ភូមិគ្រឹះ ឃីថារ៉ូ ...
"ម៉ារៀ បងមានរឿងខ្លះចង់និយាយជាមួយអូនបានទេ?"។ នៅក្នុងបន្ទប់គេងរបស់ពួកគេទាំងពីរពេលនេះក៏ឃើញថានាយសង្ហាបានដើរមកសួរនាំ ម៉ារៀ ដែលកំពុងដោះគ្រឿងអលង្ការរបស់ខ្លួនដែលបានពាក់ចេញមុននឹងនាងក៏ងាកមកមើលនាយកំលោះដោយចងចិញ្ចើម។
"មានអីរឺ?"។ ម៉ារៀ ក៏ដើរមកទម្លាក់កាយនៅលើសាឡុងហើយ ជីមីន ក៏ដើរទៅពិតខ្លួននិងគែមតុសំអាងរបស់នាង។
"អូនសន្យានឹងបងថាអូនមិនទៅជួបនឹងគេវិញនោះទេ! ហើយនេះអូននិយាយគ្នាជាមួយនឹងបង អូលីវវៀ ចឹងតើអូនបម្រុងចង់តែជួបគេម្ដងទៀតមែនទេ?"។ ជីមីន សួរនាំនាងបន្តិចហើយ ម៉ារៀ ក៏មើលគេដោយមុខស្មើបន្តិចទើបនាងក៏តបដោយរឹកពារធម្មតា។
"គឺត្រូវហើយ! គឺគ្រាន់តែទៅជួបគេដើម្បីពន្យល់និងណែនាំគេឲ្យគេបកមកក្រោយវិញគឺគ្មានអ្វីនោះទេ!"។ ម៉ារៀ នាងក្រមុំក៏ស្រវាដើរទៅតុសំអាងរបស់ខ្លួនមុននឹងទាញទឹកជូតគ្រឿងសំអាងចេញមកជូតផ្ទៃមុខដើម្បីសម្អាតហើយ ជីមីន ក៏បែរខ្លួនមកជិតនាងមុននឹងសម្លឹងមើលនាងដល់ការមិនពេញចិត្តជាមួយនឹងការសម្រេចចិត្តបែរនេះ។
"ធម្មតា? អូនគិតថា ខេវេន គេធម្មតាជាមួយអូនបានដែរឬ ម៉ារៀ ? ឃើញហើយថាព្រឹកមិញនេះគេធ្វើអីខ្លះ? គេកំពុងតែប្រឹងតាមចាប់អូនហើយតែពេលនេះអូនបែរចូលរកគេទៀត! មិនដូចចូលក្នុងរូងខ្លាទាំងមូលទេ ម៉ារៀ ?"។ ជីមីន ហាក់មិនពេញចិត្តជាមួយនឹងការសម្រេចចិត្តរបស់នាងហើយនាងក្រមុំក៏បែរមកវិញទើបសម្លឹង ជីមីន ដោយការចងចិញ្ចើម។
" មីន !!! គេមិនមែននចេះតែកញ្រ្ជោលគ្រប់ពេលឯណា! បើខ្ញុំនិយាយស្រួលជាមួយគេក៏គេអាចស្ដាប់ព្រោះខ្ញុំនិងគេក៏ធ្លាប់ជាគូស្នេ-ធ្លាប់ស្គាល់គ្នា!"។ ម៉ារៀ ប៊ិះធ្លោយមាត់និយាយពាក្យដែលនេះមិនគួរនិយាយតែ ជីមីន ពេលនេះក៏មានអារម្មណ៍ដែលឈឺចាប់បង្្ាញចេញមកហើយសម្លឹងមើលនាង។
"ម៉ារៀ បងសួរអូនមួយបានទេ?"។ ជីមីន ក៏សម្លឹងនាងដោយមុខស្មើនិងកែវភ្នែកចំៗដាក់នាងតែម្តង។
"អូនស្រលាញ់បងទេ?"។ សំណួរនេះធ្វើឲ្យ ម៉ារៀ ក៏នៅទ្រឹងស្ងៀមប្រែទៅជាស្ងាត់ទៅវិញ។

YOU ARE READING
?????????????????( Pretend To Be Yours)????????? ?( Season 5 (Complete ?)
Romance??????????? 5 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ???????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...