកមិនសមទទួលបានឨកាសម្តងទៀតឡេីយ មួយជាតិនេះលោករឹតតែមិនអាចសងថេហ្យុងអស់ជាពិសេសតំណក់ឈាមមួយដុំដែលមិនដឹងអីនោះ" ទង្វេីរដែលនាយធ្វេីកន្លងមកវាច្រេីន ច្រេីនសឹងតែមិនអាចរាប់អស់ គេក៏រឹតតែមិនសមទទួលបានការអភ័យទោសនោះឡេីយ!!
ជុងហ្គុកអោនមុខចុះខួរក្បាលក៏ចាប់ផ្តេីមរំលឹកការចងចាំកាលអតីតតាំងពីថ្ងៃដែលស្គាល់ថេហ្យុង ពាក្យសម្តីកាយវិការគ្រប់បែបយ៉ាងដែលគេបានធ្វេីលេចចេញមកយ៉ាងច្បាស់ ទឹកភ្នែកនៃការអង្វរ ទឹកភ្នែកនៃក្តីឈឺចាប់របស់ថេហ្យុងដែលមានទាំងអស់កំពុងវាយលុកចូលសសៃរប្រសាទរុលចូលទៅកាន់បេះដូងរបស់គេឲ្យកាន់តែឈឺចាប់ហួសថ្លែង គេគ្រាន់តែនឹកឃេីញឈឺប៉ុណ្ណឹងចុំទម្រាំសមីខ្លួនវិញតេីគេឈឺប៉ុណ្ណា?
"ជីមីនបានហេីយ ឲ្យគេមេីលថេហ្យុងបន្តិចទៅយ៉ាងណាទុកឲ្យថេហ្យុងអ្នកសម្រេចចិត្តខ្លួនឯងទៅ"យ៉ុនហ្គីដោយទ្រាំអាណិតមិត្តខ្លួនមិនបានក៏និយាយឡេីង។
"បង.."
"ណា៎៎ៗ ជារឿងគេទេពួកយេីងចេញសិនទៅណា" និយាយចប់នាយក៏អូសដៃរាងតូចចេញទៅចាំខាងក្រៅបាត់ទុកឲ្យជុងហ្គុកបានមានឨកាសនៅជិតថេហ្យុង
TO BE CONTINUED......
15/01/22
សុំទោសដែលឲ្យរង់ចាំយូរណា៎៎🙏 ហេីយក៏ចង់ប្រាប់រឿងនេះអាចនឹងចេញយូរៗព្រោះខ្ញុំត្រូវចូលរៀនវិញហេីយមិនសូវមានពេលនោះទេ យ៉ាងណាក៏អរគុណសម្រាប់ការរងចាំសង្ឈឹមថាអ្នកទាំងអស់គ្នាមិនរត់ចោលខ្ញុំទេណា៎៎😑
#Jelly Sweet😘❤

YOU ARE READING
???????????????????????? (Slow Uplode)
Romance???????????????????????????????????????????????????? ????????????????????????????????Jeon Jungkook????????????? ???????????????????????????????????Jeon Jungkook????????????Kim Taehyung??????????????????????????????????? "??????????????????Kim Taehy...
Episode 45
Start from the beginning