"ហេ៎!!! នេះមិនព្រមចោលទម្លាប់នឹងទៀតរឺ ម៉ារៀ ឃីថារ៉ូ !!! នេះខ្ញុំមិនបានខុសស្តង់ដាណា៎នាងកជ្រូក!"។ ជីមីន ក្រោកឈរច្រត់ចង្កេះហើយ ម៉ារៀ ក៏ថយក្រោយហើយក៏លើកជក់ផាត់មុខនាងដែលកាន់ក្នុងដៃនោះចង្អុលមុខគេពីចម្ងាយ។
"ថាឲ្យគេតែដែលយកកញ្ចក់ឆ្លុះមើលខ្លួនឯងទេថាបានកែនៅ? នេះហៅគេជ្រូកៗពេញមាត់បើកែគឺគួរ តែប្រុសខុសស្តង់ដារដូចលោកឯងជាអ្នកកែមុនទៅ!!! មានសិទ្ធិអីមកថាឲ្យគេដោយមិនមើល កំហុសខ្លួននោះ?"។ ម៉ារៀ មិនចុះចាញ់ហើយ តមាត់នឹងគេក៏ជាទម្លាប់នៃការសន្ទនារបស់អ្នកទាំងពីរក្រោយក្នុងចាស់ទុំទាំងសងខាងជាប្រចាំរបស់ពួកគេនេះឯង។
"មួយម៉ាត់មិនឲ្យបាត់ពីរមាត់ទេណ៎!! និយាយទៅថាបើនាងមិនតមាត់ខ្ញុំឲ្យគ្រប់ម៉ាត់ទេនិងបាយមិនចូលមែនទេ ម៉ារៀ !"។ ជីមីន ក៏ប្ដូរមកហៅនាងត្រឹមត្រូវវិញហើយ ម៉ារៀ ក៏សម្លក់គេមុននឹងពេបមាត់ហើយទាញកៅអីនៅតុសំអាងហើយអង្គុយមុននឹងចាប់កាន់ប្រអប់ម្សៅនិងគ្រឿងសំអាងគ្រប់យ៉ាងដែលជាផលិតផលរបស់ ប្រេនណែម ដែលនាងប្រើជាប្រចាំនោះមកធ្វើការផាត់មុខបន្ថែមសម្រស់ដូចធម្មតាហើយក៏សម្លក់ ជីមីន តាមកញ្ចក់សម្អាតតម្លៃរាប់ពាន់ដុល្លាររបស់នាងនោះឯង។
"នេះគិតថាខ្ញុំមានកម្លាំងមកបំផ្លាញទឹកមាត់ចោលជាមួយលោករាល់ថ្ងៃអញ្ចឹងដែរអី ជីមីន ខាវេនណូ ?"។ ម៉ារៀ ក៏ចោទសំណួរទៅវិញហើយ ជីមីន ក៏សំលឹងនាងដោយមុខស្មើបន្តិចមុននឹងប្រែទឹកមុខមកជាប្រាកដប្រជាភ្លាមហើយក៏សម្លឹងទៅនាងដោយកែវភ្នែកតម្រង់ចំនាងហើយយើងអាចដឹងតាមរយៈការសម្លឹងរបស់គេទៅក្នុងកញ្ចក់ដែលនាងក្រមុំឆ្លុះនោះទើប ម៉ារៀ ដែលកំពុងតែតុបតែងមុខក៏ទ្រឹងហើយឆ្ងល់ទើបនាងបញ្ឈប់សកម្មភាពហើយក៏មើលតាមកញ្ចក់មុននឹងដាក់ជក់ចុះបែរមកមើលគេ។
"ពេលនេះគិតដោះស្រាយបែបណាចំពោះរឿងយើងនោះ ម៉ារៀ ?"។ ទឹកមុខមាំបង្ហាញជាមួយការស្មុគស្មាញលាយលំហើយ ម៉ារៀ ក៏មើលមុខគេបន្តិចមុននឹងនាងក្រពាត់ដៃចូលគ្នាហើយចងចិញ្ចើមជាមួយទឹកមុខតឹងតែងជាខ្លាំង។
"នេះយើងនៅសល់ពេលតែ 6 ខែទៀតទេ! បើយើងបណ្ដោយហើយចេះតែយកលេសមកដោះសារខ្ញុំគិតថាយើងអាចបន្តវាបាន!'។ ម៉ារៀ តបហើយ ជីមីន ក៏បាញ់ក្រសែភ្នែកស្មើដាក់នាង។

YOU ARE READING
?????????????????( Pretend To Be Yours)????????? ?( Season 5 (Complete ?)
Romance??????????? 5 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ???????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...
????? ? : ????????????????
Start from the beginning