"លោកកំពុងតែចង់ធ្វើអីនឹង?"។ ម៉ារៀ ក៏សួរនាំខណះនាងក៏ឈរក្រពាត់ដៃហើយ ជីមីន ក៏អង្គុយលើកៅអីពូកដែលគេយកមកសម្រាប់ប្រើការធ្វើការងារបន្ថែមពេលគេសម្រាកនៅផ្ទះដោយដៃក្រាស់ក៏ស្រវាមកបើក លេបថត ហើយក៏ងាកមកសម្លឹង ម៉ារៀ ។
"ការពិតដែលគួរតែដឹងហើយនឹងពិចារណាការគិតដ៏សែនស្រាលរបស់នាងនោះអី? ចង់ដឹងថាពេលនាងដឹងហើយនោះនៅចង់ទៅមានកូនជាមួយគេទៀតដែររឺក៏អត់?! ក្រោយមកវាជាការសម្រេចចិត្តរបស់នាងទេ ម៉ារៀ ! ខ្ញុំមិនហាមនាងទេតែសូមប្រើការគិតឲ្យស៊ីជម្រៅ! ត្រៀមចិត្តហើយរឺនៅ?"។ ដៃក្រាសបានចុចលើក វីដេអូ មួយតែមិនបានបញ្ចេញចាក់ វីដេអូ នោះចេញមកទេហើយគេក៏និយាយសម្តីទាំងនេះមករកនាងទើប ម៉ារៀ ហាក់មានអារម្មណ៍ចម្លែកជាមួយនឹងរូបភាពដែលរៀបនឹងបង្ហាញនេះមកដែលថានាងក៏មានអារម្មណ៍មិនល្អខ្លះតែនាងក៏ដកដង្ហើមធំសម្រួលស្មារតីមុននឹងប្រើទឹកមុខមុឺងម៉ាត់ដាក់គេ។
"ឆាប់ឡើយ! កុំអូសបន្លាយពេលឃាត់ខ្ញុំនោះ! មានរឿងអីក៏បង្ហាញទៅ!"។ ម៉ារៀ ក៏តបទៅវិញហើយ ជីមីន ក៏ញោចស្មាមញញឹមហើយគេក៏ចុចបើក វីដេអូ ហើយក៏ផ្អែកខ្នងទៅលើកៅអីពេលដែល វីដេអូ នោះបានបង្ហាញស្របនឹង ម៉ារៀ លើកចិញ្ចើមអោនមើលដោយយកចិត្តទុកដាក់។
( ឈប់សិនបង ម៉ាទ្រីស ! នេះបងកំពុងតែចង់យករូបភាពដែលខ្ញុំមកក្លឹបកំសាន្តទៅទៅប្រាប់ ម៉ារៀ មែនទេ? )។ សន្ទនាពីមាត់បុរសម្នាក់ដែលបង្ហាញក្នុង វីដេអូ នោះធ្វើឲ្យ ម៉ារៀ ត្រូវបើកភ្នែកធំហើយលើកដៃខ្ទប់មាត់ពេលឃើញច្បាស់ថាគេនរណាតែមើលតាម វីដេអូ នោះការតុបតែងខ្លួនគេពេលនេះគគឹហាក់ប្លែកជាមួយភាព ហៃសូ ខុសពីនាងធ្លាប់បានឃើញថាគេរាល់ដងក្នងរូបភាពជានិស្សិតប្រុសដែលសុភារាបសារធម្មតាម្នាក់នោះទេ ចុះម្នាក់នេះជានរណាទៅ។
( ត្រូវហើយ! ព្រោះតែប្អូនយើងគេត្រូវភាពល្អក្លែងក្លាយឯងបាំងភ្នែកទើបយើងត្រូវលាតត្រដាងការពិតឲ្យគេដឹងច្បាស់ថាគេប្រថុយចង់នៅក្បែរនោះជាជានរណាឲ្យប្រាកដហើយមិនមែនជា ខេវេន ដ៏ល្អដូចគេធ្លាប់គិតទេ! យើងដឹងពីដំបូងថាឯងជាមនុស្សមិនល្អទេ! យើងនឹងបកអាក្រាតឯងឲ្យដឹងសខ្មៅថា ម៉ារៀ គេស្គាល់មនុស្សខុសហើយមានតែគ្រួសារគេទេទើបស្រលាញ់នឹងគិតដល់គេ! ឯងត្រៀមខ្លួនទៅហើយចាកចេញពី មឯារៀ ទៅ!)។ ម៉ាទ្រីស ក៏តបតទៅកាន់ ខេវេន ដែលមានទឹកមុខស្មើហើយគេក៏បែរខ្នងដើរទៅរករថយន្តរបស់គេវិញ។

YOU ARE READING
?????????????????( Pretend To Be Yours)????????? ?( Season 5 (Complete ?)
Romance??????????? 5 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ???????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...