"កូនគួរតែសម្រាកខ្លះទៅណា៎! កូនទើបតែធូរស្បើយទេ! កុំប្រឹងពេកអីណា៎!"។ សម្លេងជជែកគ្នារបស់នារីចំណាស់ម្នាក់បាននិយាយមកកាន់មនុស្សស្រីម្នាក់ដែលអង្គុយនៅក្បែរគាត់ចិតផ្លែឈើហើយនាងក៏សម្លឹងមើលបុរសសង្ហាម្នាក់ដែលអស់ពេល 3 ថ្ងៃមកហើយដោយទឹកមុខស្មើ។
"មិនអីទេ! ម៉ាក់ប៉ាឆាប់ទៅ តូក្យូ វិញចុះ! ម៉ាក់ប៉ាជួបប្រាប់បង ម៉ាទ្រីង ផងថាកូននឹកគាត់ណាស់ហើយក៏រីករាយដែលគាត់ដឹងខ្លួន! ពេលណា មីន ដឹងខ្លួនកូននឹងទៅមើលគាត់ហើយ! ម៉ាក់ប៉ាកុំនិយាយរឿងទាំងនេះឲ្យគាត់ដឹងអីនាំឲ្យគាត់ពិបាកចិត្ត្!"។ សម្លេងនិយាយតិចៗរបស់ ម៉ារៀ នេះក៏តបដោយធម្មតាដោយគ្មានរឿងអីចឹងតែទឹកមុខនាងនេះក៏ស្ងួតធ្វើឲ្យម៉ាក់ប៉ារបស់នាងសែនអាណិតកូនស្រីជាពន់ពេកក៏ឪបនាងមុននឹងចាកចេញទៅវិញទើបនាងក្រមុំងាកមកចិតប៉ោមមួយៗហលយតំណក់ទឹកភ្នែកស្រក់ទៅតាមនោះដូចគ្នា។
"ហ៊ឹក..អ្ហឹក...ម៉ាក់សុំទោសកូន...អ្ហឹក...ម៉ាក់..ម៉ាក់មិនរឹងមាំ!..អ្ហឹក..ម៉ាក់មិនល្អដែលថែកូនមិនបាន! ហុឹក.... មីន ...ឲ្យអូនសុំទោស! អូនសុំទោសដែលអូនមើលថែកូនយើងមិនបានល្អ... មីន ...ហ៊ឹក...អូន-!"។ នាងក្រមុំស្រាប់តែបាត់ភាពរឹងមាំពេលដែលទប់ទឹកភ្នែកលែងជាប់ហើយក៏ជ្រប់មុខលើកដៃឡើងមកខ្ទប់មុខបញ្ចេញភាពឈឺចាប់ដែលនាងសោកស្តាយក្នងុការបាត់បង់កូនហើយនាងក៏ទ្រហោយំជាខ្លាំងទើបមិនបានដឹងថានាយកម្លោះកំពុងតែកម្រើកដៃតិចៗហើយគេក៏ខំប្រឹងបើកភ្នែកឡើងជម្នះភាពធ្ងន់នៃត្របកភ្នែកគេទើបពេលនោះគេបានឃើញនាងក្រមុំដែលអង្គុយក្នែរគេនេះយំសោកជាខ្លាំងហលយពេលនេះគេដឹងភ្លាមថានាងកើតអ្វីទើបគេឈោងមកអង្អែលក្បាលនាងហើយ ម៉ារៀ ក៏ស្រប់តែភ្ញាក់ផ្អើលតែម្តង។
" ម៉ា ... ម៉ារៀ ....អូនកុំយំ....អូនកុំ...កុំបន្ទោសខ្លួនឯង...បងក៏មានចំណែក...ចំណែកខុស...បងសុំទោសណា៎...អូនកុំយំ... ម៉ារៀ !"។ សម្តីខ្សាវៗខ្សោយៗមួយម៉ាត់ៗរបស់នាយកម្លោះបង្ហាញពីភាពល្ហិតល្ហៃរបស់គេនៅមាននៅឡើយតែគេក៏ប្រាកដនឹងរឿងរ៉ាវដែលកើតឡើងព្រោះតែស្មារតីនឹងនរហើយថែមទាំងគេសម្លឹងមើលនាងដោយទឹកភ្នែកហូរជាខ្លាំងដូចគ្នានឹង ម៉ារៀ ទើបនាងក្រមុំស្រវាមកកាន់ដៃគេ។

YOU ARE READING
?????????????????( Pretend To Be Yours)????????? ?( Season 5 (Complete ?)
Romance??????????? 5 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ???????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...